ប៉ុន្មានចំណុចនេះបង្ហាញថា ទេព បូព្រឹក្ស ពិតជាសិល្បការិនីចម្រៀងមានស្ទីលប្លែកគេ ហើយឆក់បានប្រិយភាពខ្លាំងតាំងពីដំបូង

Share This

ពិតជាមោទកភាពសម្រាប់កម្ពុជា ដែលកាលពីថ្មីៗនេះ តារាចម្រៀងរ៉េបស្រីជួរមុខនៅកម្ពុជា គឺ ទេព បូព្រឹក្ស បានចេញទៅសម្តែងនៅលើឆាកប្រគំតន្ត្រីលក្ខណៈអន្តរជាតិ នៅក្នុងកម្មវិធី ROUND Festival 2025 នៅឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ចំណោមតារាសិល្បៈមកពីជាង ១០ ប្រទេស ក្នុងនោះ ទេព បូព្រឹក្សា បានតំណាងឱ្យកម្ពុជា ដោយបានពាំនាំការសម្តែងដ៏អស្ចារ្យ ដែលជាការរួមបញ្ចូលគ្នានូវសិល្បៈវប្បធម៌ និង សម័យ មានទាំងការច្រៀង សម្លៀកបំពាក់ ការបង្ហាញរបាំអប្សរា និង ល្ខោនខោល ដែលធ្វើឱ្យបរទេសផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង។

ជាការពិត កម្មវិធី ROUND Festival ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសកូរ៉េ និង ប្រជាជាតិអាស៊ាន តាមរយៈការបង្ហាញតន្ត្រី និង វប្បធម៌ចម្រុះ។ ហេតុដូច្នេះ តាមរយៈការសម្តែងដ៏អស្ចារ្យរបស់ ទេព បូព្រឹក្ស ពិតជាធ្វើឱ្យបរទេសស្គាល់សិល្បៈវប្បធម៌កម្ពុជាកាន់តែច្បាស់ ហើយក៏បង្ហាញពីឥទ្ធពលនៃសិល្បករកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។

អាចថា ទេព បូព្រឹក្ស ជាសិល្បករចម្រៀងស្រីមានសមត្ថភាពខ្លាំងតាំងពីចាប់ផ្តើមដំបូង។ តួយ៉ាង នាងជាតារាចម្រៀង និង រ៉េបរបស់ខ្មែរ ដែលបានឆក់យកប្រជាប្រិយភាពយ៉ាងឆាប់រហ័សនៅកម្ពុជា ជាមួយនឹងស្ទីលប្លែកគេ ដែលរួមបញ្ចូលគ្នានូវធាតុផ្សំតន្ត្រីសម័យ និង ប្រពៃណី ចាប់តាំងពីនាងចេញបទដំបូង “No More Lonely” ក្នុងឆ្នាំ ២០១២។ ចាប់តាំងពីពេលនោះមក នាងបានចេញបទល្បីៗជាច្រើនរួមមាន “My Songsa” និង ”Top of the Lady” និង បានឈ្នះពានរង្វាន់ចំនួន ៣ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីដ៏មានឥទ្ធិពលបំផុតរបស់កម្ពុជា។ ក្នុងនោះមានពានរង្វាន់៖ the Fleming Music Awards, Song of the Year និង Music Video of the Year។​

ជាពិសេស បទ «ទេវរាជ» ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ស្នាដៃ​សិល្បៈ​មួយ​ដែល​បាន​ទម្លុះ​ព្រំដែន​ប្រកបដោយ​ការច្នៃ​ប្រឌិត និង ​រម្លឹក​ដល់​បេតិកភណ្ឌ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ឈរ​លើ​កំពូល​តារាង​តន្ត្រី​រយៈពេល​ប្រាំបួន​សប្តាហ៍។

នៅឆ្នាំ ២០២៣ នាងត្រូវបានជ្រើសរើសជាសិល្បករស្រីឆ្នើមប្រចាំឆ្នាំ និង ជាសិល្បករស្រីហ៊ីបហបតំណាងឱ្យកម្ពុជា ដើម្បីបន្តជំរុញ និង បង្កើតអនាគតនៃវប្បធម៌ចម្រៀងប៉ុប និង ហ៊ីបហបនៃកម្ពុជា៕

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

កុំថាតែមនុស្សប្រុស សូម្បី អេននី ហ្សាម ជានារីក៏លាន់មាត់នឹងសម្រស់ SK ធៀបដូចទៅនឹងទេពធីតាដើរដី

ស្រលាញ់គ្នា ៤ ឆ្នាំ ស្បថហាមថើបគ្នា ព្រោះខ្លាចរោលរាល ទុកចាំសម្ពោធនៅថ្ងៃរៀបការ ទីបំផុតលទ្ធផលហួសស្មាន

ធ្វើការនៅឌូបៃច្រើនខែ ម៉ាលីតា មកលេងខ្មែរឆ្លៀតស្លៀកឈុតនារីអាកាសចរថតមុខប្រាសាទ ផ្សព្វផ្សាយពីកម្ពុជាទៅពិភពលោក

រវល់ការងាររៀងខ្លួន តែ សិទ្ធី នីកា និង ស្វាមីជាសែរាជវង្ស ឆ្លៀតចំណាយពេលទៅផ្អែមល្ហែមនៅបរទេសដូចស្នេហ៍ថ្មីថ្មោង

(វីដេអូ) ប៊ី សុធារី ចេញវីដេអូបង្ហាញឆន្ទៈបន្តពិកា មិនប្រើប្រាស់ផលិតផលផ្ទះលេខ ២ ដាច់ខាត

ព័ត៌មានបន្ថែម

កុំថាតែមនុស្សប្រុស សូម្បី អេននី ហ្សាម ជានារីក៏លាន់មាត់នឹងសម្រស់ SK ធៀបដូចទៅនឹងទេពធីតាដើរដី

ធ្វើការនៅឌូបៃច្រើនខែ ម៉ាលីតា មកលេងខ្មែរឆ្លៀតស្លៀកឈុតនារីអាកាសចរថតមុខប្រាសាទ ផ្សព្វផ្សាយពីកម្ពុជាទៅពិភពលោក

រវល់ការងាររៀងខ្លួន តែ សិទ្ធី នីកា និង ស្វាមីជាសែរាជវង្ស ឆ្លៀតចំណាយពេលទៅផ្អែមល្ហែមនៅបរទេសដូចស្នេហ៍ថ្មីថ្មោង

(វីដេអូ) ប៊ី សុធារី ចេញវីដេអូបង្ហាញឆន្ទៈបន្តពិកា មិនប្រើប្រាស់ផលិតផលផ្ទះលេខ ២ ដាច់ខាត

(វីដេអូ) ភ្ជាប់ពាក្យជិត ២ ឆ្នាំ តារាម៉ូឌែលរូបស្រស់ នីយុន ដឹកដៃគូដណ្ដឹងទៅថត Pre-Wedding យ៉ាងស្រស់ស្អាតលើទឹកដីអង្គរ

ចូលវ័យ ២០ ឆ្នាំ ពេជ្រ ថៃ ខំប្រឹងគ្រប់ច្រក រកលុយផង ឆ្លៀតរៀនផង ពេលនេះបន្តបរិញ្ញាបត្រជំនាញមេធាវីយ៉ាងសកម្ម

មិនមែនលេងៗទេ! ND របស់ Miss and Mister Supranational កម្ពុជា ប្រកាសរឿងមួយ ធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាភ្ញាក់ផ្អើលខ្លាំង

តារាចម្រៀងរ៉េប ២ រូប កាលនៅកំលោះសង្ហាមានមន្តស្នេហ៍ម្យ៉ាង ដល់រៀបការមានកូនក្លាយជាប៉ាៗគេ នៅតែទាក់ទាញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ