ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

Share This

ប៉ុន្មានថ្ងៃនេះ ឃើញថាតារាចម្រៀងប្រុសកម្ពុជាប៉ុន្មានរូប កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ជាមួយស្ទីលស្លៀកពាក់សំពត់ ដែលមើលមកឡូយហ្វេហ្សិនមួយបែប។ មែនទែនទៅ បើក្រឡេកទៅបរទេស ស្ទីលស្លៀកសំពត់នេះមានការពេញនិយមយូរមកហើយ ហើយក៏នៅតែមានប្រជាប្រិយភាពមកដល់បច្ចុប្បន្ន។ ជាពិសេសតារាល្បីៗបានប្រើវាជាស្ទីលលេងខ្លួន  បង្កការចាប់អារម្មណ៍ រហូតអ្នកគាំទ្រយកធ្វើតាមក្លាយជាស្ទីលហ្វេហ្សិនប្រចាំថ្ងៃ។ ក្នុងចំណោមតារាប្រុសល្បីៗ គេសម្គាល់ឃើញតារាចំនួន ៧ រូប ដែលលេងស្ទីលនេះផ្ទុះការចាប់អារម្មណ៍បំផុត។

១. តារាសម្តែង Oscar Isaac

នៅខែមីនា ឆ្នាំ ២០២២ តារាសម្តែងអាមេរិករូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពម៉ូដ នៅពេលដែលលោកបានស្លៀកសំពត់ដើរលើកម្រាលព្រំក្រហម នៅក្នុងថ្ងៃសម្ពោធចាក់បញ្ចាំងរឿង Moon Knight នៅទីក្រុងឡុងដ៍។

២. តារាសម្តែង Robert Pattinson

នៅខែមករា ឆ្នាំ ២០២៣ តារាសម្តែងតួអង្គ Batman ជនជាតិអង់គ្លេសរូបនេះ បានលេងស្ទីលស្លៀកសំពត់លើកដំបូង ទៅចូលរួមកម្មវិធីរបស់ម៉ាក DIOR។

៣. តារាចម្រៀងរ៉េប A$AP Rocky

នៅក្នុងវីដេអូចម្រៀងចំណងជើង Fashion Killa តារារ៉េបរូបនេះបានលេងខ្លួនបែប Streetwear ដោយស្លៀកសំពត់ស្បែកជាមួយអាវ hoodie មើលមកពិតជាឡូយ និង លេចធ្លោ។

៤. អតីតកីឡាកាស ចន ស៊ីណា

កាលពីដើមខែកុម្ភៈឆ្នាំទៅមិញ អតីតកីឡាកាស ចន ស៊ីណា បានធ្វើឱ្យផ្ទុះលើបណ្តាញសង្គមជាមួយរូបភាព ដែលលោកស្លៀកសំពត់ខ្លី និង ពាក់ស្បែកជើងកែងជាមួយស្រោមបារ។ តែយ៉ាងណាមិញ ស្ទីលមួយនេះគឺជាការតុបតែងខ្លួនជាតួអង្គ ដែលលោកសម្តែងនៅក្នុងរឿង Ricky Stanicky។

៥. តារាហូលីវូដ Brad Pitt

កាលពីឆ្នាំ ២០២២ តារាហូលីវូដវ័យ ៥៨ ឆ្នាំរូបនេះ បានលេងស្ទីលស្លៀកសំពត់ដើរលើកម្រាលព្រំក្រហម ក្នុងថ្ងៃសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់លោក នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

៦. តារាម៉ូឌែល និង សម្តែង Evan Mock

នៅក្នុងព្រឹត្តិការណ៍បង្ហាញខូឡិកហ្សិនរដូវត្រជាក់ FW22 របស់ម៉ាក FENDI នៅទីក្រុងញ៉ូវយក តារារូបនេះបានបង្ហាញស្ទីលទាក់ទាញខ្លាំង ដោយស្លៀកសំពត់ស្បែកពណ៌ក្រមៅ និង ពាក់អាវក្រៅរោមសត្វបញ្ចេញសាច់ដុំកង់ៗ។

៧. តារាសម្តែង Vin Diesel

នៅឆ្នាំ ២០០៣ តារាសម្តែងជាតួអង្គនៅក្នុងរឿង Fast and Furious រូបនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយការស្លៀកសំពត់ស្បែកចូលរួមកម្មវិធីទទួលពានរង្វាន់។ ជម្រើសស្លៀកសំពត់នេះ វាមិនត្រឹមតែជាហ្វេហ្សិនប៉ុណ្ណោះទេ តែលោកធ្វើវាឡើងដើម្បីបង្ហាញពីភាពជាបុរសដែលមិនពិសពុលផងដែរ៕

ប្រភព៖ AUGUSTMAN

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំថាតែអ្នកគាំទ្រ សូម្បីអ្នកផលិតមាតិកាដូចគ្នា ក៏សង្ស័យទំនាក់ទំនងបុរសសង្ហា Xing និង ស្រីស្អាត Jasmine ដែរ

សាយ ត្រូវបានតែងតាំងក្លាយជាគណៈប្រតិភូដឹកនាំសិស្សប្អូនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី ៤៩

(វីដេអូ) ស្រឡាញ់កូនថ្នមម្ដាយ! ឧកញ៉ា ខេមរៈ សិរីមន្ត ជាកូនប្រសាដ៏កតញ្ញូ ឆ្លៀតពេលមើលថែឪពុកម្ដាយក្មេកយ៉ាងល្អ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ជួបជុំបងប្អូនធ្វើបុណ្យ! «កឋិនទាន» ឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៨ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥

ព័ត៌មានបន្ថែម

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ថ្លៃថ្នូរ ប្រណីតខ្លាំង! ម៉ាកនាឡិកាដៃ ២ ប្រើក្បាច់ខ្មែររចនាជាម៉ូដទំនើប ស្ទីលឡូយ ហើយលំដាប់ខ្ពស់

បញ្ចប់ការសិក្សាពី GIA ដូចគ្នា បច្ចុប្បន្នកំលោះសង្ហាពីររូបនេះក្លាយជា CEO ហាងគ្រឿងអលង្ការប្រណីត ល្បីជួរមុខនៅកម្ពុជា

ស្ទីលឡូយ! អ្នកច្នៃម៉ូដល្បីឈ្មោះ និង អ្នកច្នៃម៉ូដវ័យក្មេង សហការគ្នាបញ្ចេញម៉ូដសម្លៀកបំពាក់ដ៏ឡូយ ប្រជែងវិថីដើរម៉ូដអន្តរជាតិ

ប្រណីតល្អល្អះ! ប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ឡើងបង្ហាញម៉ូដដល់អាមេរិក ពិភពលោកកំពុងផ្ទុះការចាប់អារម្មណ៍

ពីក្មេងស្រីលក់គំនូរ ធំឡើងមានគំនិតបង្កើតម៉ាកហ្វេហ្សិនលំដាប់ខ្ពស់ គុណភាពស្តង់ដារមិនចាញ់បរទេស

ស្វែងរកព័ត៌មាន​ ឬវីដេអូ