បាត់មុខយូរហើយ! មកដឹងបច្ចុប្បន្នភាពតួអង្គ ៤ រូប ក្នុងរឿង «ទឹកចិត្តបងស្រី» ល្បីខ្លាំងកាលពីជាង ១០ ឆ្នាំមុន

Share This

ខ្សែភាពយន្តភាគខ្មែរធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន «ទឹកចិត្តបងស្រី» កាលអំឡុងឆ្នាំ ២០១០ បានអង្រួនដួងចិត្តអ្នកទស្សនាឱ្យនៅតែចងចាំទិដ្ឋភាព ដែលជាសាច់រឿងបែបមនោសញ្ចេតនា និង ភាពកម្សត់កម្រ ឆ្លុះបញ្ចាំងពីជីវិតជាបងស្រី រ៉ាប់រងផ្គត់ផ្គង់ប្អូនៗ និង ទទួលខុសត្រូវលើបន្ទុកគ្រួសារទាំងមូល។

ពេលរំឭកដល់ខ្សែភាពយន្តមួយនេះឡើងវិញ ជឿជាក់ថាមហាជនច្បាស់ជានឹករឭក និង ចង់ដឹងពីតួអង្គសំខាន់ៗក្នងរឿងនេះ ដែលមានតារាសម្ដែង នី មុល្លីកា, លោក ប៊ឺរី, លោក ញ៉ែម សុគន្ធ និង កញ្ញា គៀត សុវណ្ណាឡាង ថាតើបច្ចុប្បន្នភាពរបស់តារាប្រុសស្រីទាំងនេះទៅជាយ៉ាងណាហើយ។

១. អ្នកនាង នី មុល្លីកា

គិតមកដល់ពេលនេះ រយៈពេល ១៣ ឆ្នាំមកហើយ ដែលតារាសម្ដែងស្រីដ៏ល្បីល្បាញ អ្នកនាង នី មុល្លីកា បានរៀបការសាងគ្រួសារជាមួយស្វាមីអាណិកជន និង សម្រេចចាកចេញទៅរស់នៅឯសហរដ្ឋអាមេរិកជាមួយនឹងស្វាមីសាងគ្រួសារយ៉ាងមានសុភមង្គល ដោយបច្ចុប្បន្ន អ្នកនាងមានកូនប្រុសម្នាក់ និង ស្រីម្នាក់។

២. លោក ប៊ឺរី

និយាយពីតារាសម្ដែងប្រុសលោក ប៊ឺរី កន្លងមកក្តោបបានប្រជាប្រិយភាពខ្លាំងទៅលើការសម្តែងខ្សែភាពយន្តខ្មែរជាច្រើន។ លើសពីនោះ លោក ប៊ឺរី ក៏ជាតារាបង្ហាញម៉ូដបុរស ដែលមានមុខមាត់ស្រស់សង្ហា សាច់សខ្ចីល្វក់មិនចាញ់នារីៗនោះឡើយ។ យ៉ាងណាមិញ បច្ចុប្បន្ន តារាប្រុស ប៊ឺរី ក៏កំពុងតែត្រូវបានមហាជនអ្នកនិយមតាមដានចាប់អារម្មណ៍ទស្សនានូវការសម្តែងខ្សែភាពយន្តថ្មីៗរបស់លោកផងដែរ។

៣. លោក ញ៉ែម សុគន្ធ

បន្ទាប់ពីប្រឡូកសិល្បៈច្រើនឆ្នាំ យ៉ែម សុគន្ធ បានលាជីវិត Single រៀបការប្រពន្ធ សាងគ្រួសារយ៉ាងមានក្ដីសុខ ដែលមកដល់ពេលនេះលោកមានកូនប្រុសស្រីពីរនាក់ហើយ។ ទោះបីជា បច្ចុប្បន្នតារាប្រុសរូបនេះមានគ្រួសារត្រូវមើលថែក៏ពិតមែន តែ យ៉ែម សុគន្ធ នៅតែបង្ហាញវត្តមានយ៉ាងសកម្មនៅក្នុងវិស័យសិល្បៈដដែល។

៤. គៀត សុវណ្ណាឡាង

ចំពោះតារាសម្ដែងស្រី គៀត សុវណ្ណាឡាង ចាត់ទុកជាតារាសម្ដែងស្រីដ៏ឆ្នើមឆក់បានប្រជាប្រិយភាពខ្លាំង តាមរយៈស្នាដៃពោរពេញដោយទេពកោសល្យយ៉ាងប៉ិនប្រសប់ក្នុងតំណែងជាតួឯកជាច្រើនរឿងកន្លងមក។ យ៉ាងណាមិញ ក្រោយពីបាត់មុខមួយរយៈធំប្រមាណជិត ៣ ឆ្នាំ បច្ចុប្បន្នតារាស្រីរូបនេះ ក៏បានប្រកាសវិលចូលសិល្បៈពេញលេញវិញ ដែលនាងបានទទួលថតរឿង និង ថតកម្មវិធីផ្សេងៗវិញកំពុងមមាញឹកផងដែរ៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

សម័យឥលូវសម្បូរ! ចូលចិត្តបន្លំខ្លួនធ្វើហាយសូរដូរឡានដូរទូរស័ព្ទថ្មី ធាតុពិតបង់រំលោះ យូរៗក្លាយជាបំណុលជំពាក់គេមិនសង ហើយរត់

ខំធ្វើការឡើងបានលទ្ធផល ពេលត្រូវឡើងតំណែង​មេមិនព្រម ពួយទៅខ្ចីលុយគេទិញក្រុមហ៊ុនមេ រួចបណ្ដេញមេចោលមិនស្ដាយ

ចាកចេញពីកម្ពុជាមួយរយៈធំ រតនៈ វិសិដ្ឋ ប្រឹងរៀនជំនាញមួយទៀត បំពេញតម្រូវការទីផ្សារនៅអាមេរិក

បុរសឈ្មោះ Mark Zuckerberg ដាក់ពាក្យប្ដឹងមេធំហ្វេសប៊ុក រឿងបិទគណនីខ្លួនច្រើនដង ព្រោះតែឈ្មោះដូចគ្នា

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

ព័ត៌មានបន្ថែម

ចាកចេញពីកម្ពុជាមួយរយៈធំ រតនៈ វិសិដ្ឋ ប្រឹងរៀនជំនាញមួយទៀត បំពេញតម្រូវការទីផ្សារនៅអាមេរិក

តារាចម្រៀងប្រុសស្រីវ័យក្មេង ៣ រូប មានឈាមជ័រកូនកាត់ ជ្រើសរើសរស់នៅកម្ពុជា កំពុងចាប់ក្តីស្រមៃលើវិថីសិល្បៈ

(វីដេអូ) ដោយសារហេតុផលផ្ទាល់ខ្លួនមួយ ចន សុទីម៉ា សម្រេចចិត្តមិន Come Back លើវិស័យបវរកញ្ញា

អាយុតិចទេតែ មុន្នីនាថ ភរិយាតារាចម្រៀង ខាយ ចាស់ចិត្តចាស់គំនិត ពូកែទុកដាក់មានរបររកស៊ីច្រើនក្នុងដៃ

វ័យទើប ៤-៥ ឆ្នាំ កូនស្រីច្បងរបស់សិល្បករ ៣ រូប ស្អាតឆ្លាតពូកែ ចរិតដូចមនុស្សធំ ចេះជួយការងារម្តាយរកលុយតាំងពីក្មេង

(វីដេអូ) បេសកកម្មបានជោគជ័យ! កុយ អេនណា ងាកមកគិតរឿងឯកជនវិញ បង្ហាញផ្ទះក្ដីស្រមៃដ៏ប្រណីតត្រៀមចូលរស់នៅឆាប់ៗ

ទម្លាយអាថ៌កំបាំងមួយដែលតារារ៉េប KingChi តែងគិតលើតារាចម្រៀង នីកូ តាំងពីខ្លួននៅក្មេង ដឹងហើយគួរឱ្យភ្ញាក់ផ្អើល

រំលងជាង​ ៣ ទសវត្សរ៍! នេះជាតារាភាពយន្តខ្មែរ ៤ រូប ទទួលបានពានរង្វាន់ដំបូងគេក្នុងមហោស្រពភាពយន្តជាតិលើកទី ១ ឆ្នាំ ១៩៩០

ស្វែងរកព័ត៌មាន​ ឬវីដេអូ