នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ នេះ ក្រសួងសុខាភិបាល បានជូនដំណឹងស្ដីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំឭកដល់ប្រជាពលរដ្ឋអាយុចាប់ពី ១២ ឆ្នាំឡើង ដើម្បីបង្ការជាមុន សំដៅធានាភាពស៊ាំសហគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ ២០២៥។
ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា ដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺកូវីដ-១៩ ថ្មី (JN.1 lineages) (Covid-19 Omicron) កន្លងមក ដូចនេះដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល សូមណែនាំជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំឭកដល់ប្រជាជនអាយុចាប់ពី ១២ ឆ្នាំឡើង រាល់ ៦ ខែម្តង តាមយុទ្ធសាស្ត្រនៃការចាក់រំឭកវ៉ាក់សាំងកូវីដ-១៩ ជាពិសេស ក្រសួងលើកទឹកចិត្តទៅទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី សម្រាប់ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និង មានភាពស៊ាំថយចុះជាដើម ដូចខាងក្រោម៖
១. ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និង មណ្ឌលសុខភាព
២. ផ្តល់វ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋាន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖