ទាក់ទងនឹងជីវិតឯកជនរបស់តារាសម្ដែងស្រីរូបស្រស់អ្នកនាង សិទ្ធី នីកា រយៈពេលច្រើនឆ្នាំមកហើយ ដែលនាងបានបង្ហាញពីជីវិតសាងគ្រួសារជាមួយស្វាមីបណ្ដូលចិត្តជាប់សែរាជ្យរង្ស និង ទទួលបានកូនប្រុសដ៏គួរឱ្យក្នាញ់ម្នាក់អាយុ ៥ ឆ្នាំហើយ។
ម្យ៉ាងវិញទៀត តារាស្រី សិទ្ធី នីកា ក៏តែងស្ដែងពីជីវិតគ្រួសារពេញដោយភាពកក់ក្ដៅ និង បង្ហាញពីក្ដីសុខផ្ទាល់ខ្លួនជានារីមានសំណាងម្នាក់ ទទួលជីវិតគ្រួសារពេញលេញ មានស្វាមីស្រឡាញ់តាមមើលថែ ថ្នាក់ថ្នម ពូកែយល់ចិត្ត ព្រមទាំងមានកូនប្រុសឆ្លាតពូកែផងដែរ។
ក្រឡេកមើលវិស័យសិល្បៈរបស់តារាស្រីរូបនេះ វិញ ដ្បិតតែនាងកំពុងមានជីវិតមួយពេញដោយក្ដីសុខមានគ្រួសារកក់ក្ដៅ និង រស់បែបអភិជនក្នុងត្រកូលខ្ពង់ខ្ពស់មែន ប៉ុន្តែកន្លងមក សិទ្ធី នីកា ក៏មិនធ្លាប់បង្ហាញបំណងចង់បញ្ចប់អាជីពសិល្បៈនេះឡើយ ដោយឃើញនាងនៅតែបន្តការងារសិល្បៈដូចដើម ខណៈមានការលើកទឹកចិត្តគាំទ្រពេញទំហឹងពីស្វាមីរបស់នាងផងដែរ។
លើសពីនេះ បច្ចុប្បន្ន តារាស្រី សិទ្ធី នីកា ត្រូវបានគេចាប់អារម្មណ៍ថា នាងមិនត្រឹមមានទីផ្សារលើវិស័យសម្ដែងភាពយន្តនោះទេ ក៏ឃើញនាងលេចមុខក្នុងស្ពតពាណិជ្ជកម្មជាច្រើន និង ផ្សព្វផ្សាយផលិតផលប្រ៊េនល្បីៗក្នុងស្រុកបន្តបន្ទាប់ ស្របពេលរូបសម្រស់របស់នាង ក៏កាន់តែស្រស់ស្អាតក្មេងខ្ញង់ដដែល៕