មកស្គាល់កូនប្រុសច្បង លោកអ្នកឧកញ៉ា ភាព ហៀក ជាពាណិជ្ជករដ៏ឆ្នើមក្នុងចំណោមអ្នកការទូតសេដ្ឋកិច្ចខ្លាំងៗនៅកម្ពុជា

Share This

ជាសែស្រឡាយអ្នកជំនួញជួរមុខនៅកម្ពុជា លោកអ្នកឧកញ៉ា លាង ឃុន ត្រូវបានគេស្គាល់ថា ជាកូនប្រុសច្បងរបស់ លោកអ្នកឧកញ៉ា ភាព ហៀក ដែលជាស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ។ អ្នកឧកញ៉ាកើតក្នុង ឆ្នាំ១៩៧២ ហើយលោកបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីដើមទសវត្សរ៍ ១៩៩០ មក។

សព្វថ្ងៃ លោកអ្នកឧកញ៉ា ជាសហស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុក ដែលមានបុត្រសម្ព័ន្ធក្នុងពហុវិស័យរួមមាន៖ ក្រុមហ៊ុនលក់សម្ភារ និង​ ទំនិញ (MFCG), ក្រុមហ៊ុនផលិតចែកចាយស៊ីម៉ងត៍ និង បេតុងលាយស្រេច, ក្រុមហ៊ុនផលិតភេសជ្ជ ទឹកបរិសុទ្ធ និង ស្រាបៀរ, សណ្ឋាគារ, តំបន់កម្សាន្ត, ទីលានវាយកូនហ្គោល, ធនាគារ, ផ្សារទំនើប, វិស័យលក់រាយ, វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងរោងចក្រឧស្សាហកម្មផងដែរ។

លោកអ្នកឧកញ៉ា លាង ឃុន ត្រូវបានស្គាល់ថា ជាពាណិជ្ជករដ៏ស្វាហាប់ ជាអ្នកដឹកនាំយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន និង ជាអ្នកការទូតសេដ្ឋកិច្ច ព្រមទាំងជាពាណិជ្ជករដ៏ឆ្នើមក្នុងចំណោមអ្នកការទូតសេដ្ឋកិច្ចឆ្នើមៗនៅក្នុងប្រទេសកម្ពុជា។ ភាពជាអ្នកដឹកនាំនេះ បានជំរុញឱ្យ លោកអ្នកឧកញ៉ា លាង ឃុន រួមជាមួយសហស្ថាបនិក និង ថ្នាក់ដឹកនាំដទៃទៀត នៃក្រុមហ៊ុន ជីប ម៉ុង គ្រុប សម្រេចបាននូវសមិទ្ធផលដ៏ធំធេង និង រីកលូតលាស់យ៉ាងឆាប់រហ័ស រហូតក្លាយជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសកម្ពុជា​ ដោយបានបង្កើតការងាររាប់ម៉ឺនកន្លែងសម្រាប់ប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា លាង ឃុន និង ក្រុមហ៊ុន ជីព ម៉ុង គ្រុប ក៏បានចូលរួមយ៉ាងសកម្មជាមួយសកម្មភាពសង្គម និង សកម្មភាពមនុស្សធម៌ជាច្រើនពាក់ព័ន្ធទៅនឹងវិស័យសង្គមកិច្ច អប់រំ សុខាភិបាល ពោលគឺទាំងក្នុងផ្នែកអាណាចក្រ និង ពុទ្ធចក្រ។ ហេតុនេះហើយទើប លោកអ្នកឧកញ៉ា ត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លើសពីនេះ នៅសមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លាង ឃុន មានតួនាទីជាអនុប្រធានសមាគមផងដែរ៕

ប្រភព៖ Cambodian Oknha Association

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ទាន់ហេតុការណ៍! ម៉ោង ៥ ព្រឹកមិញ យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ៤ ទីតាំង កម្ពុជាមិនបាញ់តបតឡើយ

ជាអ្នកគ្រប់គ្រង បើថៅកែស្តីថាកូនចៅត្រូវចេះការពារ តែមិនមែនការពារគ្រប់រឿងនោះទេ គឺការពាររឿងទាំង ៥​ នេះ

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

(វីដេអូ) មិនសូវរ៉េបមែន តែ មុត ភារិន ជាចំណែកធំមួយបំបុកឱ្យ La Cima Cartel និង សិល្បករជាច្រើនទៀតល្បីល្បាញនៅកម្ពុជា

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ម៉ោង ៥ ព្រឹកមិញ យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ៤ ទីតាំង កម្ពុជាមិនបាញ់តបតឡើយ

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ស្វែងរកព័ត៌មាន​ ឬវីដេអូ