លីម តិចម៉េង បកស្រាយរឿងបញ្ចាំផ្ទះមើលម្ដាយឈឺ មិនមែនជាការសុំជំនួយ ខណៈអ្នកគាំទ្របារម្ភជួយជាថវិកាដល់លោក

Share This

ក្នុងថ្ងៃ «ទិវាអ្នកម្តាយ» កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ តារាចម្រៀងប្រុស លីម តិចម៉េង បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត ស្រក់ទឹកភ្នែកសឹងគ្រប់គ្នា ខណៈលោកបានរៀបរាប់ពីការលះបង់ ដើម្បីម្តាយ និង ប្អូនស្រីជាទីស្រឡាញ់។

ក្នុងនោះ តារាចម្រៀងប្រុសខាងលើ បានរៀបរាប់ទាំងអួលដើមកនៅលើឆាកប្រគំតន្ត្រី ដោយលោកទម្លាយថា កាលពីឆ្នាំមុនលោកបានបញ្ចាំប្លង់ផ្ទះដើម្បីព្យាបាលម្តាយ។

រៀបរាប់ទាំងអួលដើមក បង្ហាញពីការដឹងគុណ និង ការលះបង់អ្វីៗគ្រប់យ៉ាងដើម្បីមើលជំងឺម្តាយផង និង ប្អូនស្រីផងនោះ លោក លីម តិចម៉េង ក៏បានឱ្យដឹងថា មុនម្តាយឈឺ គឺប្អូនស្រីរបស់លោកមានជំងឺប្រចាំកាយត្រូវព្យាបាល ហើយមិនប៉ុន្មានម្តាយលោកក៏ឈឺមានជំងឺច្រើនមុខទៀត ដូច្នេះហើយ លោកត្រូវការលុយជាចាំបាច់ដើម្បីម្តាយ ទើបលោកសម្រេចបញ្ចាំប្លង់ផ្ទះដោយម្តាយមិនដឹងទេ នេះជាលើកដំបូងហើយដែលលោកទម្លាយ។

ចំពោះវីដេអូដែលលោក លីម តិចម៉េង ទម្លាយជុំវិញរឿងរ៉ាវនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនផ្ទុះចែករំលែកបង្ហាញក្ដីអាណិតស្រឡាញ់ និង បារម្ភពីលោកបន្តបន្ទាប់ ថែមទាំងមានអ្នកគាំទ្រមួយចំនួនបានជួយជាថវិកាដល់តារាចម្រៀងរូបនេះទៀត។

ស្របពេលឃើញមហាជនបង្ហាញក្ដីបារម្ភ និង មានអ្នកផ្ដល់ជំនួយជាថវិកានោះ លីម តិចម៉េង ក៏បានបង្ហោះសារមួយនិយាយបកស្រាយជុំវិញវីដេអូរបស់ខ្លួន ដោយបញ្ជាក់ឱ្យដឹងថាលោកគ្រាន់តែចែករំលែកបទពិសោធន៍ និង រឿងរ៉ាវរបស់ខ្លួនប៉ុណ្ណោះ គឺលោកពុំមានបំណងសុំជំនួយពីមហាជនឡើយ។ ក្នុងនោះ លោកក៏បានបង្ហាញការអរគុណដល់ទឹកចិត្តអ្នកគាំទ្រដែលបារម្ភ និង ជួយជាថវិកា ប៉ុន្តែរូបលោកមិនអាចទទួលយកបានទេ។

សារនោះ លោក លីម តិចម៉េង បានរៀបរាប់ថា ៖ «ពុកម៉ែ បងប្អូនទាំងអស់គ្នាសូមកុំយល់ច្រឡំ វីដេអូ ការចែករំលែកបទពិសោធន៍ក្នុងកម្មវិធី ទិវាអ្នកម្តាយ កាលពីម្សិលមិញថាជាការសុំជំនួយពីពុកម៉ែ បងប្អូន ឬ fan ណាម្នាក់ឡើយ ខ្ញុំបាទបង្ហោះសំណេរនេះដោយសារមានបងប្អូន fan fan ជាច្រើនបានយល់ច្រឡំថាខ្ញុំបាទរៀបរាប់ យំកាលពីយប់ម្សិលមិញនេះ គឺដោយសារត្រូវការជំនួយ ហើយក៏មានបងប្អូន fan fan មួយចំនួនចង់ជួយ សូមបងប្អូនកុំជឿពាក្យចចាមអារ៉ាមទាំងនោះ ខ្ញុំអត់ដែលបានស្នើរសុំអ្វីពីពុកម៉ែ បងប្អូន ឬ fan fanណាម្នាក់ទេ ត្រឹមតែការស្រឡាញ់ ចូលចិត្ត គាំទ្រ ពីពុកម៉ែ បងប្អូនទាំងអស់គ្នា គឺគ្រប់គ្រាន់ជាកម្លាំងចិត្តសម្រាប់ខ្ញុំណាស់ទៅហើយ សូមអរគុណ», «លុយមិនងាយរកទេពុកម៉ែ បងប្អូនទាំងអស់គ្នា តែក៏អរគុណណាស់សម្រាប់ក្តីបារម្ភ ហើយក៏សុំទោសដែលខ្ញុំបាទមិនបានទទួល»៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មកស្គាល់បុរសជាមិត្តភក្តិគ្នាទាំង ៣ សង្ហា ឆ្លាត ពូកែ សំខាន់ជាបុគ្គលកាន់កាប់មុខជំនួញធំៗនៅកម្ពុជា

អ្នកផលិតមាតិកា ឡុង ម៉ូនីកា និង ស្វាមី ប្រាប់មូលហេតុរៀបការយូរឆ្នាំ តែមិនទាន់សម្រេចចិត្តយកកូន

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

ករណីសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក កុំស្លន់ភ័យអី អាចធ្វើតាមវិធីនេះ ១៥ ថ្ងៃក្រោយបានថ្មីវិញហើយ

(វីដេអូ) មិនត្រឹមជាបវរកញ្ញារាងល្វតល្វន់ទេ តែស្រីស្អាត អ៊ិន លក្ខិណា នៅមានជំនាញពិសេសមួយទៀតគ្មានអ្នកដឹង

ព័ត៌មានបន្ថែម

អ្នកផលិតមាតិកា ឡុង ម៉ូនីកា និង ស្វាមី ប្រាប់មូលហេតុរៀបការយូរឆ្នាំ តែមិនទាន់សម្រេចចិត្តយកកូន

(វីដេអូ) មិនត្រឹមជាបវរកញ្ញារាងល្វតល្វន់ទេ តែស្រីស្អាត អ៊ិន លក្ខិណា នៅមានជំនាញពិសេសមួយទៀតគ្មានអ្នកដឹង

(វីដេអូ) ពូកែគ្រប់មុខ! រ៉េត សារីតា ចូលបវរកញ្ញាក៏ខ្លាំង ចាប់អាជីពពិធីការិនីក៏ឆ្នើម ហើយចេះច្រៀងបានពីរោះទៀត

បាត់មុខពីកញ្ចក់ទូរទស្សន៍ ១០ ឆ្នាំ តារាចម្រៀងជើងចាស់ អ៊ឹង ជុងហ៊ាង ទម្លាយមូលហេតុនៅពីក្រោយភាពស្ងប់ស្ងាត់ខ្ទេច

ក្នុងនាមជាឪពុក ឧកញ៉ា ព្រាប សុវត្ថិ ឆ្លើយតបទៅកាន់ យ៉ែម សំអូន ភ្លាមៗ ពេលទទួលបានការបញ្ចេញមតិចំពោះ N.John

នារីអាមេរិកម្នាក់ឈប់ពីការងារមកបង្កើត OnlyFans លក់ទេពកោសល្យមួយ មិនមែនលក់ដូច Miss Grand ថៃ អាចរកលុយបានខ្ទង់ម៉ឺនដុល្លារ

(វីដេអូ) ធៀបមង្គលការ នាយព្រែក និង ឈិន មុន្នីនាថ ស្អាតណាស់ ត្រៀមដើរអញ្ជើញភ្ញៀវបណ្ដើរៗហើយ

(វីដេអូ) កម្ពុជាលេចធ្លោ! មៀលីយ៉ាន ឈរលើឆាក Miss Asia Pacific International ត្រូវអ្នកគាំទ្រជ្រើសរើសសួរសំណួរតែម្នាក់គត់

ស្វែងរកព័ត៌មាន​ ឬវីដេអូ