ធ្មេចបើកៗ ចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រី សួស វីសា និង លោក ថមមី មានរយៈពេលប្រមាណជាង ៥ ឆ្នាំ មកហើយ បើគិតចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ មក។
ក្នុងនោះដែរ ក្រោយចំណងអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលនេះ គ្រួសារតូចរបស់អ្នកនាង សួស វីសា និង លោក ថមមី កំពុងត្រៀមរង់ចាំទទួលសមាជិកថ្មី គឺកូនប្រុសទី ២ បន្ទាប់ពីកូនស្រីច្បង គឺអូន ថង សាម៉ូលីណា ហៅ Jenny មានអាយុជាង ៤ ឆ្នាំ។
ជាការពិតណាស់ បើនិយាយពីកូនស្រីច្បងរបស់អ្នកនាង សួស វីសា និង លោក ថមមី ត្រូវបានមហាជន និង អ្នកគាំទ្រស្រឡាញ់ចូលចិត្តដូចប៉ាម៉ាក់ តាំងពីនាងតូចសម្រាលមកដំបូងៗមកម្ល៉េះ ហើយមកដល់ពេលនេះ អូន Jenny ក៏នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រដូចដើម។
ជាក់ស្តែង វ័យទើបតែជាង ៤ ឆ្នាំ ប៉ុណ្ណោះ តែ Jenny ឆ្លាត មិនត្រឹមតែនិយាយភាសាដើមកំណើតនោះទេ តែនាងតូចអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អទៀតផង។ លើសពីនោះ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ និង សរសើរដល់ Jenny ដែលនៅក្មេងសោះ តែអាចបញ្ជូលសំឡេងក្នុងវីដេអូធ្វើជា Vlog បានយ៉ាងជំនាញ ដូចអ្នកបញ្ជូលសំឡេងពេញវ័យអ៊ីចឹង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖