ប្រណីតណាស់! នំខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រូវបានបុរសរូបនេះ រៀបចំផលិតជាសិប្បកម្មបែបស្តង់ដា និង គុណភាពខ្ពស់

Share This

ទោះមកដល់សម័យទំនើប ប៉ុន្តែនំខ្មែរយើង ដែលមានអាយុកាលប្រមាណជា ២ ពាន់ឆ្នាំ​ នៅតែមានវត្តមានមកដល់សព្វថ្ងៃ។ លោក អ៊ិន ច័ន្ទ​ធារ៉ា ​ដែលមានក្តីស្រលាញ់ ​​ និង ​ឆន្ទៈ ​យ៉ាង​មុត​មាំ​ក្នុង​ការ​ថែរក្សា​ អភិរក្ស​ នូវអ្វី​ដែល​ជា​អត្តសញ្ញាណ​ជាតិ​នេះ បានបង្កើតសិប្បកម្មនំខ្មែរឡើង ក្រោមស្លាកយីហោ នាឡិ ដែលមានស្តង់ដាមិនចាញ់នំបរទេសឡើយ។

ជាច្រើនឆ្នាំមកនេះ  ជាមួយសិប្បកម្មនំខ្មែរ ក្រោមផ្លាកយីហោ នាឡិ លោក អ៊ិន ច័ន្ទ​ធារ៉ា បានផ្គត់ផ្គង់ទាំងនំខ្មែរសម្រាប់ការហូបចុកប្រចាំថ្ងៃ ទិញជូនជាអំណោយ និង ការរៀបចំបដិសណ្ឋារកិច្ចនៅក្នុងកម្មវិធីផ្សេងៗ។

តាមរយៈបទសម្ភាសជាមួយ សហគ្រិនខ្មែរ លោកបាននិយាយថា កត្តាដែលជំរុញឱ្យលោកបង្កើតសិប្បកម្មនេះ ដោយសារលោកជាអ្នកស្រលាញ់វប្បធម៌ ស្រលាញ់ការផលិតនំ ហើយក៏ចាប់ផ្តើមទាញយកនំបុរាណទៅធ្វើជាសិប្បកម្ម ដោយផ្លាស់ប្តូរពីទម្លាប់ចាស់នៃការវេចខ្ចប់ មានលក្ខណៈគ្រួសារ មកធ្វើជាបែបផែនថ្មីមួយ ដើម្បីបំពាក់នូវការគ្រប់គ្រងទៅលើសិប្បកម្ម ការផលិតនំបុរាណ ឱ្យទៅជាសិប្បកម្មមួយមានស្តង់ដា និង អនាម័យខ្ពស់។

ដូចបានឃើញកន្លងមក ​ហាង​នំខ្មែរ​មាន​មិន​តិច​ទេ​នៅ​ក្នុង​ស្រុក​យើង​ ដោយ​ឡែក​ សម្រាប់សិប្បកម្មនំខ្មែររបស់ លោក អ៊ិន ច័ន្ទ​ធារ៉ា ​គឺ​មាន​លក្ខណៈ​ពិសេស​ ទាំង​ការ​ចម្អិន​ ​ការ​វេចខ្ចប់​ និង​ ការ​រចនា​ឡើង​ គឺ​មាន​សភាព​ខុស​ពីគេ​។ ​គោលជំហ​ររបស់សិប្បកម្ម​ លោកបាន​កំណត់​យក​យ៉ាង​ជាក់​លាក់​ក្នុង​ការ​ធ្វើ​នំ​ខ្មែរ ឱ្យទៅ​ជា​នំជាប់​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​ទីផ្សារ​​ ​ដោយមាន​ធាតុ​ ៣​ សំខាន់​រួមមាន​៖ ទី ១​ ធានា​ជូន​នូវ​គុណ​ភាព​នំ​ទៅ​ដល់​ដៃ​អ្នក​ទទួល​ទាន​, ទី ២​ ប្រាកដឱ្យ​ច្បាស់​នូវ​សុវត្ថិភាព​ អនាម័យ​ល្អ និង ​ចុង​ក្រោយ​ គឺ​ប្រកាន់​ខ្ជាប់​នូវ​មូល​ដ្ឋាន​ចាស់​នៃការ​ធ្វើ​នំ​ដូច​ដើម​។ ទាំងបីចំណុច​គោល​ធំៗ​នេះ​ហើយ​ ដែល​រុញ​ច្រាន​ឱ្យសិប្បកម្ម នាឡិ របស់លោកអាច​រីក​មុខមាត់​បាន​យ៉ាង​ធំ​ និង​ មាន​វិសាល​ភាព​ទៅ​អតិថិជន​គ្រប់​លំដាប់​ថ្នាក់​។

សិប្បកម្មរបស់លោក ​បាន​ចង​ក្រង​ប្រភេទ​នំបែប​ប្រពៃណី​ បង្អែម និង ​នំ​ជា​ច្រើន​ប្រភេទ​ទៀត​ប្រហែលជិត ១០០ ប្រភេទ​។ ចំពោះ​នំ​ ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ក្នុង​នាឡិ  ជាទូទៅ ច្រើន​តែ​ប្រភេទ​នំខ្មែរ​ ដែល​កំពុង​តែ​ពេញនិយម​នៅ​ក្នុង​កម្មវិធី​បុណ្យទាន​ ក៏​ដូច​ជា​ពិធី​អាពាហ៍ពិពាហ៍​ មានដូចជា៖ នំអន្សម( ជ្រូក ចេក និង ត្រាវ) នំគម នំបត់ នំអន្សមខ្នុរ នំស្លឹកស្រស់ ត្រៀបបាយ និង​ នំកន្សែងស្រស់​ ចាហួយដូង…​ជាដើម៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

លិបលៗច្រើនឆ្នាំ ហាក់ រីខត បាត់មុខពីវិថីសិល្បៈជាថ្មី សូម្បីទំនាក់ទំនងលើបណ្ដាញសង្គមក៏ស្ងាត់ឈឹង

មើលៗខ្លួនឯងផង! បើផុងចូល ៤ យ៉ាងនេះ អ្នកអាចកំពុងប្រឈមបញ្ហាផ្លូវចិត្ត បើកែមិនទាន់ត្រៀមបើកថ្នាំវិកលចរិតទៅ

ឪពុកជាមហាសេដ្ឋីពិភពលោក តែកូនស្រី Elon Musk គ្មានភាពកក់ក្ដៅពីគ្រួសារ ប្រឹងរកលុយចិញ្ចឹមជីវិតខ្លួនឯង

ឃើញហើយបះសក់! ផ្សិតចម្លែកមានរូបរាងដូចម្រាមដៃជើងខ្មោ/ច អ្នកអត់ស្គាល់អាចព្រលឹងចុងសក់

រឿន ណាត មិននឹកនាត្រឡប់មកបន្តអាជីពសិល្បៈ បែរសំងំរស់នៅប្រើជីវិតសាមញ្ញជាមួយស្វាមីនៅអាមេរិក

ព័ត៌មានបន្ថែម

មើលៗខ្លួនឯងផង! បើផុងចូល ៤ យ៉ាងនេះ អ្នកអាចកំពុងប្រឈមបញ្ហាផ្លូវចិត្ត បើកែមិនទាន់ត្រៀមបើកថ្នាំវិកលចរិតទៅ

កុំប្រមាថអី! របស់ ៧ យ៉ាងនេះបើមានក្នុងផ្ទះគួរយកចេញបន្ទាន់ អាចនាំចង្រៃក្ដៅក្រហាយ អាប់រាសីម្ចាស់ផ្ទះ

ទៅណាមកណា កាត ៤ នេះគួរដាក់តាមកាបូប ព្រោះវាកក់ក្ដៅអាចជួយដោះស្រាយបញ្ហាពេលចៃដន្យ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

អត់ពិបាកទៅដល់កប់ស្រូវទេ! ចង់ធ្វើ ប.ស.ស ទៅត្រឹមផ្សារអ៊ីអន ១ ក៏បាន កន្លែងស្អាតធំទូលាយ ត្រជាក់ស្រេង

ស្វែងរកព័ត៌មាន​ ឬវីដេអូ