ប្រវត្តិលោក ទ្រី ស៊ីថេង អ្នកមើលថែដំរី ឡាក់គី ជិត ៣០ ឆ្នាំ មនោសញ្ចេតនាប្រៀបបីដូចឪពុក និង កូន

Share This

ថ្មីៗនេះ វីដេអូដំរីរត់ទៅឃាត់អ្នកមើលថែ រារាំងមិនឱ្យចាកចេញបានកំពុងធ្វើឱ្យមហាជនលើបណ្តាញសង្គមរំជួលចិត្តជាខ្លាំង។ ជាការពិតណាស់ ដំរីឈ្មោះឡាក់គី ត្រូវបានលោក ទ្រី ស៊ីថេង មើលថែអស់រយៈពេលជិត ៣០ ឆ្នាំ នៅលើទឹកដីភ្នំតាម៉ៅ ហើយឥលូវនេះលោកបានលាឈប់ពីការងារ លែងមើលថែតទៅទៀតហើយ។

លោក ទ្រី ស៊ីថេង បានចូលបម្រើការងារនៅសួនសត្វភ្នំតាម៉ៅនៅឆ្នាំ ១៩៩៥។ ដំបូងឡើយ លោកធ្វើការជាអ្នកជីក និង រែកដី ដោយគិតកម្រៃជាម៉ែត្រគុប។ ក្នុង ១ ម៉ែត្រគុប ២៥០០ រៀល។ ក្រោយមកទៀត ធ្វើការគិតកម្រៃជាថ្ងៃវិញ ដោយក្នុងមួយថ្ងៃ ៣០០០ រៀល។ ចំណែកបាយទឹកគឺត្រូវរៀបចំដោយខ្លួនឯង។

មុនពេលជួបដំរីឡាក់គី លោកបានមើលថែសត្វប្រភេទផ្សេងៗដូចជា សត្វស្លាប ខ្លា និង ខ្លាឃ្មុំជាដើម។ លោកបានជួប និង សង្គ្រោះដំរីឡាក់គីនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៩៩ ដែលគ្រានោះវាបានមកដល់នៅពេលយប់។ លោកបានឃើញវាហេវហត់ខ្លាំង ហើយលោកបានផ្តល់អាហារឱ្យវាជាទឹកដោះគោ ដោយប្រើទឹកដោះគោខាប់កំប៉ុងឆុងជាមួយទឹក។ លោកថា គ្រាន់តែឆុងឱ្យវាបៅបានម្តងគត់ វាចាត់ទុកលោកដូចជាមេរបស់វាភ្លាម។

ក្រោយឃើញបែបនេះ  លោកប្រធានសួនសត្វភ្នំតាម៉ៅបានផ្តល់តួនាទីឱ្យលោកជាអ្នកមើលថែកូនដំរីនេះតែម្តង។ លោកថា កាលជួបដំរីឡាក់គីដំបូង វាមានអាយុប្រហែល ៦ ខែ មិនទាន់ចេះស៊ីអ្វីដោយខ្លួនឯង ដូច្នេះ លោកបានផ្តល់អាហារជាបបរ និង ម្សៅទឹកដោះគោក្នុងមួយថ្ងៃមួយកំប៉ុង។

លោកថាដំរីឡាក់គីតាមលោកស្អិតណាស់ វាតាមទាំងថ្ងៃ ទាំងយប់ សូម្បីលោកចេញទៅរកឧសដុត និង ទៅលេងផ្ទះ ក៏វាតាមទៅដែរ។​ លើសពីនេះ ឱ្យតែបាត់មុខលោកគឺមិនបាន ដឹងតែស្រែកយំគ្រប់ពេល។

ចំពោះផលវិបាកក្នុងការធ្វើចំណី លោកថានៅរដូវវស្សា ពេលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា វាពិបាកក្នុងការប្រើភ្លើងចម្អិន ជួនត្រូវធ្វើបបរតាំងពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១១-១២ ថ្ងៃត្រង់ទើបឆ្អិន។

លោកថា ដំរីឡាក់គី មានប្រវត្តិកម្សត់ណាស់ កំព្រាម្តាយដោយសារការបរបាញ់។ អ្នកប្រមាញ់បានបាញ់ម្តាយវាឱ្យស្លាប់ ដើម្បីចង់បានកូនដំរី។

​លោក ទ្រី ស៊ីថេង មិនត្រឹមតែមើលថែប៉ុណ្ណោះទេ តែលោកថែមទាំងចាត់ទុកដំរីឡាក់គីដូចជាកូនផងដែរ។ លោកផ្តល់អាហារ ទៅណាមកណាជាមួយគ្នា និង​ បង្រៀនឱ្យចេះស៊ីចំណីតាំងពីតូចរហូតដល់ធំ។

បច្ចុប្បន្ន ដំរីឡាក់គី មានអាយុ ២៦ ឆ្នាំ។ រៀងរាល់ឆ្នាំ លោកតែងយកថ្ងៃទី ២៣ ខែ កក្កដា ជាថ្ងៃដែលលោកជួបវាដំបូង សម្រាប់ជាថ្ងៃខួបកំណើតរបស់វា។​ យ៉ាងណាមិញ មកដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោកបានសម្រេចចិត្តលាឈប់ពីការងារ និង លែងមើលថែដំរីនេះតទៅទៀត៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ប្រណីតបែបអភិជន! ម៉ាកលំដាប់ LV បញ្ចេញគ្រឿងសម្អាងផាត់មុខលើកដំបូង លុកលុយទីផ្សារវិស័យសម្រស់

ជាជនបរទេសមែន តែអ្នកផលិតមាតិកាហ្វេសប៊ុក ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងភាសា និង វប្បធម៌ខ្មែរ

ឆ្កែចម្រើន! ដាក់បាយឱ្យស៊ីមិនអត់ប្រយោជន៍ទេ ចេះដើរពាំសំបកដបអេតចាយមកឱ្យម្ចាស់ ប្រមូលលក់បានលុយជាង ១ ពាន់ដុល្លារ

ស្ត្រីខ្មែរយើងខ្លាំង! ២ ឆ្នាំជាប់គ្នា ជាប់ជាទេសាភិបាលដឹកនាំធនាគារកណ្តាល ចំណាត់ថ្នាក់ A- លើពិភពលោក

(វីដេអូ) ធ្វើបុណ្យទាន់ខែភ្លឺ! សេង មង្គល រៀបចំផ្ទះរួចរាល់ តុបតែងយ៉ាងស្អាតប្រណីត ហើយប្រគល់សោជូនលោកឪពុកអ្នកម្ដាយដោយក្ដីរំភើប

ព័ត៌មានបន្ថែម

ឆ្កែចម្រើន! ដាក់បាយឱ្យស៊ីមិនអត់ប្រយោជន៍ទេ ចេះដើរពាំសំបកដបអេតចាយមកឱ្យម្ចាស់ ប្រមូលលក់បានលុយជាង ១ ពាន់ដុល្លារ

ស្ត្រីខ្មែរយើងខ្លាំង! ២ ឆ្នាំជាប់គ្នា ជាប់ជាទេសាភិបាលដឹកនាំធនាគារកណ្តាល ចំណាត់ថ្នាក់ A- លើពិភពលោក

ម្ចាស់ការ៉ាស់ផ្ញើម៉ូតូមួយជិត Walk Street ត្រូវអាជ្ញាធរហៅអប់រំធ្វើកិច្ចសន្យា ក្រោយយកថ្លៃផ្ញើម៉ូតូ ២០០០ រៀល លើសការណែនាំ

មុនចុះចេញពីតំណែង មេទ័ពភូមិភាគ ២ ផ្តាំប្រជាជនរឿងរសើបមួយ ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហាររបស់យោធា

ផ្អើលមនុស្សនាំគ្នាទៅមើលឈូឆរ! អ្នកភូមិដើរដកផ្សិត ស្រាប់តែប្រទះឃើញស-ព គេក-ប់ចោ-លក្នុងរណ្ដៅមួយកន្លែង នៅស្វាយរៀង

ស្ងាត់ៗ! កីឡាករ MMA Fighter លោក Mugen មកលេងកម្ពុជា សាកម្ហូបពិសេសតាមផ្លូវនៅមុខវាំង និង ផ្សារធំថ្មី

ប៉ាម៉ាក់ចង់ឱ្យកូនៗរៀនខាងសិល្បៈ! សាលាមធ្យមវិចិត្រសិល្បៈ កំពុងចែកពាក្យប្រឡងរើសសិស្សចូលរៀនឥតគិតថ្លៃ លើឯកទេស ៥ មុខនេះ

ព្រះអើយ! នៅស៊ូដង់ មានគ្រោះរអិលបាក់ដីគ្របកប់លើភូមិមួយ បណ្ដាលឱ្យមនុស្សមួយភូមិជាង ១ ពាន់នាក់ ត្រូវអកុសលទាំងអស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ