មិនចេះតែដាក់ទេ! អភិបាលខេត្តបញ្ជាក់ពីអត្ថន័យ និង មូលហេតុ ដែលដាក់បង្ហាញលៀសហាលប្រវែង ១០០០ ម៉ែត្រ មានន័យជ្រាលជ្រៅណាស់

Share This

នាពេលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបង្កើតព្រឹត្តិការណ៍​ ដាក់បង្ហាញលៀសហាលកំពង់ចាម​ ប្រវែង​ ១.០០០ ម៉ែត្រ​ លៀសចំនួន​ ៣ តោន នៅខាងមុខ​សាលាខេត្ត​ រហូតដល់វេទិកាអុំទូកមាត់ទន្លេ​ ក្រុងកំពង់ចាម​ អនុញ្ញាតឱ្យបងប្អូន​ពូមីងបរិភោគដោយសេរី នៅថ្ងៃទី ​១៥​ ខែ​មេសា​ ដែលជាថ្ងៃទី ២​ នៃសង្ក្រាន្តកំពង់ចាម​ ចាប់ផ្ដើមពីម៉ោង​១៤:៣០ នាទីរសៀល​តទៅ។

ក្នុងនោះផងដែរ តាមរយៈឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ពីអត្ថន័យលេខ ១,០០០ នៃលៀសហាល​ ១.០០០ម៉ែត្រ ដូចខាងក្រោម៖

+ អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖

​ ១.​ លេខ ១,០០០ ជាភាសាបាលី និង សំស្រ្កឹត មានន័យថា ‘’សហស្ស’’។

​ ២.​ សហស្សគុណ = មានគុណភាពច្រើន។

ឧទាហរណ៍​: ថ្នាំសហស្សគុណ​= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។

៣.​ សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។

+ អត្ថន័យ នៅក្នុងវប្បធម៌​ ប្រពៃណី​ និង ជីវភាព​ប្រចាំថ្ងៃ ៖

១.​ គាថាពាន់​ (គាថាបាលីសុទ្ធ ចំនួន ១,០០០ គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣ កណ្ឌ។

២.​ លៀសហាល ជាអាហារមួយប្រភេទ​ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឱ្យឆ្អិនអាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។

+ អត្ថន័យ​ នៅក្នុងការដឹកនាំ ​៖

​ ១.​ មានការចូលរួមយ៉ាងច្រើនលើសលប់។

​ ២.​ សាមគ្គីភាព​ និង ឯកភាពគ្នា ខណៈការដាក់បង្ហាញលៀសហាល​ ទំរង់ជាចំណងខ្សែជាប់គ្នា​ ចេញពីចុងខ្សែ ២​ ចងភ្ជាប់ជាចំណងតែមួយ​។ ដែលខ្សែទី ១​ ជាចំណងឯកភាព​ និង ខ្សែទី ២​ ជាចំណងសាមគ្គីភាព​ នាំមកនូវភាពសម្បូរសប្បាយ​ រីកចម្រើន​ រុងរឿងរាប់​ពាន់ឆ្នាំ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឆ្លាតណាស់! អូនស្មាយ កូនស្រី ឌី សូនិត្តា ដើរថតបង្ហាញពីព្រលានថ្មី អបអរថ្ងៃបើកដំណើរការជាផ្លូវការ គួរឱ្យស្រឡាញ់ខ្លាំង

ឆ្នាំងណាគ្របហ្នឹង! មន្រ្តីរាជការម្នាក់នៅថៃ សំងំជក់គ្រឿងញៀនជាមួយប្រពន្ធក្នុងផ្ទះ ចុងក្រោយត្រូវប៉ូលិសក្របួចជាប់

(វីដេអូ) អាយុជិត ២ ខែ កូនប្រុសបណ្ដូលចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទ្រលុកទ្រលន់ភ្នែកឡើងក្រឡង់ៗគួរឱ្យក្នាញ់

គ្រោះថ្នាក់ឥតស្រាកស្រាន្ត! ឡានដឹកសិស្សសាលានៅថៃ តៃកុងងងុយបិទភ្នែកមួយភ្លឹប ក៏ភ្លាត់ក្រ.ឡា-ប់ឡានតាមផ្លូវ របួសសិស្សអស់ ១១ នាក់

ផ្ទុះវែកញែករឿងទារសំណង ១ ម៉ឺន ដុល្លារពេក គ្រួសារស-ពជួបគ្រោះថ្នា./ក់នឹង Noudy ចេញមុខបញ្ជាក់ច្បាស់ៗបែបនេះ

ព័ត៌មានបន្ថែម

ឆ្នាំងណាគ្របហ្នឹង! មន្រ្តីរាជការម្នាក់នៅថៃ សំងំជក់គ្រឿងញៀនជាមួយប្រពន្ធក្នុងផ្ទះ ចុងក្រោយត្រូវប៉ូលិសក្របួចជាប់

គ្រោះថ្នាក់ឥតស្រាកស្រាន្ត! ឡានដឹកសិស្សសាលានៅថៃ តៃកុងងងុយបិទភ្នែកមួយភ្លឹប ក៏ភ្លាត់ក្រ.ឡា-ប់ឡានតាមផ្លូវ របួសសិស្សអស់ ១១ នាក់

ផ្ទុះវែកញែករឿងទារសំណង ១ ម៉ឺន ដុល្លារពេក គ្រួសារស-ពជួបគ្រោះថ្នា./ក់នឹង Noudy ចេញមុខបញ្ជាក់ច្បាស់ៗបែបនេះ

ច្បាស់ៗ! នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លើយតប ៤ ចំណុចពាក់ព័ន្ធនឹងការលើកឡើងថា រដ្ឋាភិបាលស្ងៀមស្ងាត់

ដល់-ក! លោកយាយវ័យ ៧០ ឆ្នាំម្នាក់ ចូលចិត្តប្រមូលសំរាមដាក់ផ្ទះគរឱ្យដូចភ្នំ ហើយឆ្លៀតជួលបន្ទប់តម្លៃ ៦០០ ដុល្លារ/១ខែ ដើម្បីដាក់សំរាមទៀត

(វីដេអូ) មិនមែនចៃដន្យទេ! ព្រលានយន្តហោះអន្តរជាតិតេជោ ប្រើលេខហុងស៊ុយល្អខ្លាំង គ្រប់យ៉ាងក្នុងព្រលានគឺលេខ ៩ ទាំងអស់

អាជ្ញាធរថៃ រឹបអូសបានសាច់គោ និងសាច់ក្របីខុសច្បាប់ ១៩០ តោននៅខេត្តអយុធ្យា សង្ស័យអាចប៉ះពាល់សុខភាពអ្នកបរិភោគ

ភ្លៀងមួយមេធំ ទឹកលិចពេញក្រុងបាងកក ព្រោះមានពស់ថ្លាន់ធំមួយក្បាល និង សំរាមជាច្រើន គាំងជាប់នៅម៉ាស៊ីនបូមទឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ