មកដល់ខ្មែរភ្លាម! ឱក សុគន្ធកញ្ញា ស្វះស្វែងយកជំនួយជូនដល់កងទ័ព និង គ្រួសារភៀសសឹក ដែលទទួលបានថវិកាពីសម្បុរជនជាង ១ ម៉ឺនដុល្លារ

Share This

ស្របពេលកម្ពុជារងការឈ្លានពានកន្លងមក ចំពោះកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ដ្បិតតែអ្នកនាងកំពុងស្ថិតនៅក្រៅប្រទេស ប៉ុន្តែអ្នកនាងក៏បានបង្ហាញសកម្មភាពយ៉ាងសកម្មចូលរួមជួយប្រទេសជាតិ តាមរយៈការប្រើសំឡេងជួយផ្សព្វផ្សាយរកយុត្តិធម៌ សន្តិភាព និង ភាពស្អាតស្អំជូនជាតិ ព្រមទាំងដាក់ជាមូលនិធិក្រៅប្រទេស ដើម្បីចូលរួមជាជំនួយដល់កងទ័ព និង បងប្អូនភៀសសឹកផងដែរ។

មកដល់ពេលនេះដែរ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញសកម្មភាពត្រឡប់ពីអូស្ដ្រាលីមកកម្ពុជាវិញ ដែលបាននាំយកជំនួយមូលនិធិពីបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីរៀបចំជាស្បៀងអាហារ សម្ភារផ្សេងៗ ព្រមទាំងថវិកា ត្រៀមចុះទៅជួយដល់បងប្អូនគ្រួសារវីរកងទ័ពពលី និង បងៗកងទ័ពជួរមុខផ្ទាល់។

លើសពីនេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែបន្តស្វះស្វែងដាក់មូលនិធិ និង ទទួលថវិកាពីបងប្អូនខ្មែរទាំងក្នុង និង ក្រៅប្រទេស ដែលពេលនេះទទួលបានថវិកាមូលនិធិជាង ១ ម៉ឺនដុល្លារហើយ ដោយអ្នកនាងត្រៀមរៀបចំស្បៀងអាហារ សម្ភារៈ ដើម្បីចុះបេសកកម្មចែកជូនបងប្អូនភៀសសឹក និង កងទ័ពជួរមុខបន្តបន្ទាបទៀតផងដែរ។

ក្នុងនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរៀបរាប់ថា ៖ «នាងខ្ញុំពិតជាសូមអរគុណ ដល់ទឹកចិត្តដ៏សប្បុរសរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និង ក្រៅប្រទេស ជាពិសេសបងប្អូននៅប្រទេសអូស្ត្រាលីទាំងអស់ សម្រាប់ការចូលរួមមូលនិធិ ដើម្បីជួយដល់បងៗវីរកងទ័ពជួរមុខទាំងអស់។ គិតត្រឹមថ្ងៃទី 6 ខែសីហា នេះ នាងខ្ញុំទទួលបានទឹកប្រាក់សរុប 13,508.32 US$ (ទឹកប្រាក់របស់សប្បុរសជនពីអូស្ត្រាលីចំនួនសរុប 6,204.54 US$, និង នៅកម្ពុជាចំនួនសរុប 7,303.78US$)។ នាងខ្ញុំសូមអរគុណចំពោះការចូលរួមបេសកកម្មមួយនេះ។ ជូនពរឱ្យបងប្អូនទាំងអស់ សូមឱ្យមានសុខភាពល្អ ជួបតែរឿងល្អៗ»៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ឡានក្រុងដឹកសិស្ស ៤០ នាក់មួយគ្រឿងនៅថៃ ជ្រុលចង្កូតធ្លាក់ផ្លូវ បង្កឱ្យសិស្សស្លា../ ប់ ២ នាក់ និង របួសច្រើននាក់

(វីដេអូ) ស្តាប់ហើយអួលដើម-ក! សម្បត្តិ លើកយកស្ថានភាពពិតក្នុងប្រទេស មកសរសេរចម្រៀងពីការស្វែងរកសន្តិភាព

មហាជនរំភើបជំនួស! ឆលី មានសាច់មានឈាមស្រស់បស់ជាងមុនច្រើន អំឡុងពេលព្យាបាលនៅម៉ាឡេស៊ី

មហាជនបារម្ភ! ខ្នះខ្នែងជួយជាតិ ២ សប្ដាហ៍ ហេង វិសាល មានបញ្ហាចង្កេះធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យ

សោកស្ដាយ! បេក្ខភាព MasterChef ប្រទេសម៉ិកស៊ិកម្នាក់ ជួបរឿងអកុសលបាត់-បង់ជី.វិតក្នុងវ័យ ៣៨ ឆ្នាំ

ព័ត៌មានបន្ថែម

(វីដេអូ) ស្តាប់ហើយអួលដើម-ក! សម្បត្តិ លើកយកស្ថានភាពពិតក្នុងប្រទេស មកសរសេរចម្រៀងពីការស្វែងរកសន្តិភាព

មហាជនរំភើបជំនួស! ឆលី មានសាច់មានឈាមស្រស់បស់ជាងមុនច្រើន អំឡុងពេលព្យាបាលនៅម៉ាឡេស៊ី

មហាជនបារម្ភ! ខ្នះខ្នែងជួយជាតិ ២ សប្ដាហ៍ ហេង វិសាល មានបញ្ហាចង្កេះធ្ងន់ កំពុងព្យាបាលនៅមន្ទីរពេទ្យ

(វីដេអូ)​ អបអរ! ទីបំផុត កែវ សុបញ្ញា និង ស្វាមី បានឃើញមុខកូនស្រីដំបូងហើយ មុខគួរឱ្យក្នាញ់ណាស់

(វីដេអូ) ខាត់ សុឃីម ចេញមុខបកស្រាយ ក្រោយបង្ហោះសារមួយរងប្រតិកម្មពីបណ្ដាអ្នកលក់អនឡាញ

សំខាន់ដូចគ្នា! បងប្អូនកងកម្លាំងនៅតំបន់ព្រំដែនពោធិ៍សាត់ ប៉ៃលិន និង កោះកុង ក៏កំពុងឈរជើងការពារមិនហ៊ានសម្រាកពេញភ្នែកដែរ

(វីដេអូ) កូនប្រុសច្បង ឧកញ៉ា ព្រាប សុវត្ថិ បន្តសកម្មភាពធ្វើស្បៀងអាហារផ្ទាល់ដៃ រៀបចំជូនកងទ័ពជួរមុខ

កំពុងរវល់ជួយជាតិ តែ Peypey Dy ឆ្លៀតពួយប៉ុន្មានម៉ាត់ ក្រោយផ្ទុះវែកញែកជាថ្មីរឿងភេទទី ៣ ធ្វើឱ្យបាត់ធនធនមនុស្ស

ស្វែងរកព័ត៌មាន​ ឬវីដេអូ