ធ្លាប់សុំទោសបញ្ចប់រឿងអត់? អ្នកឧកញ៉ា គិត ម៉េង ថាការសុំទោសមិនមែនជាភាពទន់ខ្សោយទេ តែជាការបង្ហាញប្រាជ្ញាទៅវិញ

Share This

«សុំទោស» ត្រឹមតែជាពាក្យពីរម៉ាត់ ប៉ុន្តែវាអាចធ្វើឱ្យរឿងខ្លះប្រសើរឡើង និង មិនបង្កទៅជាបញ្ហានាំឱ្យស្តាយក្រោយ។ ជាក់ស្តែង តាមការចែករំលែកពី អ្នកឧកញ៉ា គិត ម៉េង នៅលើបណ្តាញសង្គម លោកបានលើកឡើងពីការនិយាយពាក្យ «សុំទោស» ៧ យ៉ាង ដែលនឹងអាចជៀសផុតពីការសោកស្តាយទាំង ៧ នៅក្នុងជីវិតប្រចាំថ្ងៃ។

តាមរយៈទំព័រហ្វេសប៊ុករបស់អ្នកឧកញ៉ា លោកបានសរសេររៀបរាប់ដូច្នេះថា៖ «និយាយថា “សុំទោស” មុនពេលរឿងខ្លះកើតទ្បើងនាំឱ្យស្តាយក្រោយ ! អ្នកអាចចៀសផុតពីការសោកស្តាយទាំង ៧ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ជារឿយៗ យើងបដិសេធមិនសុំទោសដោយគិតថា “មនុស្សដែលយើងធ្វើខុសចំពោះគេមិនប្រកាន់ទោសពៃរ៍” ឬ “កំហុសនោះមិនមែនជារឿងធំនោះទេ” ប៉ុន្តែពេលខ្លះ អ្នកមិនមានឱកាសច្រើនដើម្បីនិយាយពាក្យសុំទោសនៅពេលក្រោយនោះទេ។ ខាងក្រោមនេះគឺជាស្ថានភាពចំនួន ៧ នៅក្នុងជីវិតប្រចាំថ្ងៃ ដែលការនិយាយពាក្យសុំទោសប្រហែលជាអាចបញ្ចៀសយើងពីការសោកស្តាយ មុនពេលអស់ឱកាស។

១. “សុំទោស” មុនពេលមនុស្សជាទីស្រលាញ់របស់អ្នកឈប់ទទួលការហៅទូរស័ព្ទរបស់អ្នក។

២. “សុំទោស” មុនពេលដៃគូរបស់អ្នកឈប់ត្អូញត្អែរ ពីព្រោះភាពស្ងៀមស្ងាត់មិនមែនមានន័យថាបញ្ហាត្រូវបានដោះស្រាយនោះទេ។ វាជាការដកខ្លួនចេញ ឬជាការចាកចេញ។

៣. “សុំទោស” មុនពេលកំហុសតូចក្លាយជាបញ្ហាធំ។

៤. “សុំទោស” មុនពេលឪពុកម្តាយរបស់អ្នកឈប់សួរពីជីវិតរបស់អ្នក។

៥. “សុំទោស” មុនពេលចៅហ្វាយរបស់អ្នកសម្រេចចិត្តដាក់អ្នកថ្មីជំនួសអ្នក ដោយសារភាពខ្វះចន្លោះក្នុងការងាររបស់អ្នក។

៦. “សុំទោស” មុននឹងមនុស្សដែលអ្នកធ្វើឱ្យឈឺចាប់ ចាកចេញពីអ្នក ហើយស្វែងរក និង ទទួលបានភាពរីករាយជាមួយអ្នកដទៃ។ រឿងដែលធ្វើឱ្យអ្នកកាន់តែឈឺចាប់បំផុត គឺនៅពេលដែលអ្នកឃើញមនុស្សដែលអ្នកស្រលាញ់ មានភាពកាន់តែរីករាយ ដោយគ្មានវត្តមានរបស់អ្នកនៅជាមួយ។

៧. “សុំទោស” មុនពេលអ្នកគិតទៅដល់អនាគត ហើយទើបដឹងថាបញ្ហាគឺមកពីអ្នក។ អ្នកបានស្តីបន្ទោសអ្នកដទៃ ដូចជាអតីតគូស្នេហ៍របស់អ្នក មិត្តភ័ក្តិអ្នក ការងាររបស់អ្នក ថាបានបង្កឱ្យមានបញ្ហាខុសពីអ្វីដែលអ្នកចង់បាន។ ប៉ុន្តែ ក្នុងចិត្តរបស់អ្នក អ្នកបានដឹងការពិតថាបញ្ហាគឺមកពីអ្នក។ ការសុំទោសដែលពិបាកបំផុតគឺសុំទោសចំពោះខ្លួនអ្នក ដោយអ្នកមិនបានធ្វើឱ្យបានល្អគ្រប់គ្រាន់។

និយាយពាក្យ “សុំទោស” មិនមែនជាភាពទន់ខ្សោយទេ តែជាការបង្ហាញប្រាជ្ញារបស់អ្នក។ សូមនិយាយពាក្យនេះមុននឹងទង្វើរបស់អ្នកធ្វើឱ្យមានការឈឺចាប់ ឬការខូចខាតជារៀងរហូត ពីព្រោះកំហុសមួយចំនួនមិនអាចលុបចោលបាន មានតែការសោកស្តាយប៉ុណ្ណោះ។ សូមនិយាយថា “សុំទោស” មុនពេលរឿងទាំងនេះកើតឡើង៕

ប្រភព៖ Neak Oknha Kith Meng

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ទីក្រុងមួយនៅជប៉ុន ត្រៀមចេញច្បាប់កំណត់ឱ្យប្រជាជនលេងទូរស័ព្ទបានត្រឹមតែ ២ ម៉ោងក្នុងមួយថ្ងៃ

យំលែងចេញ! រដ្ឋឱ្យសំណងមួយគំនរមិនព្រមរើ សុខចិត្តឱ្យគេសង់ផ្លូវព័ទ្ធផ្ទះ ឥលូវលុយក៏មិនបាន រស់នៅក៏មិនកើតព្រោះថ្លង់ពេក

កំពូលតារាចម្រៀងប្រុស ៦ រូប ឈរជើងលើសិល្បៈច្រើនឆ្នាំ តែនៅអាចវាយលុកទីផ្សារបែបយុវវ័យបានរឹងមាំ

ស្រួលបាត់! អ្នកជាប់គុកនៅអ៊ីតាលីលែងសូវស្ត្រេស ព្រោះគេមានបន្ទប់សម្រាប់ឡើងឋានសួគ៌ជាមួយអ្នកមកសួរសុខទុក្ខបាន

(វីដេអូ) ដកខ្លួនពីអាជីពសម្តែងមុខកាមេរ៉ា តួស្រីរឿង​​ «ផ្កាស្រពោន» ស័ក្ត សក្ការៈបុប្ផា មកសំងំចាប់ជំនាញពិសេសមួយនេះវិញ

ព័ត៌មានបន្ថែម

យំលែងចេញ! រដ្ឋឱ្យសំណងមួយគំនរមិនព្រមរើ សុខចិត្តឱ្យគេសង់ផ្លូវព័ទ្ធផ្ទះ ឥលូវលុយក៏មិនបាន រស់នៅក៏មិនកើតព្រោះថ្លង់ពេក

ស្រួលបាត់! អ្នកជាប់គុកនៅអ៊ីតាលីលែងសូវស្ត្រេស ព្រោះគេមានបន្ទប់សម្រាប់ឡើងឋានសួគ៌ជាមួយអ្នកមកសួរសុខទុក្ខបាន

ចែកគ្នាដឹង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

រើសបានដុំមាសជាង ២ គីឡូ គិតជាលុយជិត ៣០ ម៉ឺនដុល្លារ តែសុខចិត្តប្រគល់ឱ្យប៉ូលិសប្រកាសរកម្ចាស់វិញ ព្រោះមូលហេតុមួយ

អ្នកចូលចិត្តខឹងមួម៉ៅ! អ្នកឧកញ៉ា គិត ម៉េង ចែករំលែកពីវិធី ៥ អាចរម្ងាប់កំហឹងដោយប្រាជ្ញា បើធ្វើតាមបានល្អខ្លាំង

អស់ថ្មទូរស័ព្ទអីដឹងតែចប់ហើយ! បង្គន់ឆ្លាតវៃនៅចិន តម្រូវឱ្យស្កេនមើល ads សិន ទើបយកក្រដាសអនាម័យបាន

បុរសម្នាក់ស្ត្រេសពេក បែកគំនិតលួចចូលផ្ទះគេដាក់ថ្នាំសណ្ដំម្ចាស់ផ្ទះ រួចយកម្ជុ-លបូមឈា.មគេលេងបន្ធូរអារម្មណ៍

ប្រណីតណាស់! នំខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រូវបានបុរសរូបនេះ រៀបចំផលិតជាសិប្បកម្មបែបស្តង់ដា និង គុណភាពខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ