១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

Share This

មនុស្សពីរនាក់ទៅធ្វើការដូចគ្នា ចុះហេតុអ្វីម្នាក់ទៅទៀងម៉ោង ឯម្នាក់ទៀតតែងតែយឺត? ពិតប្រាកដណាស់ ធាតុពិតជាក់ស្តែង វាកើតមកពីកត្តាទម្លាប់ កាលណាយើងចេះរៀបចំបង្កើតទម្លាប់ត្រឹមត្រូវ និង ត្រៀមខ្លួនរួចរាល់សម្រាប់ថ្ងៃស្អែក ការឆ្ពោះទៅកាន់គោលដៅរមែងតែទៀងពេលជានិច្ច។ ជាក់ស្តែង រាប់តាំងពីទម្លាប់ភ្ញាក់ ទម្លាប់រៀបចំខ្លួន  រហូតដល់ការចេញដំណើរ កាលណាយើងចេះត្រៀមខ្លួនរួចរាល់ ទោះកន្លែងធ្វើការឆ្ងាយប៉ុនណា ក៏យើងនៅតែអាចឆ្ពោះទៅទាន់ម៉ោងដែរ។ «ប្រជាប្រិយ» សូមលើកពីទម្លាប់ ១០ យ៉ាងមុនពេលចូលគេង ដើម្បីកែខ្លួនជាថ្មីទៅធ្វើការទាន់ម៉ោងវិញ។

១. កំណត់ម៉ោងគេងឡើងវិញ៖ ការកំណត់ម៉ោងចូលគេងទៀងទាត់ យូរៗទៅវានឹងក្លាយទៅជាទម្លាប់។ ត្រូវចូលគេងពីព្រលប់ហើយភ្ញាក់ពីព្រលឹម។ ត្រូវប្រាកដថាគេងបានគ្រប់គ្រាន់ពី ៧-៩ ម៉ោង។

២. ឱ្យខួរក្បាលសម្រាក៖ អាចជាសកម្មភាពធ្វើឱ្យអារម្មណ៍សម្រាកដូចជា អានសៀវភៅ ងូតទឹកក្តៅឧណ្ហៗ ឬ សមាធិ…ជាដើម។

៣. កំណត់ការមើលអេក្រង់ឧបករណ៍អេឡិចត្រូចនិច៖ ពន្លឺពណ៌ខៀវចេញពីអេក្រង់ឧបករណ៍អេឡិចត្រូនិច ដូចជា ទូរស័ព្ទ ទូរទស្សន៍ ថាប្លេត និង កុំព្យូទ័រ អាចធ្វើឱ្យលែងងងុយ។ ដូចនេះ ត្រូវនៅឱ្យឆ្ងាយពីឧបករណ៍ទាំងនេះហោចណាស់ ១ ម៉ោងមុនពេលចូលគេង។

៤. រៀបចំសម្រាប់ថ្ងៃបន្ទាប់៖ រៀបចំរបស់របរសម្រាប់ថ្ងៃស្អែកឱ្យរួចរាល់ មិនថាសម្លៀកបំពាក់ កាបូបធ្វើការ រួមទាំងគិតគូរឱ្យហើយនូវអាហារសម្រាប់ពេលថ្ងៃត្រង់។ ការធ្វើដូចនេះ ជួយសន្សំសំចៃពេលនៅពេលភ្ញាក់ឡើង ម្យ៉ាងវានឹងមិននាំឱ្យឆោឡោពេលរៀបចំខ្លួន ក៏ដូចជាភ្លេចនេះភ្លេចនោះពេលទៅដល់កន្លែងធ្វើការ។

៥. ដាក់ម៉ោងរោទ៍៖ ទម្លាប់ដាក់ម៉ោងរោទ៍ត្រឹមតែពីរដង មួយជាម៉ោងដាស់ និង មួយទៀតជាម៉ោងក្រើនរម្លឹក។ កាលណាដាក់តែពីរដង វាជួយបង្ខំឱ្យឆាប់ក្រោក ហើយក៏បង្ខំឱ្យឆាប់រៀបចំខ្លួន។

៦. ជៀសវាងផឹកកាហ្វេ និង ញុំាអាហារពិបាករំលាយ ៖ ការផឹកកាហ្វេមុនពេលចូលគេង និង ញុំាអាហារដែលពិបាករំលាយដូចជា ប៊ឺហ្គឺរ ភីហ្សា ឬនំប៉័ង សុទ្ធតែរំខានដល់ការគេង។

៧. ធ្វើឱ្យបន្ទប់មានផាសុកភាព៖ ត្រូវប្រាកដថាបន្ទប់គេងរបស់អ្នកស្ងប់ស្ងាត់ ងងឹង និងបរិយាកាសល្អ។ កាលណាបន្ទប់គេងមានផាសុកភាព វាជួយឱ្យការគេងឆាប់លក់ ហើយភ្ញាក់ឡើងមកមានអារម្មណ៍ស្រស់ស្រាយ។

៨. ផឹកទឹកឱ្យបានច្រើន៖ អំឡុងពេលថ្ងៃត្រូវផឹកទឹកឱ្យបានច្រើន ប៉ុន្តែមុនពេលចូលគេង ត្រូវផ្អាកផឹកទឹកហោចណាស់ពីរម៉ោងមុនដំណេក ដើម្បីជៀសវាងក្រោកនោមនៅពេលយប់។ ការក្រោកនោមអាចធ្វើឱ្យលែងងងុយផងដែរ។

៩. ហាត់ប្រាណជាប្រចាំ៖ មិនថារវល់ប៉ុនណា អ្នកគួរឆ្លៀតធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ តែត្រូវជៀសវាងការធ្វើលំហាត់ប្រាណបែបខ្លាំងៗនៅកៀកម៉ោងចូលគេង។

១០. ជៀសវាងគេងថ្ងៃជ្រុល៖ បើល្វើយខ្លាំង អ្នកអាចទម្រេតខ្លួនបិទភ្នែកមួយស្រលេត តែកុំសំងំយូររហូតច្រើនម៉ោង ព្រោះវាអាចបណ្តាលឱ្យលែងងងុយនៅពេលយប់៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំថាតែអ្នកគាំទ្រ សូម្បីអ្នកផលិតមាតិកាដូចគ្នា ក៏សង្ស័យទំនាក់ទំនងបុរសសង្ហា Xing និង ស្រីស្អាត Jasmine ដែរ

សាយ ត្រូវបានតែងតាំងក្លាយជាគណៈប្រតិភូដឹកនាំសិស្សប្អូនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី ៤៩

(វីដេអូ) ស្រឡាញ់កូនថ្នមម្ដាយ! ឧកញ៉ា ខេមរៈ សិរីមន្ត ជាកូនប្រសាដ៏កតញ្ញូ ឆ្លៀតពេលមើលថែឪពុកម្ដាយក្មេកយ៉ាងល្អ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ជួបជុំបងប្អូនធ្វើបុណ្យ! «កឋិនទាន» ឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៨ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥

ព័ត៌មានបន្ថែម

ត្រូវអត់? មកដឹងអត្តចរិតអ្នកកើតខែធ្នូ​ ល្អសឹងគ្រប់ ១០ តែបើស្នេហាវិញរាងរាក់កំភែលបន្តិច

ភាគច្រើនកូនបង! អ្នកកើតចំថ្ងៃសៅរ៍ គេថាមិនសូវមានសំណាង តែជាមនុស្សតស៊ូជម្នះឧបសគ្គ និង ការឈឺចាប់យ៉ាងរឹងមាំបំផុត

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

អាចឬអត់ហ្ន៎! បុគ្គលិកអាយុលើសពី ៤០ ឆ្នាំ ការសិក្សាថ្មីចង្អុលថាគួរឱ្យធ្វើការត្រឹម ៣ ថ្ងៃបានហើយក្នុងមួយសប្ដាហ៍ ខ្លាចពួកគេមានបញ្ហាទាំងនេះ

ការងារ ១០ ជំនាញ ត្រូវប៉ាន់ក្នុងសម័យឌីជីថល អង្គុយក្នុងម៉ាស៊ីនត្រជាក់បានប្រាក់ខែខ្ពស់ ហើយមានមុខមាត់ក្នុងសង្គម

ពិតអត់អ្នកកើតខែវិច្ឆិកា? ទាំងមិត្តភាព និង ស្នេហា បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់សូម្បីមុខក៏មិនចង់ឃើញ

អ្នកនិពន្ធល្បី ម៉ីសន សុធារី ផ្ដាំ ៥ ចំណុចដល់អ្នកធ្វើការ Office ពិសេសអ្នកទើបចេញធ្វើដំបូង ប្រយ័ត្នអត់ចប់ការសាកល្បង

ធ្វើចិត្តម្តេចបាន! ៥ យ៉ាង បង្ហាញពីការឈឺចាប់របស់ភរិយា ពេលដឹងថាប្តីឱបនឹងដើមទ្រូង ផិ-/តទៅស្រឡាញ់ប្រុសដូចគ្នា

ស្វែងរកព័ត៌មាន​ ឬវីដេអូ