ល្បីតាម TikTok សោះ! ឥលូវ Alex Consani ឈ្នះពានរង្វាន់ ជាម៉ូឌែលប្រុសប្តូរភេទដំបូងលេចធ្លោបំផុតប្រចាំឆ្នាំ

Share This

ពីមុនត្រឹមតែធ្វើវីដេអូបង្ហោះនៅលើ TikTok ឥលូវនេះ នាង Alex Consani បានក្លាយជាតារាម៉ូឌែលប្តូរភេទទៅជាស្រីដំបូងគេ ដែលឈ្នះពានរង្វាន់ម៉ូឌែលប្រចាំឆ្នាំ ឬ Model of the Year ខណៈដែលប្រវត្តិការងាររបស់នាងសុទ្ធតែលំដាប់ខ្ពស់ នាងធ្លាប់ដើរបង្ហាញម៉ូដឱ្យម៉ាកអន្តរជាតិល្បីៗដូចជា Chanel, Stella McCartney និង Victoria’s Secret…ជាដើម។

ម៉ូឌែលប្តូរភេទវ័យ ២១ ឆ្នាំ សញ្ជាតិអាមេរិករូបនេះ គេតែងសម្គាល់នាងតាមរយៈសក់ និង ចិញ្ចើមពណ៌លឿងស។ នាងត្រូវបានប្រកាសតំណែងឈ្នះពានរង្វាន់នៅក្នុងកម្មវិធី 2024 Fashion Awards នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃចន្ទ ទី ០២ ខែធ្នូនេះ។

នៅថ្ងៃទទួលពានរង្វាន់ដែលធ្វើឡើងនៅក្នុងសាល the Royal Albert Hall នាង Alex Consani បាននិយាយប្រាប់សារព័ត៌មានអន្តរជាតិថា៖ «ការបោះជំហានធំនៅក្នុងគោលដៅដ៏ត្រឹមត្រូវ។ ឥលូវនេះ ធំធេងជាពេលណាៗទាំងអស់ វាជាការសន្ទនាដ៏សំខាន់ដែលគួរតែលើកឡើងអំពីរបៀបដើម្បីគាំទ្រ និង លើកស្ទួយគ្នាទៅវិញទៅមកយ៉ាងពិតប្រាកដ នៅក្នុងឧស្សាហកម្មនេះ ជាពិសេសសម្រាប់អ្នកដែលគិតថាវាមិនសំខាន់»។

ពិតមែនទៅ នាង Alex Consani បានចុះកុងត្រាជាមួយភ្នាក់ងារម៉ូឌែល IMG Models កាលពីឆ្នាំ ២០១៩ ដែលជាភ្នាក់ងារប្រជុំទៅដោយម៉ូដែលល្បីៗលំដាប់កំពូលរួមមាន នាងClaudia Schiffer, នាង Hailey Bieber និង បងប្អូនស្រីត្រកូល Hadid…ជាដើម។ នាងបានចាប់ផ្តើមល្បីមានគេស្គាល់ដំបូងតាមរយៈបណ្តាញសង្គម TikTok ដែលពេលនេះនាងមានអ្នកតាមដានឬ Follower រហូតដល់ ៤​ លាននាក់។ នាងបានចាប់ផ្តើមដើរម៉ូដដំបូងនៅឆ្នាំ ២០២១ ឱ្យម៉ាក Tom Ford និង បន្ទាប់មកដើរឱ្យម៉ាកប្រណីតលំដាប់ខ្ពស់ផ្សេងទៀតដូចជា Alexander McQueen និង Versace។ ចុងក្រោយនេះ កាលពីខែតុលា ឆ្នាំ ២០២៤ នាង Consani និង Valentina Sampaio ដែលជាម៉ូឌែលប្តូរភេទដូចគ្នា បានបង្កើតប្រវត្តិសាស្ត្រ ដោយក្លាយជាម៉ូឌែលប្រុសប្តូរភេទទៅជាស្រីដំបូង ដែលលេចមុខបង្ហាញម៉ូដនៅក្នុងកម្មវិធី Victoria’s Secret Fashion Show៕

ប្រភព៖ CNN

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ទាន់ហេតុការណ៍! ថៃកំរោលចូលប្រកាសប្រើយន្តហោះ F-16 បើកការវាយប្រហារលើកម្ពុជាសាជាថ្មី ដោយយកលេសថាការពារខ្លួន

សម្តេចតេជោ ហ៊ុន សែន ៖ បន្ទាត់ក្រហម ដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ានពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា

ទាន់ហេតុការណ៍! ម៉ោង ៥ ព្រឹកមិញ យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ៤ ទីតាំង កម្ពុជាមិនបាញ់តបតឡើយ

ជាអ្នកគ្រប់គ្រង បើថៅកែស្តីថាកូនចៅត្រូវចេះការពារ តែមិនមែនការពារគ្រប់រឿងនោះទេ គឺការពាររឿងទាំង ៥​ នេះ

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

ព័ត៌មានបន្ថែម

៥ ឈុតច្នៃពីហូលផាមួងខ្មែរ ដែលលោកជំទាវ យឹម ឆៃលីន បានគ្រងស្រស់ស្អាតគ្មានទាស់ ថ្លៃថ្នូរសមជាកុលស្ត្រីខ្មែរ

ខ្សែកម៉ាកដ៏ល្បី មានតែ ៣ លើលោក ក្នុងនោះស្ត្រីខ្មែរ លោកជំទាវ យឹម ឆៃលីន ជាម្ចាស់មួយ ស្រោបពេជ្រ ១៧៧១ គ្រាប់

សម្រស់ល្អគន់! តារាស្រី Anok Yai ឈ្នះជាម៉ូឌែលឆ្នើមប្រចាំឆ្នាំ ក្នុងកម្មវិធី 2025 British Fashion Awards

រឿងរ៉ាវដ៏សោកសៅ នៅពីក្រោយប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ​

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ស្វែងរកព័ត៌មាន​ ឬវីដេអូ