មហាជនលើបណ្ដាញសង្គមដែលធ្លាប់តាមដានការប្រកួតរបស់បេក្ខភាពក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ថ្មីៗនេះ កំពុងផ្ទុះចាប់អារម្មណ៍ចែករំលែកខ្លាំង ខណៈបានឃើញផ្ទុះការវែកញែកយ៉ាងក្ដៅគគុកពីអតីតបេក្ខភាពកម្មវិធី MasterChef Cambodia រដូវកាលទី ៣ ជាបន្តបន្ទាប់ ពាក់ព័ន្ធរឿងរ៉ាវអំឡុងពេលប្រកួត និង ដំណើរការនៃការរៀបចំផ្សេងៗរបស់កម្មវិធី។
ក្នុងការបង្ហោះវែកញែកទាំងនោះ បើចាប់អារម្មណ៍លើហ្វេសប៊ុករបស់អ្នកនាង កែវ វង្សច័ន្ទរស្មី ដែលជាអតីតបេក្ខភាព MasterChef Cambodia រដូវកាលទី ៣ ដ៏មានសមត្ថភាពមួយរូប ក៏បានបង្ហោះសារលើហ្វេសប៊ុកជាហូរហែ បានទម្លាយរឿងរ៉ាវជាច្រើនមានទាំងបទពិសោធល្អ និង មិនល្អ ដែលអ្នកនាងបានជួបប្រទះក្នុងពេលប្រកួត។
ក្រោយឃើញអតីតបេក្ខភាព រស្មី បង្ហោះនិយាយភាគច្រើនជាបទពិសោធមិនល្អដែលនាងមិនសូវពេញចិត្តកម្មវិធីនូវចំណុចខ្លះៗនោះ ក៏ឃើញមានអតីតបេក្ខភាពរួមជំនាន់ ក៏ដូចជាមហាជនបានចូលបញ្ចេញមតិវែកញែក និង ចោទជាសំណួរដល់ រស្មី ថាបើជួបបទពិសោធមិនល្អ ហេតុអីនាងឱ្យប្អូនប្រុសបង្កើតទៅប្រកួតក្នុងរដូវកាលទី ៤ នេះទៀតផង។
ស្របពេលមានការវែកញែក និង សួរជុំវិញរឿងនេះច្រើន អ្នកនាង កែវ វង្សច័ន្ទរស្មី ក៏បានចេញវីដេអូនិយាយបកស្រាយជាថ្មី បានឱ្យដឹងថាមូលហេតុដែលនាងនិយាយពីចំណុចមិនល្អពីកម្មវិធី តែនៅឱ្យប្អូនប្រុសប្រកួតរដូវកាលទី ៤ ទៀត ព្រោះតែប្អូនប្រុសរបស់នាងមានគម្រោងចង់ទៅតាំងពីរដូវកាលទី ២ ម៉្លេះ រីឯចំពោះបទពិសោធមិនល្អ គឺអ្នកនាងគិតថាជំនាន់ខុសគ្នា រឿងដែលជួបប្រទះខុសគ្នា តាមចរិតលក្ខណៈបុគ្គលរៀងខ្លួន។ ចំពោះប្អូនប្រុសរបស់អ្នកនាង គឺជាមនុស្សល្អ ចរិតស្លូត ពូកែចម្អិនជាងអ្នកនាង ពេលចូលប្រកួតអាចនឹងមិនមានបញ្ហាអ្វីកើតឡើង ឬ សកម្មភាពអាក្រក់ៗដូចពេលនាងប្រកួតដែលកម្មវិធីភាគច្រើនកាត់តចំណុចមិនល្អរបស់នាងមកចាក់ផ្សាយ ដូចនេះអ្នកនាងចង់ឱ្យប្អូនប្រុសទៅជួបតែបទពិសោធល្អៗខុសពីរូបនាងប៉ុណ្ណោះ។
ក្នុងនោះ អ្នកនាង រស្មី ក៏បានភ្ជាប់សាររៀបរាប់បន្ថែមទៀតថា ៖ «សុំមួយៗ ច្បាស់ៗ បទពិសោធជួបខុសៗគ្នា គេជួបតែរឿងល្អៗ គេនិយាយតែរឿងល្អៗ ខ្ញុំជួបមានទាំងល្អ និង អាក្រក់ ខ្ញុំនិយាយបើបងប្អូនគិតថាល្អយកទុក មិនល្អបោះចោលទៅ ខ្ញុំចែករំលែកបទពិសោធខ្ញុំបានជួបទៅជាខ្ញុំហែកកម្មវិធី ហេតុអីខ្ញុំឱ្យប្អូនប្រុសខ្ញុំទៅប្រកួតរដូវកាលទី 4 ?»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖