បន្តផ្ទុះការវែកញែកមិនព្រមស្ងប់! អ្នកគ្រូ ហ៊ុន ប៉ែន ចេញបកស្រាយជាថ្មីកាន់តែច្បាស់លាស់ ជុំវិញរឿងរ៉ាវរបាំគ្រុឌ និង កម្មវិធី MSC

Share This

ជុំវិញរឿងរ៉ាវវីដេអូ Talent របស់ម្ចាស់មកុដ MSC 2025 ឈុំ ចាន់ដារ៉ា ដែលលើកយករបាំ «គ្រុឌ» ដើម្បីត្រៀមសម្ដែងបង្ហាញក្នុងវគ្គ Talent Show លើឆាកអន្តរជាតិ ប៉ុន្តែត្រូវប្ដូរវិញ ព្រោះខាងម្ចាស់របាំមិនអនុញ្ញាត ដោយសារតែខាងស្ថាប័ន MSC មិនបានសុំការអនុញ្ញាតសិទ្ធិពីម្ចាស់ដើមជាមុននោះ មកទល់ពេលនេះ នៅលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនក៏នៅតែបន្តចែករំលែក និង វែកញែកបន្តបន្ទាប់មិនព្រមស្ងប់សោះ។

ចំពោះការវែកញែកនោះដែរ ឃើញថាទាំងខាងស្ថាប័នបវរកញ្ញា MSC និង ខាងម្ចាស់សិទ្ធិរបាំគ្រុឌ ត្រូវបានមហាជនលើបណ្ដាញសង្គមបញ្ចេញមតិរិះគន់រកខុសត្រូវរៀងៗខ្លួន ខណៈខាងម្ចាស់សិទ្ធិរបាំនេះ គឺអ្នកគ្រូ ហ៊ុន ប៉ែន ក៏បានចេញបកស្រាយពីរឿងរ៉ាវនេះម្ដងរួចហើយ

ក្នុងនោះ បើតាមរយៈហ្វេសប៊ុកផេក CBeauty Pageant បានបង្ហោះពីការបកស្រាយរបស់ម្ចាស់សិទ្ធិរបាំដែលមានឈ្មោះថា អ្នកគ្រូ ហ៊ុន ប៉ែន ជុំវិញរឿងរ៉ាវខាងលើ ដោយលើកឡើងជាច្រើនចំណុច និង មូលហេតុច្បាស់ៗដែលអ្នកគ្រូមិនអនុញ្ញាតឱ្យខាងស្ថាប័ន និង បវរកញ្ញា MSC 2025 យករបាំនេះទៅបង្ហាញលើឆាកអន្តរជាតិ។

ដោយឡែក ក្រោយបានឃើញនៅលើបណ្ដាញសង្គមនៅតែបន្តវែកញែកខ្លាំង មកដល់ថ្ងៃទី ២០ ខែមិថុនា ២០២៥ ក៏បានឃើញហ្វេសប៊ុករបស់អ្នកគ្រូ ហ៊ុន ប៉ែន បានបង្ហោះសារដោយផ្ទាល់ ដើម្បីបកស្រាយរៀបរាប់រឿងរ៉ាវលម្អិតបន្ថែមទៀតទាក់ទងនឹងដំណើរដើមទងរវាងអ្នកគ្រូ និង ខាងកម្មវិធីបវរកញ្ញា MSC រហូតដល់ផ្ទុះរឿងរ៉ាវវែកញែកនេះឡើង ដោយក្នុងនោះ អ្នកគ្រូក៏នៅតែអំពាវនាវឱ្យខាងស្ថាប័ន MSC ដកវីដេអូពាក់ព័ន្ធនឹងរបាំគ្រុឌនេះពីបណ្ដាញ Miss Supranational ទាំងអស់ផងដែរ។

ការបង្ហោះនោះ អ្នកគ្រូ ហ៊ុន ប៉ែន បានរៀបរាប់ថា ៖ «សេចក្ដីថ្លែងការណ៍សាធារណៈរបស់ ហ៊ុន ប៉ែន ជម្រាបសួរសាធារណជន អ្នកគាំទ្រ និង សហគមន៍សិល្បៈជាទីស្រឡាញ់ទាំងអស់! នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រ និង មតិយោបល់ទាំងអស់ដែលបងប្អូនបានផ្ញើរតាមបណ្ដាញសង្គម ទាក់ទងនឹងករណីរបាំ “គ្រុឌ”។ សំឡេងគាំទ្ររបស់បងប្អូនមិនត្រឹមតែជួយលើកទឹកចិត្តឲ្យនាងខ្ញុំមិនបាក់ទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញនាងខ្ញុំឲ្យបន្តការតស៊ូនេះ ដើម្បីប្រែក្លាយវាទៅជាផលប្រយោជន៍ដ៏ធំធេងដល់គ្រូសិល្បៈ និង សិល្បករខ្មែរដទៃទៀតទូទាំងប្រទេស ដើម្បីឲ្យស្នាដៃរបស់ពួកគាត់កាន់តែមានតម្លៃ។ សូមបងប្អូនជួយចែករំលែក (share) បន្ត ដើម្បីអោយការ អរគុណរបស់ខ្ញុំបានទៅដល់បងប្អូនដែលបានគាំទ្រនាងខ្ញុំទោះបីមិនបានស្គាល់គ្នាផ្ទាល់ក៏ដោយ។ សូមបងប្អូនទាំងអស់គ្នាទទួលនូវការអរគុណនិងក្តីស្រឡាញ់ពីនាងខ្ញុំពីចម្ងាយ។ ក្នុងខណៈដែលនាងខ្ញុំបានខិតខំដោះស្រាយបញ្ហាដោយស្ងៀមស្ងាត់ និង សន្តិវិធីប្រកបដោយគុណធម៌ និង សេចក្តីថ្លៃថ្នូរ ក៏ប៉ុន្តែបញ្ហានេះត្រូវបានបន្ត និង បានបង្ហោះព័ត៌មានបំភាន់ និង បំភ្លៃការពិតជាទីសាធារណៈ។ទង្វើនេះបានរុញនាងខ្ញុំ មកដល់ចំណុចដែលនាងខ្ញុំត្រូវបង្ខំចិត្តសរសេរសំណេរជាសាធារណៈដើម្បីបង្ហាញការពិត។

សេចក្ដីពិតនៃហេតុការណ៍៖

– នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ បងប្អូនរបស់អ្នកនាង ឈុំ ចាន់ដារ៉ា បានឆាតមកខ្ញុំតាមរយៈហ្វេសប៊ុក Messenger សុំឱ្យនាងខ្ញុំជួយបង្ហាត់បងស្រីរបស់គាត់។ នាងខ្ញុំបានឆ្លើយតបវិញថា រយៈពេលខ្លី ហាត់មិនទាន់ទេ ព្រោះនាងខ្ញុំរវល់ ម្យ៉ាងវិញទៀត នាងខ្ញុំមិនស្រួលខ្លួនក្រោយពេលត្រឡប់មកពីបរទេសវិញ ដោយពេទ្យតម្រូវឲ្យសម្រាក។ នាងខ្ញុំបានប្រាប់ថា យើងចាំរកពេលជជែកគ្នាតាម Messenger ព្រោះនាងខ្ញុំមានសំណួរខ្លះចង់សួរ។ យ៉ាងណាមិញ ពួកយើងក៏មិនបានជជែកគ្នាអ្វីបន្តទៀតដែរ ព្រោះនាងខ្ញុំបន្តសម្រាក។
– ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន Miss Supranational Cambodia បានបញ្ជូនវីដេអូរបាំ “គ្រុឌ” នេះ ទៅឲ្យកម្មវិធី Miss Supranational International ដោយមិនបានប្រាប់នាងខ្ញុំឲ្យដឹងជាមុន ឬសុំការអនុញ្ញាតពីនាងខ្ញុំជាមុនឡើយ។
– រហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥ ពួកគេបានផ្ញើវីដេអូមកនាងខ្ញុំ ដើម្បីស្នើសុំការអនុញ្ញាត។ នាងខ្ញុំបានបដិសេធដោយភាពទន់ភ្លន់ទៅកាន់អ្នកនាង ឈុំ ចាន់ដារ៉ា និងក្រុមការងាររបស់គាត់ មិនឲ្យប្រើប្រាស់វីដេអូនេះដោយគ្មានការអនុញ្ញាតពីនាងខ្ញុំ។ នាងខ្ញុំបានពន្យល់ពីសិទ្ធិ និងច្បាប់នៃស្នាដៃបង្កើត ក៏ដូចជាកំហុសរបស់គាត់ទាំងផ្នែកច្បាប់ និងផ្នែកបច្ចេកទេសសិល្បៈ ដោយសារតែការសម្ដែងរបស់គាត់ខុសពីស្នាដៃដើមច្រើនពេក។ នាងខ្ញុំបានស្នើសុំឲ្យដកវីដេអូនេះចេញ។
-ពួកគាត់បានយល់ព្រមមិនសម្ដែង និងប្រើប្រាស់វីដេអូនេះតទៅទៀត។ អ្នកនាង ដារ៉ា ក៏បានបញ្ជាក់ថា គាត់ហាត់របាំនេះដោយខ្លួនឯង ហើយគាត់សម្រេចចិត្តយករបាំ “គ្រុឌ” នេះមកប្រើប្រាស់ដោយសារតែបវរកញ្ញាផ្សេងទៀតគេយករបាំបុរាណច្រើនហើយ ហេតុដូច្នេះគាត់ចង់រាំខុសពីគេ។ ទោះជាយ៉ាងនេះក្តី វីដេអូឈុតខ្លីនៃរបាំ “គ្រុឌ” នៅតែបន្តបង្ហោះជាសាធារណៈនៅលើទំព័រហ្វេសប៊ុករបស់ Miss Supranational Cambodia ហើយក៏ត្រូវបានបង្ហោះនៅលើទំព័រអន្តរជាតិផងដែរ។ នាងខ្ញុំបានស្នើសុំជួបអ្នកនាង ឈុំ ចាន់ដារ៉ា និងក្រុមការងាររបស់គាត់ ដើម្បីជជែករកវិធីដោះស្រាយដ៏ល្អមួយ ប៉ុន្តែត្រូវបានគាត់បដិសេធដោយឆ្លើយថា រវល់។
– នាងខ្ញុំបានស្នើឲ្យដកវីដេអូរបាំ “គ្រុឌ” ចេញជាលើកទី៣ ប៉ុន្តែត្រូវបានបដិសេធដោយពួកគាត់បានឆ្លើយមកនាងខ្ញុំវិញថា “វាហួសពេលហើយ” មិនអាចដកចេញបានទេ ព្រោះការសម្រេចយករបាំ “គ្រុឌ” នេះមកថតនិងប្រើប្រាស់គឺមានការប្រជុំ និងសម្រេចពីក្រុមការងាររបស់គាត់រួចហើយ ហេតុដូច្នេះគាត់មិនអាចដកចេញបានឡើយ។
– ពេលនាងខ្ញុំទាក់ទងទៅក្រុមហ៊ុន Miss Supranational Cambodia ពួកគេបានឆ្លើយថា អាចដកបានតែពីទំព័ររបស់កម្ពុជាប៉ុណ្ណោះ មិនអាចដកចេញពីទំព័រអន្តរជាតិបានទេ ព្រោះគេនឹងវាយតម្លៃប៉ះពាល់កិត្តិយសរបស់នាងខ្ញុំ ដោយគេគិតថា “ខ្មែរមិនចេះជួយខ្មែរ”។
– នាងខ្ញុំបានទទួលលិខិតសុំទោសមួយ ប៉ុន្តែលិខិតនោះមានអត្ថន័យបំភាន់ និង បំភ្លៃការពិតដែលនាងខ្ញុំមិនអាចទទួលយកបាន។ នាងខ្ញុំបានស្នើឱ្យកែសម្រួលឱ្យមានការពិត និងស្មោះត្រង់។ នាងខ្ញុំមិនបានទទួលចម្លើយតបមកវិញទេ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយពួកគេបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ពួកគេ “បានសុំទោសរួចហើយ”។

នាងខ្ញុំសូមបញ្ជាក់ថា នាងខ្ញុំពិតជាចង់អនុគ្រោះឲ្យពួកគាត់ ប៉ុន្តែនាងខ្ញុំមិនអាចអនុគ្រោះឲ្យបុគ្គលម្នាក់ ឬ ក្រុមហ៊ុនអាជីវកម្មមួយដែលបានបំពានមកលើនាងខ្ញុំ និង ជះឥទ្ធិពលនៃការជាន់ឈ្លីលើតម្លៃ សេចក្តីថ្លៃថ្នូរ និងស្នាដៃសិល្បៈរបស់គ្រូសិល្បៈ សិល្បករ ក៏ដូចជាសិល្បការិនីរាប់រយរឺបន្តទៅជារាប់ពាន់នាក់ទូទាំងប្រទេសបានឡើយ។
ប្រទេសរបស់យើងមានសិល្បៈ វប្បធម៌ដ៏សម្បូរបែប មានគ្រឹះជ្រៅនៅក្នុងការបង្កើតសិល្បៈ។ បើយើងមិនអាចការពារប្រភពបង្កើតនៃសិល្បៈខ្មែរនេះបានទេ យើងនឹងបាត់បង់មិនត្រឹមតែស្នាដៃទេ ប៉ុន្តែបាត់បង់អត្តសញ្ញាណជាតិផងដែរ។ ការរំលោភសិទ្ធិ និងលើស្នាដៃសិល្បៈគឺមិនត្រឹមតែប៉ះពាល់ដល់នាងខ្ញុំតែម្នាក់នោះទេ ប៉ុន្តែវាបានជះឥទ្វិពលនៃការជាន់ឈ្លីទៅដល់សិល្បករដ៏ទៃទៀតរួមទាំង ស្នាដៃសិល្បៈខ្មែរ និង ការគោរពតម្លៃវប្បធម៌ជាតិ។

ក្នុងនាមជាអ្នកបង្កើត និងជាអ្នកដឹកនាំរសិល្បៈខ្មែរ នាងខ្ញុំសូមអំពាវនាវឱ្យមាន៖
-ការដកវីដេអូចេញពីគ្រប់បណ្តាញ Miss Supranational ទាំងអស់។
-ការសុំទោសដោយផ្អែកលើការពិតនិងភាពសុចរិត ដោយគ្មានការបកស្រាយបន្ថែមបំភាន់និងបំភ្លៃ។
-ការយកចិត្តទុកដាក់លើសិទ្ធិរបស់សិល្បៈករនិងអ្នកបង្កើតទាំងអស់រួមមាន អ្នកថតរូប អ្នកនិពន្ធ អ្នករបាំ អ្នកភ្លេង ជាងគំនូរ អ្នករចនាគ្រឿងអលង្ការសិល្បៈ អ្នកថតវិដេអូ នរណាក៏ដោយដែលបានបង្ហូរចិត្ត បង្កើតស្នាដៃ ប៉ុន្តែត្រូវបានលួចយក មិនទទួលស្គាល់ ឬសូម្បីមិនអើពើ។

សំណើរបស់នាងខ្ញុំមិនមែនជារឿងផ្ទាល់ខ្លួនឡើយ។ ផ្ទុយទៅវិញ នៅក្នុងនាមជាអនុប្រធាននាយកដ្ឋានសិល្បៈ និង ទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាងខ្ញុំកំពុងអនុវត្តការជម្រុញ និង ការពារសិទ្ធិរបស់សិល្បករខ្មែរ និងធានាថាសិល្បៈរបស់ខ្មែរ ទទួលបានការគោរពដោយសេចក្ដីថ្លៃថ្នូរ និង ការការពារតាមច្បាប់យ៉ាងម៉ឺងម៉ាត់។ នេះគឺជាចលនាដ៏សំខាន់មួយ ដើម្បីឲ្យច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា ដំណើរការបានយ៉ាងមានប្រសិទ្ធភាព ពិតប្រាកដ និងរឹងមាំ។ សកម្មភាពរបស់នាងខ្ញុំមិនមែនជាការបដិសេធចំពោះការផ្សព្វផ្សាយវប្បធម៌ខ្មែរទេ។ ផ្ទុយទៅវិញ វាជាការតស៊ូមតិដើម្បីការពារសុចរិតភាព និង សិទ្ធិដ៏ត្រឹមត្រូវលើការបង្ហាញវប្បធម៌របស់យើង។ ការផ្សព្វផ្សាយវប្បធម៌គួរត្រូវធ្វើជាមួយនឹងការយល់ដឹង និង គោរពសិទ្ធិរបស់សិល្បករ ដែលជាអ្នកបង្កើតនិងថែរក្សាវប្បធម៌នោះ។ ការប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងការចែកចាយស្នាដៃដោយល្មើស គឺជាអំពើដែលបំផ្លាញគ្រប់មូលដ្ឋាននៃសហគមន៍សិល្បៈយើង។
នាងខ្ញុំនឹងបន្តអនុវត្តវិធានការដែលចាំបាច់ ដើម្បីការពារសិទ្ធិរបស់នាងខ្ញុំ និងសុចរិតភាពនៃរបាំគ្រុឌ។ សារៈសំខាន់ជាងនេះទៅទៀត នាងខ្ញុំសង្ឃឹមថាករណីនេះ នឹងក្លាយជាការជំរុញដ៏សំខាន់សម្រាប់ការការពារស្នាដៃសិល្បករ សិល្បការនី និង អ្នកបង្កើតស្នាដៃទាំងអស់។
*សូមបញ្ឈប់ការយកស្នាដៃរបស់សិល្បករ ជាកូនអុកក្នុងការរកសុីរបស់អ្នកទៀត!
*សូមបែងចែកឲ្យច្បាស់នូវភាពខុសគ្នារវាង “ការផ្សព្វផ្សាយវប្បធម៌” និង “ការលួច បំពាន និងកេងប្រវ័ញ្ចស្នាដៃដោយប្រើឈ្មោះថា “ការផ្សព្វផ្សាយវប្បធម៌”!
*ការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរយ៉ាងពិតប្រាកដ គឺការអោយតម្លៃ និងការពារដល់អ្នកបង្កើតស្នាដៃសិល្បៈវប្បធម៌!
*ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រវប្បធម៌! គឺសម្បូរទៅដោយវប្បធម៌នៃសេចក្តីថ្លៃថ្នូរ សីលធម៌ និងការគោរពសិល្បករ ដែលជាម្ចាស់នៃការបង្កើតស្នាដៃវប្បធម៌ដ៏មានតម្លៃនេះ! សូមអរគុណ! ហ៊ុន ប៉ែន ភ្នំពេញថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

ស្គាល់ចិត្តថ្លើមគ្នាច្បាស់! ណាក់ ស្រីណា ដាក់ទុនបើកជំនួញដំបូងជាមួយបងស្រីដ៏ជំនិត សុគន្ធ និសា

សុខគា គីមលាង បង្កើតមូលនិធិស្រមោចរាំ ជាមួយគោលបំណង ៣ ដើម្បីសិល្បៈរបាំខ្មែរ

កាន់តែច្បាស់លាស់! មាស សុខសោភា ហៅ តាសក់សភ្នំត្បែង ថាស្វាមីៗ ពេលឆ្លើយឆ្លងខំមិនជាមួយអ្នកគាំទ្រ

ជីវិតធ្លាក់ដល់បាត! ម៉ូដែលស្រីល្បីម្នាក់នៅអាមេរិក ធ្លាក់ខ្លួនដើរអនាថាតាមផ្លូវ រើកកាយតាមធុងសំរាមរកម្ហូប និង ខោអាវស្លៀកពាក់ ក្រោយលែងលះស្វាមី

ទទួលបានខំមិនចាកប្រធានបទច្រើនពេក! មាស សុខសោភា ថា ទើបដឹងខ្លួន ពេលនេះស្ទើរតែរកអ្នកគាំទ្រពិតប្រាកដប្រកបដោយគុណធម៌មួយមិនបាន

ត្រៀមខ្លួនឱ្យស្រេច! ៣ ថ្ងៃទៀត នី មុន្នីនាថ ប្រកាសដង្ហែក្បួននៅសៀមរាប ទាមទារឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង ១៨ នាក់មកវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ