ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាពិសេសអ្នកគាំទ្រសមាជិករបស់ Veesa កំពុងចាប់អារម្មណ៍ខ្លាំង នឹងសកម្មភាពរបស់លោក ហេង វាសនា ដែលគេស្គាល់ជាបងប្រុស ហេង វិសាល និង កំលោះតូច Fong-Vee មានភាពស្និទ្ធស្នាលប្លែកមើលទៅលើសពីមិត្តធម្មតា។
ក្នុងនោះដែរ អ្នកគាំទ្របានផ្ទុះការសង្ស័យពីទំនាក់ទំនងរបស់បុរសសង្ហាទាំង ២ រូបនេះ បន្ទាប់ពីបានឃើញលោក ហេង វាសនា និង លោក Fong-Vee បានបង្ហោះវីដេអូស្និទ្ធស្នាលគ្នាខ្លាំង។ ជាពិសេសនោះគឺវីដេអូអ្នកទាំង ២ រូប បានថតឈុតបុរាណនៅឯប្រាសាទអង្គរវត្ត។
ជាងនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ គឺមិនត្រឹមតែវីដេអូនោះទេ សូម្បីតែពាក្យពេចន៍និយាយជាមួយគ្នា និង ការខមមិនក្នុងបណ្តាញសង្គមក៏លោក ហេង វាសនា និង លោក Fong-Vee មើលទៅពិតជាផ្អែមល្ហែមដូចជាគូស្នេហ៍យ៉ាងដូច្នោះដែរ៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖