យុគសម័យថ្មីដ៏ក្លាហានសម្រាប់ហ៊ីបហបកម្ពុជានៅលើកញ្ចក់ទូរទស្សន៍: «The Next Level: RapStar»

Share This

រាជធានីភ្នំពេញ, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ — បន្ទាប់ពីបានកំណត់ស្ដង់ដារថ្មី សម្រាប់ឆាកហ៊ីបហបកម្ពុជាតាមរយៈ កម្មវិធីទូរទស្សន៍ ដែលទទួលបានការគាំទ្រដ៏លើសលប់កន្លងមក ផលិតកម្មបារមី និងភ្លើងគប់មានមោទនភាពក្នុងការប្រកាសអំពីកម្មវិធីប្រកួតប្រជែងថ្មីមួយ គឺកម្មវិធី The Next Level: RapStar ដែលជាសមិទ្ធិផលនៃការច្នៃប្រឌិតសិល្បៈដ៏ក្លាហាន និងឈានមុខគេមួយ ដើម្បីជម្រុញទៅមុខនូវចលនាតន្ត្រី សិល្បៈនៃភាពច្នៃប្រឌិត និងសិល្បៈ វប្បធម៌ខ្មែរដ៏សម្បូរបែប។

ផលិតកម្មបារមី និងភ្លើងគប់ បានចូលរួមសហការផលិតនូវទម្រង់កម្មវិធីទូរទស្សន៍ដ៏ថ្មីស្រឡាងមួយដែលប្រតិដ្ឋឡើងស្របទៅនឹងមូលដ្ឋានគ្រឹះនៃវប្បធម៌ខ្មែរ ដែលត្បាញបញ្ចូលជាមួយនឹងស្ដង់ដារសិល្បៈច្នៃប្រឌិត ដែលមានគោលដៅ បង្វឹកបង្ហាត់បេក្ខភាពឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្ហាញខ្លួនលើឆាក និងទីផ្សារអន្តរជាតិ។ The Next Level: RapStar មិនមែនត្រឹមតែជាការប្រកួតប្រជែងសមត្ថភាពតែមួយមុខនោះទេ ប៉ុន្តែវាគឺជាចលនាវប្បធម៌មួយដែលគោរព ផ្ដល់តម្លៃ និងអបអរសាទរដល់អត្តសញ្ញាណនៃភាពជាខ្មែរ ការទទួលបានការបង្ហាត់បង្ហាញណែនាំពីរៀមច្បង និងការបណ្ដុះស្តង់ដារគំនិតនិងសិល្បៈច្នៃប្រឌិត ក្រោមការគាំទ្រពីម៉ាកសញ្ញាផលិតផលធំៗដែលជឿជាក់វលើឌ្ឍនភាព និងឧត្តមភាព នៃសិល្បៈខ្មែរ។

នៅក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុន Tiger Beer និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Peace Petroleum Cambodia កម្មវិធីនេះមានគោលបំណងស្វែងរក និងលើកកម្ពស់តារារ៉េប ជំនាន់ថ្មីរបស់កម្ពុជា ដែលត្រៀមខ្លួនដើម្បីតំណាងឲ្យហ៊ីបហបខ្មែរនៅលើឆាកអន្តរជាតិ។

តាមរយៈដៃគូសហការអន្តរជាតិរបស់កម្មវិធី គឺក្រុមហ៊ុន EMPIRE Distribution (សហរដ្ឋអាមេរិក) កម្មវិធីនេះ នឹង ផ្សាភ្ជាប់សមត្ថភាព និងទេពកោសល្យក្នុងស្រុក ជាមួយនឹងឱកាសអភិវឌ្ឍអាជីពនៅលើ ឆាកអន្តរជាតិ ដើម្បីជំរុញតន្ត្រី កម្ពុជាឲ្យឈានដល់កម្រិតថ្មីមួយ។

បេក្ខភាពចូលរួមប្រកួត នឹងត្រូវទទួលបានការវិនិច្ឆ័យ ដោយគណៈកម្មការ (Judges) ជំនាញខាងផ្នែកតន្ត្រីហ៊ីបហប ដែលពួកគាត់តំណាងឲ្យសមត្ថភាព ជំនាញ និងទេពកោសល្យកំពូលដ៏ពិតប្រាកដ និងជាដួងព្រលឹងនៃតន្ត្រីហ៊ីបហបខ្មែរ។
គណៈកម្មការ (Judges) រួមមាន៖

• លោក VannDa គឺជាតារារ៉ែបដ៏ល្បីកំពូល និងជាតារាឈានមុខនៅលើ ឆាកអន្តរជាតិ

• លោក Norith គឺជាសិល្បករដ៏មានបទពិសោធន៍ និងមានប្រវត្តិជាគ្រូបង្វឹកជ័យលាភី

• លោក DJ Kdep គឺជារៀមច្បងដែលត្រួសត្រាយផ្លូវហ៊ីបហបខ្មែរ និងជាអ្នកតំណាងនៃមរតកស្នាដៃហ៊ីបហប
បេក្ខភាពចូលរួមប្រកួត ក៏នឹងទទួលបានការណែនាំពីគ្រូបង្វឹក (Captains) ដែលជាអ្នកជួយតម្រង់ផ្លូវខាងផ្នែកបច្ចេកទេសសិល្បៈនៃតន្ត្រីហ៊ីបហប។ ពួកគាត់ នឹងដឹកនាំក្រុមរបស់ខ្លួនប្រកបដោយយុទ្ធសាស្ត្រ គំនិតច្នៃប្រឌិត និងថាមពល ដើម្បីជួយបេក្ខភាពឲ្យឆ្លងកាត់វគ្គផ្សេងៗនៃការប្រកួត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទៅមុខ។

គ្រូបង្វឹក (Captains) រួមមាន៖

• លោក Vin Vitou គឺជាតារារ៉េបដែលមានបទពិសោធន៍ជ្រៅជ្រះលើវិស័យហ៊ីបហប ត្រូវបាន ទស្សនិកជនសម្គាល់ដោយប៉ារ៉ូលចម្រៀងមុតស្រួចរបស់គាត់

• លោក YuuHai គឺជាតារារ៉េបជំនាន់ថ្មី មានបទពិសោធន៍ក្នុងការនាំយកជ័យលាភី ពោរពេញដោយ ទេពកោសល្យសិល្បៈ គំនិតច្នៃប្រឌិត និងថាមពលក្លាហាន

• លោក VITO គឺជាផលិតករតន្ត្រីដ៏ល្បី មានថាមពល ជាមួយនឹងស្តាយ៍ដែលខុសប្លែកពីគេ ដែលបានផលិតបទភ្លេងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកស្ដាប់

កម្មវិធីនេះនឹងដឹកនាំ ព្រមទាំងសម្របសម្រួលដោយពិធីករពិធីការនីដ៏ល្បីគឺ កញ្ញា វ៉ាន់នីឡា និង លោក ជា វណ្ណារិទ្ធិ គឺជា ម្ចាស់សម្លេង ដែលទស្សនិកជនជាច្រើនធ្លាប់បានលឺ និងស្គាល់យ៉ាងច្បាស់ ដែលពួកគាត់ នឹងញ៉ាំងឲ្យមានចំណាប់អារម្មណ៍ ប្លែកៗ និងភាពសប្បាយរីករាយគ្រប់វគ្គនៃកម្មវិធី។

បេក្ខភាពចូលរួមប្រកួត នឹងត្រូវចូលរួមប្រកួតប្រជែងនៅក្នុង បី(៣)កម្រិតធំៗ គឺ កម្រិត Represent កម្រិត Rise និង កម្រិត Reach ដោយបេក្ខភាពត្រូវឆ្លងកាត់នូវបញ្ហាប្រឈមគ្រប់ផ្នែកនៃសិល្បៈតន្ត្រីរបស់ពួកគេ ដែលរាប់ចាប់ពីសមត្ថភាព ក្នុងការប្រកួត ហ្វ្រីស្តាយ៍ (freestyle) ការសម្ដែងផ្ទាល់ ការផលិតវីដេអូតន្ត្រី ការត្បាញបញ្ចូលនូវអត្តសញ្ញាណ និងវប្បធម៌ ព្រមទាំងការរៀបចំគោលដៅវិជ្ជាជីវៈអាជីពជាសិល្បកររបស់ពួកគេ។

អ្នកឈ្នះ មិនត្រឹមតែទទួលបានតំណែងជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាន ឱកាសដ៏ពិសេស ក្នុងការអភិវឌ្ឍអាជីព របស់ពួកគេទៅកាន់មួយកម្រិតទៀតផងដែរ។ បេក្ខភាពជ័យលាភី នឹងទទួលបានរង្វាន់ ជាសាច់ប្រាក់រួមបញ្ចូលទាំងឱកាស ការងារ ដែលមានតម្លៃសរុបលើស ៨០,០០០,០០០ (លាន) រៀល ដែលឱកាសដ៏ពិសេសទាំងនោះរួមមាន៖

• ការធ្វើដំណើរទៅកាន់ EMPIRE Studios (នៅសហរដ្ឋអាមេរិក)៖ ជាឱកាសទទួលបានការបង្វឹកការងារតន្ត្រី ថតចម្រៀងជាមួយសិល្បករ និងផលិតករតន្ត្រីជំនាញលំដាប់ពិភពលោកនៅក្នុងស្ទូឌីអូប្រកបដោយឧបករណ៍ និងបច្ចេកវិទ្យាឈានមុខគេ

• កិច្ចសន្យាផលិតចម្រៀង និងគ្រប់គ្រងអាជីពជាមួយផលិតកម្មបារមី

• ឱកាសសហការការងារ ជាមួយសិល្បករឈានមុខគេ ទាំងក្នុងស្រុក និងអន្តរជាតិ
The Next Level: RapStar មិនមែនត្រឹមតែជាកម្មវិធីដើម្បីស្វែងរកតារារ៉េបដែលមានសមត្ថភាតតែមួយមុខនោះទេ ប៉ុន្តែគឺជាកម្មវិធីដើម្បីស្វែងរកតារារ៉េបខ្មែរជំនាន់ថ្មី ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការឈានជើងឈរនៅលើឆាក អន្តរជាតិ។

ព័ត៌មានលម្អិតអំពីការចាក់ផ្សាយកម្មវិធី៖
ឈ្មោះកម្មវិធី៖ The Next Level: RapStar
ក្រុមហ៊ុនផលិត៖ ផលិតកម្មបារមី និង ភ្លើងគប់
ម្ចាស់ឧបត្ថម្ភធំនៃកម្មវិធី៖ ក្រុមហ៊ុន Tiger Beer
ម្ចាស់សហការឧបត្ថម្ភកម្មវិធី៖ ក្រុមហ៊ុន Cellcard និង ក្រុមហ៊ុន Peace Petroleum Cambodia
ថ្ងៃចាប់ផ្តើមចាក់ផ្សាយកម្មវិធី៖ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥
កាលវិភាគចាក់ផ្សាយកម្មវិធី៖ រៀងរាល់សប្ដាហ៍នៅល្ងាចថ្ងៃសុក្រ
ប៉ុស្តិ៍ចាក់ផ្សាយ៖ ស្ថានីយ៍ទូរទស្សន៍បាយ័ន (Bayon TV) និងគេហទំព័រ Facebook ផ្លូវការរបស់កម្មវិធី The Next Level: RapStar, ផលិតកម្ម Baramey Production, PlerngKob, ក្រុមហ៊ុន Tiger Beer, Cellcard, Peace Petroleum Cambodia និង គេហទំព័រ Facebook ផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ Bayon TV
ផ្សាយផ្ទាល់វគ្គបញ្ចប់នៃកម្មវិធី៖ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦
ចំនួនភាគ៖ ១៣ ភាគ៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

(វីដេអូ) ស្ងាត់ៗ Rannie Dara អ្នកផលិតមាតិកាខ្មែរ ទទួលបានពានរង្វាន់នៅប្រទេសម៉ាឡេស៊ី

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

(វីដេអូ) នំខេកបាត់ម្ចាស់! ថ្ងៃកំណើតកីឡាករបាល់ទាត់ ទេស សម្បត្តិ ភរិយាបានត្រឹមផ្លុំទៀនមុខរូបថតប្ដី

ស្រុកនេះប្លែករហូត! នៅផាតាយ៉ា បុរសបរទេសម្នាក់តឺនុយស៊ីវិលដើរប៉ះឡានប៉ះម៉ូតូគេពេញផ្លូវ ប៉ូលិសសង្ស័យបែ-កថ្នាំ

ដាក់ពាក្យលឿនៗ! អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ប្រកាសរើសមន្ត្រី ២៦ នាក់ លើជំនាញចំនួន ៤ ផ្ដល់ពាក្យចាប់ពីថ្ងៃនេះ

ព័ត៌មានបន្ថែម

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្មាតហ្វូនអេក្រង់កោងដ៏ស្តើងបំផុតនៅលើពិភពលោក TECNO SPARK SLIM មានដាក់លក់ជាផ្លូវការហើយ!

ធ្លាក់សជាអ្វី? ការធ្លាក់សវារំខានអ្វីខ្លះដល់ស្ត្រី ហើយមានប៉ុន្មានយ៉ាង?

អ្នកនាង សិទ្ធី នីកា និងលោក សុ ធារិទ្ធិ ជាបុគ្គលគំរូក្នុងការរស់នៅ ដែលអនុវត្តទម្លាប់ល្អៗដើម្បីថែរក្សាសុខភាពបេះដូង

Danone ជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិឈានមុខគេផ្នែកអាហារូបត្ថម្ភពីបារាំង បានបរិច្ចាគទឹកប្រាក់ប្រមាណ 275,000 ដុលា្លរអាមេរិក ដើម្បីជួយដល់ក្រុមគ្រួសារភៀសសឹក និងកុមារកម្ពុជា

ឡិច ស៊ឺស ៖ បទពិសោធដ៏ឥតខ្ចោះ ផ្សារភ្ជាប់ជាមួយប្រណីតភាព នឹងកើតឡើងនៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី

សិទ្ធី នីកា និងអ្នកជំនាញជំងឺបេះដូង៖ ការថែទាំបេះដូងតាមរយៈការយល់ដឹងពីជំងឺបេះដូងគឺជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុធំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ