ពេជ្រ ចរណៃ ទម្លាយពីតម្លៃខូចខាតសម្ភារហាងដោយសារភ្លើងឆេះ សរុបអស់ខ្ទង់ ៣០ ម៉ឺនដុល្លារឯណោះ

Share This

មកដល់ពេលនេះ ជុំវិញករណីអគ្គិភ័យដែលបានឆាប់ឆេះហាងថ្មីរបស់តារាស្រី ពេជ្រ ចរណៃ កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមនៅតែបន្តចែករំលែកបង្ហាញការសោកស្ដាយខ្លាំងជាមួយរូបនាង ដែលហាងថ្មីនេះបានរងការខូចខាតសម្ភារទាំងស្រុង។

ទាក់ទងនឹងហាងថ្មីរបស់ ពេជ្រ ចរណៃ ដែលបានឆាប់ឆេះនេះ ត្រូវបានគេដឹងថាជាហាងដែលនាងទើបតែរៀបចំរួច និង ត្រៀមសម្ភោធដំណើរការ ដែលមានចែកជា ៣ ផ្នែក មានអាហារដ្ឋានម្ហូបកម្ម៉ង់បែបខ្មែរ កាហ្វេល្បុក្កតោខ្មែរ និង ជាកន្លែងបង្ហាត់ក្បាច់គុនបុរាណខ្មែរផងដែរ។

បើតាមរយៈការរៀបរាប់ក្នុងវីដេអូសម្ភាសរបស់ ពេជ្រ ចរណៃ បានឱ្យដឹងថាហាងថ្មីនេះនាងបានរៀបចំឡើងដោយជួលផ្ទះរបស់គេក្នុង ១ ខែជាង ៣០០០ ដុល្លារ ជាប្រភេទផ្ទះវីឡាមានតម្លៃខ្ទង់ជាង ៥០ ម៉ឺនដុល្លារ ដែលទាំងការរៀបចំផ្ទះ និង រចនាទៅជាហាងនេះដែរ គឺនាងចំណាយអស់រាប់ម៉ឺនដុល្លារ ជាកម្លាំងញើសឈាមរបស់នាង ព្រមទាំងមានការកម្ចីធនាគារៀបចំបន្ថែមទៀត។

អ្វីដែលធ្វើឱ្យមហាជនកាន់តែបង្ហាញការស្ដាយ និង អាណិតចំពោះតារាស្រីរូបនេះ បន្ទាប់ពីអគ្គិភ័យឆាប់ឆេះខូចខាតទាំងស្រុងនេះដែរ ពេជ្រ ចរណៃ មិនត្រឹមតែខាតបង់លើការរៀបចំហាងទាំងអស់នោះទេ នាងថែមទាំងត្រូវទទួលបន្ទុកចំណាយលុយច្រើនជាងពេលរៀបចំហាងគុណនឹង ២ ដើម្បីជួសជុលសាងសង់ផ្ទះជួលឱ្យម្ចាស់គេឡើងវិញទៀត ដែលពេលនេះ នាងក៏បានចេញវីដេអូសុំទោសដល់ម្ចាស់ផ្ទះ និង សុំពេលវេលាដើម្បីឱ្យនាងបានរៀបចំផ្ទះឡើងវិញតាមលទ្ធភាព។

លើសពីនេះ បើតាមរយៈការរៀបរាប់របស់កញ្ញា ពេជ្រ ចរណៃ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានជុំវិញការខាតបង់ដោយសារអគ្គិភ័យឆាប់ឆេះនេះ បានឱ្យដឹងទៀតថា រាល់សម្ភារក្នុងហាងថ្មីដែលនាងបានរៀបចំចំណាយលុយអស់ ៤ ទៅ ៥ ម៉ឺនដុល្លារ បួករួមទាំងសម្ភារក្នុងផ្ទះរបស់ម្ចាស់ផ្ទះ ដែលមានស្រាប់ចំនួន ២០ ទៅ ២៥ ម៉ឺនដុល្លារទៀត គឺសរុបជាចំនួនត្រូវខូចខាតអស់ខ្ទង់ ៣០ ដុល្លារឯណោះ៕

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ហ្វីយ៉ាតា កាន់តែជឿជាក់មានទំនុកចិត្តទ្វេដង ក្រោយផេកផ្លូវការ Miss Universe Cambodia បង្ហោះខ្លឹមសារមួយពីនាង

២០ ឆ្នាំមានម្ដង! អ្នកគ្រូណាលី ពន្យល់ច្បាស់ៗពីយុគ ៩ យុគធាតុភ្លើង និង បង្ហើបពីវិស័យរីកចម្រើនខ្លាំងក្នុងយុគមួយនេះ

លទ្ធផលផ្លូវការ នៃកិច្ចប្រជុំ GBC លើកទី ២ ភាគីទាំង២ កម្ពុជា-ថៃ ឯកភាពគ្នាលើ ៦ ចំណុចនេះ

ផ្អើលនៅចិន! ប្រទះឃើញសត្វចម្លែករាងសំប៉ែតៗដូចកាក់ នៅរ៉ាយប៉ាយពេញឆ្នេរ មនុស្សម្នាភ្លូកទឹកភ្លូកដីទៅមើល

Lisa កំពុងត្រូវអ្នកគាំទ្រទូទាំងពិភពលោករិះគន់ទក់សាច់ រឿងស្លៀកខ្លី បញ្ចេញក្បាច់រាំឃើញដល់ប្អូនស្រី

ព័ត៌មានបន្ថែម

ហ្វីយ៉ាតា កាន់តែជឿជាក់មានទំនុកចិត្តទ្វេដង ក្រោយផេកផ្លូវការ Miss Universe Cambodia បង្ហោះខ្លឹមសារមួយពីនាង

តារាចម្រៀង ឈួន ស្រីម៉ៅ សំងំសាងគ្រួសារយ៉ាងរីករាយនៅឯនាយសមុទ្រ ត្រៀមទទួលសមាជិកថ្មីឆាប់ៗ

ទើបគ្រងមកុដ MPC 2025! បវរកញ្ញា ស៊ីដនី ម៉ារិទ្ធ ក្ដោបបានឱកាសជាតួឯកលើកដំបូង ក្នុងភាពយន្តខ្នាតធំលំដាប់អន្តរជាតិ

កុយ អេនណា ត្រូវបានតែងតាំងជាទូតសុឆន្ទៈក្រសួងកិច្ចការនារី ក្រោយបញ្ចប់បេសកកម្មដើរថ្មើរជើង

ក្ដៅគគុក! Park Bom ដាក់ពាក្យប្ដឹង Yang Hyun Suk រឿងមិនបើកប្រាក់កម្រៃឱ្យ ក្នុងចំនួនច្រើនមហិមាមិនធ្លាប់មានលើលោក

ផ្ទុះសរសើរ! ការប្រកួតបវរកញ្ញាភេទទី ៣ គ្រងឈុតបុរាណ ថតមុខព្រះបរមរាជវាំង បង្ហាញតំបន់ផ្លូវថ្មើរជើងដ៏ពេញនិយម Walk Street

ស្ងាត់ៗ! កំលោះសង្ហា សុធារិទ្ធ Top5 MasterChef ទៅមើលសំអាងការ ខណៈម្ចាស់សំអាងបង្ហើបដំរួយមួយ

មើលយូរកាន់តែសង្ហា! ប្អូនប្រុសពៅ ទឹម រដ្ឋា មានតួនាទីសំខាន់នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ធំមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ