ផលិតកម្ម LD ត្រៀមផលិតភាពយន្តជីវិតអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងសោដនាកម្មភ្នំខ្មោច

Share This

មហាជននិយមតាមដាន អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន ច្បាស់ជាបានជ្រាបមកហើយពីជីវប្រវត្តិ​ដ៏​​តស៊ូ និង ​ឈឺចាប់ កាលពី​កុមារភាព​របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត ដែលបានចងក្រងក្នុងសៀវភៅ «​ភ្នំ​ដងរែក ទី​ពុំ​អាច​ភ្លេច​»។

ក្នុងនោះ តាមរយៈសៀវភៅ​ខាងលើ ​ដែលជាស្នាដៃនិពន្ធរបស់អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី  បានរៀបរាប់ពីខ្សែជីវិតដ៏ឈឺចាប់ខ្មៅងងឹតជាលើកទី ២ របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត និង ក្រុមគ្រួសារ តាំងពីការរត់គេច​ចេញ​ពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ពួក​ខ្មែរ​ក្រហម រហូតការដឹក​ជញ្ជូន​ឆ្ពោះ​ទៅ​ទម្លាក់ជ្រោះ​ភ្នំដងរែក ដែលក្រុមគ្រួសារអ្នកឧកញ៉ា ក៏ដូចជាជនភៀសខ្លួនរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវទាហាន​ប៉ារ៉ាថៃ​​បង្ខំឱ្យដើរទម្លាក់​ជ្រោះមរណៈ​ដ៏​សែន​ចោត និង ​មហាប្រល័យ ដែល​ផ្នែក​ខាង​ក្រោម​នៃ​ជ្រោះ គឺពោរ​ពេញ​ទៅ​ដោយ​គ្រាប់​មីន។

ក្នុងសៀវភៅនេះ ក៏បានរៀបរាប់ពី សភាពនៃដំណើរដើរកាត់ជ្រោះមរណៈដ៏មហាសែនប្រល័យ ទីជ្រលងជ្រោះភ្នំ ដែលសម្បូរដោយគ្រាប់មីនបង្កៃ ដំណើរឆ្លងកាត់គំនរសាកសពរដូករណែល ការបង្ខំចិត្តផឹកទឹកដងអូរ ដែលមានខ្មោចអណ្ដែតស្ពីង និង មានខ្លាញ់រលើប ការរើសចំណីពីខ្មោច សម្រែកនៃសេចក្ដីសោកសង្រេងកើតចេញពីការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ សាច់ញាតិ ​សភាពរងទុក្ខវេទនាបណ្ដាលមកពីអត់អាហារ អាកាសធាតុ និង ស្ថានភាពផ្លូវមិនអំណោយផល ការវង្វេងក្នុងព្រៃឬស្សី សភាពដេកក្នុងទឹក ការដើរសុំទានគេ បូករួមនឹងជីវិតពីកុមារភាព និង ការឆ្លងកាត់របបអាវខ្លីដោយអន្លើផងនោះនៃយុវភាពរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង ក្រុមគ្រួសារផងដែរ។

យ៉ាងណាមិញ អ្វីដែលកំពុងត្រូវបានមហាជនចាប់អារម្មណ៍នោះ នៅរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ តាមរយៈផេកផ្លូវការរបស់ផលិតកម្ម LD បានប្រកាសស្វែងរកតួចូលរួមសម្តែងក្នុងរឿង «សោដនាកម្មភ្នំខ្មោច» ដែលជាសាច់រឿងដកស្រង់ចេញពីខ្សែជីវិតពិតរបស់អ្នកឧកញ៉ាវេជ្ជ បណ្ឌិត គួច ម៉េងលី តែម្តង។ ក្នុងនោះដែរ ក្រោយពីបានឃើញការបង្ហោះរបស់ផលិតកម្ម LD ហើយនោះ មហាជន ក៏កំពុងអន្ទះសាចង់ទស្សនាភាពយន្តមួយនេះឆាប់ៗ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ចេះនឹកឃើញ! បុរសសង្ហាម្នាក់បើកគណនី Onlyfan ធ្វើវីដេអូផោមឱ្យគេមើល មួយខែៗរកចំណូលបានរាប់ម៉ឺនដុល្លារ

ទម្លាប់ទំពារស្ករកៅស៊ូអស់ ៨ ឆ្នាំ ស្រាប់តែខូចទម្រង់មុខប្ដូរពីមុខពងក្រពើទៅជាជ្រុង មានថ្កាមខ្លាដូចមុខឪពុកឈីងចាំង

ទម្លាយប្រវត្តិម្ចាស់ផលិតកម្ម Sastra Film មុនផលិតកុនខ្មែរហក់ដល់កម្រិតស្តង់ដារ ធ្លាប់ធ្វើរឿងមួយស្មានមិនដល់

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

ព័ត៌មានបន្ថែម

ធ្លាប់តែឮចាស់ៗនិយាយ! នេះហើយរុក្ខជាតិ «ផ្ការាំទឹករាំ» ត្រូវក្រុមពនេចររកឃើញក្នុងទឹកដីខេត្តកំពត ស្អាតប្លែកភ្នែកណាស់

ចុះឱ្យកូនៗម្នាក់មួយទៅ! កុមារដែលបានចុះឈ្មោះជាសមាជិក ប.ស.ស នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗទាំងនេះ

មកស្គាល់បុរសជាមិត្តភក្តិគ្នាទាំង ៣ សង្ហា ឆ្លាត ពូកែ សំខាន់ជាបុគ្គលកាន់កាប់មុខជំនួញធំៗនៅកម្ពុជា

ករណីសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក កុំស្លន់ភ័យអី អាចធ្វើតាមវិធីនេះ ១៥ ថ្ងៃក្រោយបានថ្មីវិញហើយ

មិនចង់កើតជំងឺទឹកនោមផ្អែមប្រភេទ ២ នាំតែពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

សុខៗដុះប្រជ្រុយនៅបាតជើង គិតថាមិនអី​ក៏ចេះតែហីៗទៅ តែតាមពិតជារោគមហារីកស្បែក

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នអស់លុយអត់បានអីវ៉ាន់

(វីដេអូ) ចង់ពិសោធផ្លូវនៅជប៉ុនស្អាតប៉ុនណា ដើរពាក់ស្រោមជើងពណ៌ស លទ្ធផលចុងក្រោយលើសការរំពឹងទុក

ស្វែងរកព័ត៌មាន​ ឬវីដេអូ