មិនត្រឹមជាការសម្តែងល្ខោន និង ការប្រគំតន្ត្រី​! «បុណ្យភូមិ» មានគោលដៅសំខាន់មួយសម្រាប់សិល្បករក្នុងមហោស្រពនេះ

Share This

នៅថ្ងៃទី ៥ និង ទី ៦ ខែមេសា ឆ្នាំ ២០២៥ នេះ សប្តាហ៍ទី ១ នៃមហោស្រព «បុណ្យភូមិ» បានមកដល់ហើយ ដោយរៀបចំនៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល។ ក្នុងនោះ ថ្ងៃដំបូង ពោលគឺនៅថ្ងៃទី ៥ ខែមេសា មហោស្រព «បុណ្យភូមិ» នឹងមានការបង្ហាញនូវផ្ទាំងទស្សនីភាព ល្ខោនខ្មែរចំនួន ៣ ទម្រង់ ដែលមកពី ៤ ក្រុមផ្សេងគ្នា ដោយក្នុងនោះរួមមាន «ល្ខោនពោលស្រីខេត្តកណ្តាល», «ល្ខោនខោលវត្តស្វាយអណ្តែត», «ល្ខោនយីកេកួយខេត្តកំពង់ធំ» និង «ល្ខោនយីកេ នីពេជខេត្តកំពង់ធំ» ជាសម្បត្តិបេតិកភណ្ឌអរូបី ដែលត្រូវការពារជាបន្ទាន់។

ដោយឡែក ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ មហោស្រពសិល្ប: «បុណ្យភូមិ» នឹងរៀបចំការប្រគំតន្រ្តី ដែលមានសិល្បករល្បីៗប្រចាំប្រទេសកម្ពុជាចូលរួម ដូចជា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, រាជិនីសំឡេង  ម៉េង កែវពេជ្រចិន្តា និង កូនស្រី អូនផ្អែម, សិល្បករភ្លើងគប់ រួមមាន កេសរ, ឆាឆា, សយ សេងហួរ, រ៉ក់ស្ស៊ី, និង ចេនី ផងដែរ។

ជាការពិតណាស់ ការសម្តែងល្ខោន និង ការប្រគំតន្ត្រី តែងតែមានជារៀងរាល់ឆ្នាំក្នុងមហោស្រព «បុណ្យភូមិ» ប៉ុន្តែបើដឹងពីមូលហេតុច្បាស់នៃការរៀបចំខាងលើនេះ ទើបយើងដឹងច្បាស់ថា ការរៀបចំនេះគឺធ្វើឡើងយ៉ាងពិសេស សម្រាប់លើកស្ទួយជួយដល់សិល្បករខ្មែរ។

កញ្ញា លំអរពេជ្រ រិទ្ធី សហស្ថាបនិកមហោស្រពសិល្ប:បុណ្យភូមិ បានលើកឡើងថា៖ «សិល្បករសម័យ ដែលចូលរួមក្នុងការប្រគំតន្រ្តីសុទ្ធតែផ្តល់នូវកញ្ចប់ពិសេស ដើម្បីចូលរួមផ្សព្ធផ្សាយសិល្ប:ខ្មែរ។ ដោយសិល្ប:បុរាណ អ្នករៀបចំមហោស្រពសិល្ប:បុណ្យភូមិ បានផ្តល់ជូននូវតម្លៃថវិការពេញថ្លៃ ដោយមិនមានការសុំបញ្ចុះតម្លៃនោះទេ»។

លំអរពេជ្រ បានបញ្ចាក់ថា៖ «តម្លៃសម្តែងល្ខោនក្នុងមួយក្រុមៗអាចខ្ពស់ ប៉ុន្តែបើចែកចាយជាចំណែកតូចៗ ដែលមានគ្រូដឹកនាំ គ្រូភ្លេង សិល្បករ សិល្បការិនីសម្តែង ក្រុមល្ខោនមួយៗ គឺទទួលបានកម្រៃមិនសូវច្រើននោះទេ។ ដូច្នេះ រាល់ក្រុមល្ខោនសម្តែងនៅ បុណ្យភូមិ គឺមិនមានការតវ៉ាតម្លៃសម្តែងនោះទេ»៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ