(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

Share This

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណ ១០ ខែ មកហើយ នៃមរណភាពរបស់អ្នកដឹកនាំល្បីឈ្មោះ លោក កៅ សីហា ដែលបានចែកឋានទៅដោយសារជំងឺដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ។

ក្នុងនោះដែរ បើទោះជាការចាកចេញរបស់លោក កៅ សីហា អស់រយៈពេលជាច្រើនខែក្តី ប៉ុន្តែការចងចាំអ្នកដឹកនាំល្បីរូបនេះ នៅតែបន្សល់ក្នុងការចងចាំរបស់ក្រុមគ្រួសារ មិត្តភក្តិ អ្នកក្នុងរង្វង់សិល្បៈ និង អ្នកគាំទ្រជានិច្ច។

ដោយឡែក កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមនានា ជាពិសេស អ្នកគាំទ្រ លោក កៅ សីហា មានអារម្មណ៍ស្រណោះយ៉ាងខ្លាំង ខណៈខ្សែភាពយន្ត ដែលជាស្នាដៃរបស់លោក សហការណ៍ផលិតជាមួយ លោក PeyPey Dy និង លោក Ah Da Sakada គឺរឿង «ភូមិគ្រឹះអាគម» បានដាក់សម្ពោធជាផ្លូវការហើយ តែគ្មានវត្តមានលោកចូលរួមនោះឡើយ។

ក្នុងនោះដែរ អ្វីដែលកាន់តែធ្វើឱ្យអ្នកចូលរួម ក៏ដូចជាអ្នកទស្សនាតាមរយៈការ Live មានការក្តុកក្តួលរហូតទប់ទឹកភ្នែកមិនបាននោះ ដោយក្នុងការសម្ពោធរឿង លោក PeyPey Dy និង លោក Ah Da Sakada បានយកផ្ទាំងរូបថតរបស់លោក កៅ សីហា មកបង្ហាញនៅលើឆាក ព្រមទាំងពាក់កម្រងផ្កាជូន ដើម្បីអបអរការដាក់សម្ពោធស្នាដៃរបស់លោកបានចូលរួមផលិតកាលនៅមានជីវិត។

គួរជម្រាបថា ខ្សែភាពយន្ត «ភូមិគ្រឹះអាគម» គឺជាស្នាដៃរួមគ្នារវាង លោក កៅ សីហា កាលនៅមានជីវិត ជាមួយនឹងលោក PeyPey Dy និង លោក Ah Da Sakada។ ខ្សែភាពយន្តនេះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ និង ដាក់បញ្ចាំងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ នៅរោងភាពយន្តខ្មែរតែមួយគត់ គឺ Legend Cinema៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ​៖

  

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

លិបលៗច្រើនឆ្នាំ ហាក់ រីខត បាត់មុខពីវិថីសិល្បៈជាថ្មី សូម្បីទំនាក់ទំនងលើបណ្ដាញសង្គមក៏ស្ងាត់ឈឹង

មើលៗខ្លួនឯងផង! បើផុងចូល ៤ យ៉ាងនេះ អ្នកអាចកំពុងប្រឈមបញ្ហាផ្លូវចិត្ត បើកែមិនទាន់ត្រៀមបើកថ្នាំវិកលចរិតទៅ

ឪពុកជាមហាសេដ្ឋីពិភពលោក តែកូនស្រី Elon Musk គ្មានភាពកក់ក្ដៅពីគ្រួសារ ប្រឹងរកលុយចិញ្ចឹមជីវិតខ្លួនឯង

ឃើញហើយបះសក់! ផ្សិតចម្លែកមានរូបរាងដូចម្រាមដៃជើងខ្មោ/ច អ្នកអត់ស្គាល់អាចព្រលឹងចុងសក់

រឿន ណាត មិននឹកនាត្រឡប់មកបន្តអាជីពសិល្បៈ បែរសំងំរស់នៅប្រើជីវិតសាមញ្ញជាមួយស្វាមីនៅអាមេរិក

ព័ត៌មានបន្ថែម

លិបលៗច្រើនឆ្នាំ ហាក់ រីខត បាត់មុខពីវិថីសិល្បៈជាថ្មី សូម្បីទំនាក់ទំនងលើបណ្ដាញសង្គមក៏ស្ងាត់ឈឹង

ឪពុកជាមហាសេដ្ឋីពិភពលោក តែកូនស្រី Elon Musk គ្មានភាពកក់ក្ដៅពីគ្រួសារ ប្រឹងរកលុយចិញ្ចឹមជីវិតខ្លួនឯង

រឿន ណាត មិននឹកនាត្រឡប់មកបន្តអាជីពសិល្បៈ បែរសំងំរស់នៅប្រើជីវិតសាមញ្ញជាមួយស្វាមីនៅអាមេរិក

ជាការចងចាំ! តារាចម្រៀងរ៉េបប្រុសស្រី ៤ រូប សាក់និមិត្តសញ្ញា និង រូប RuthKo ជាប់នឹងខ្លួន

វ័យទើប ១៥ ឆ្នាំ កូនស្រីច្បង ដាញ់ ម៉ូនីកា ពេញរូបពេញរាង សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ជាប់ត្រឹមលំដាប់រង តែ ប៊ី សុធារី និង ស៊ីដនី ម៉ារិទ្ធ មានឥទ្ធិពលនៅឆាកអន្តរជាតិមិនចាញ់ម្ចាស់មកុដ

ធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់

បានឡានទំនើបមិនភ្លេចម៉ូតូចាស់! សេង មង្គល ទម្លាយអតីតកាល ១៤ ឆ្នាំមុន មានតែម៉ូតូចាស់មួយជិះទៅថតរឿង

ស្វែងរកព័ត៌មាន​ ឬវីដេអូ