នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៥ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូ ចិនសែម៉ុង ដែលជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាព បានចែករំលែកត្រួសៗ នូវឆ្នាំហេង និង ឆ្នាំស៊យ នៅក្នុងខែ «វិច្ឆិកា» ដែលទើបតែឈានចូលមកដល់ថ្មីៗនេះ។

ក្នុងនោះ តាមរយៈលោកគ្រូចិនសែ ម៉ុង បានបង្ហើបឱ្យបានដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ គឺឆ្នាំឆុង រួមមាន ២ គឺ ឆ្នាំម្សាញ់ និង ឆ្នាំកុរ ចំណែកឯឆ្នាំហេង គឺមានចំនួន ៣ គឺ ឆ្នាំខាល ឆ្នាំមមែ និង ឆ្នាំថោះ។

ដោយឡែក ថ្មីៗនេះ លោកគ្រូចិនសែ ម៉ុង ក៏បានចែករំលែកទុកឱ្យហើយ នូវឆ្នាំឆុង និង ឆ្នាំហេង សម្រាប់ឆ្នាំ ២០២៦ ខាងមុខនេះផងដែរ ដែលក្នុងឆ្នាំ ២០២៦ ខាងមុខនេះ មានឆ្នាំឆុងចំនួន ៤ រួមមាន ឆ្នាំមមី ឆ្នាំជូត ឆ្នាំឆ្លូវ និង ឆ្នាំថោះ។ ចំណែកឯឆ្នាំដែលហេងខ្លាំង Top3 គឺមានឆ្នាំមមែ ឆ្នាំខាល និង ឆ្នាំច៕
