មហាជនអ្នកតាមដានជីវិតគ្រួសាររបស់តារាស្រី ផន សុផារី និង ស្វាមី សុទ្ធបានឃើញហើយពីជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរ ដែលតែងតែបង្ហាញភាពផ្អែមល្ហែមពេញដោយក្ដីសុខសុភមង្គល តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកធ្វើឱ្យមហាជនច្រណែន។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនជាច្រើនបានចាប់ក្រសែភ្នែកតាមដានពីជីវិតគ្រួសារដ៏កក់ក្ដៅរបស់អ្នកនាង និង ស្វាមី ព្រមទាំងកូនៗស្រីទាំងពីរដ៏គួរឱ្យស្រឡាញ់។
លើសពីនេះ ជីវិតគ្រួសាររបស់អ្នកនាង ផន សុផារី និង ស្វាមី កាន់តែរស់នៅក្នុងជីវិតបែបអភិជន មានទ្រព្យសម្បត្តិស្ដុកស្តម្ភ ប្រើប្រាស់របស់ទំនើបៗ រស់នៅក្នុងវីឡាដ៏ធំស្កឹមស្កៃបន្តបន្ទាប់ ហើយវីឡាថ្មីក្រោយនេះ ពួកគេទើបចូលរស់នៅជាង ១ ឆ្នាំប៉ុណ្ណោះ រីឯមុខជំនួញការរកស៊ីកាន់តែកាក់កបពង្រីងបន្ថែមបន្តបន្ទាប់។
ដោយឡែក ថ្មីៗនេះ អ្វីកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រស្ងើចសរសើរពីជីវិតប្ដីប្រពន្ធរបស់អតីតតារាកំប្លែងស្រី ផន សុផារី និង ស្វាមី ខ្លាំងថែមទៀត ខណៈក្នុងថ្ងៃខួបចំណងស្នេហ៍រយៈពេល ១១ ឆ្នាំ អ្នកទាំងពីរបានបើកបង្ហាញផ្ទះវីឡាថ្មីកំពុងសាងសង់ដ៏ធំប្រណីតមួយទៀត ដែលជាប្រភេទផ្ទះក្នុងក្ដីស្រមៃរបស់ពួកគេ សាងសង់ឡើងនៅឯទឹកដីខេត្តសៀមរាប៕
សូមទស្សនាវីដេអូខាងក្រោម៖