ធនាគារ ABA ចេញកាតឥណពន្ធមានរូបសិល្បករដំបូងគេនៅកម្ពុជា ជាមួយ វណ្ណដា

Share This

ABA ដែលជាធនាគារពាណិជ្ជធំជាងគេរបស់កម្ពុជា និងជាធនាគារចេញកាតឈានមុខមួយប្រចាំប្រទេស ប្រកាសអំពីកិច្ចសហការផ្តាច់មុខជាមួយសិល្បករឆ្នើមរបស់កម្ពុជាគឺលោក VannDa និងក្រុមហ៊ុន Visa ដែលជាស្ថាប័នទូទាត់សកលឈានមុខ ដើម្បីដាក់ដំណើរការកាតឥណពន្ធ ABA VannDa Visa រចនាពិសេស ជាមួយចំនួនមានកំណត់។

កាតរចនាពិសេសជាមួយវត្តមានសិល្បករខ្មែរដំបូងបង្អស់នៅលើកាតអន្ដរជាតិ បើកឲ្យអតិថិជនដែលស្រឡាញ់ពេញចិត្ត ធ្វើការកុម្មង់ សម្រាប់ប្រើប្រាស់ ក្នុងការទូទាត់ក្រៅប្រទេសយ៉ាងងាយស្រួល ជាមួយនិមិត្តរូប និងក្បាច់រចនាពិសេសដោយឡែក។

ដោយមានការសហការជាមួយសិល្បករខ្មែរដ៏មានទេពកោសល្យ កាតរចនាពិសេស មានចំនួនកំណត់នេះ ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ និងគិតគូរលើគ្រប់ចំណុចទាំងអស់ ដើម្បីឆ្លុះ បញ្ចាំងពីស្នាដៃ សមត្ថភាព និងគំនិត​ច្នៃប្រឌិតរបស់ វណ្ណដា ជាមួយនឹងថាមពលរស់រវើកនៃ យុវជនខ្មែរសម័យថ្មី។ កាតនេះក៏បង្ហាញផងដែរ ពីការយកចិត្តទុកដាក់របស់ធនាគារ ABA ក្នុងការគាំទ្រសិល្បករ ខ្មែរ និងការឲ្យតម្លៃទៅលើគំនិតច្នៃប្រឌិត និងការបង្កើតថ្មី។

លោក Sanzhar Abdullayev នាយកកាត និងសេវាទូទាត់អេឡិកត្រូនិក មានប្រសាសន៍ថា “កាត ABA VannDa រចនាពិសេសមានចំនួនកំណត់នេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបំពេញតម្រូវការជូនអតិថិជន ដោយបន្ថែមជម្រើសសម្បូរបែប រួមជាមួយការសាទរវប្បធម៌ខ្មែរសម័យទំនើប”។ លោកបានបន្ថែមថា “ការសហការជាមួយវណ្ណដា ដែលជាសិល្បករមួយរូបបានបង្ហាញកម្ពុជានៅលើឆាកអន្ដរជាតិ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីឆ្នាំ 2024 កន្លងទៅ គឺស្របទាំងស្រុងទៅនឹង​ចក្ខុវិស័យរបស់យើង។ កាត ABA VannDa Visa Card នឹងបើកឱកាសឲ្យយុវជនខ្មែរដែលស្រឡាញ់ពេញចិត្តម៉ូដរចនានេះ អាចធ្វើការកុម្មង់ ដើម្បីយកទៅប្រើប្រាស់ សម្រាប់ធ្វើប្រតិបត្តិការយ៉ាងងាយស្រួលនៅក្នុងទីកន្លែងទាំងក្នុង និងក្រៅប្រទេស ជាមួយនិមិត្តរូបដែលពួកគាត់កោតស្ញប់ស្ញែង។ ”

បង្កើតឡើងសម្រាប់យុវវ័យសម័យឌីជីថល និងមានទំនាក់ទំនងសកលទូលំទូលាយដែលស្រឡាញ់ពេញចិត្ត កាតនេះជាជម្រើសដ៏ល្អប្រសើរសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ទិញអីវ៉ាន់អនឡាញ និងប្រតិបត្តិការសំខាន់ៗប្រចាំថ្ងៃ។ លើសពីការរចនាដ៏ប្រណីតផ្ចិតផ្ចង់ កាតនេះគឺជាដំណោះស្រាយទូទាត់ដែលមានមុខងារពេញលេញ និងសុវត្ថិភាពខ្ពស់។



ដើម្បីសាទរដល់ការដាក់ដំណើរការកាតរចនាពិសេសនេះ ធនាគារ ABA ​នឹងមានផ្ដល់​​អត្ថប្រយោជន៍ផ្ដាច់មុខជូនដល់ម្ចាស់កាត ABA VannDa Visa ទាំងអស់ ដោយពួកគាត់នឹងអាចឈ្នះ វត្ថុអនុវស្សាវរីយ ឬMerchandise ​របស់វណ្ណដា និងឱកាសទទួលបានបទពិសោធផ្ដាច់មុខជាច្រើនទៀត។

លោកវណ្ណដា បាន​បង្ហាញចំណាប់អារម្មណ៍ក្នុង​ឱកាស​ដាក់ដំណើរការកាតថា​ “ភាព​ជា​ដៃគូ​ជាមួយ​ធនាគារ ABA និង Visa គឺ​លើសពីការតំណាង​ឲ្យម៉ាក​យីហោ ពោលគឺវាមានលក្ខណៈផ្ទាល់ខ្លួន​។ “វាជាការបង្ហាញយុវជនខ្មែរថា យើងអាចស្រមៃឲ្យធំ ពង្រីកវិសាលភាព និងសមត្ថភាពឆ្ពោះទៅកាន់សកលលោក។ មិនថា​បងប្អូនកំពុងសិក្សានៅបរទេសទិញអីវ៉ាន់អន ឡាញ ធ្វើដំណើរ ឬសម្រេចគោលដៅណាមួយរបស់បងប្អូន កាតនេះជាការរំលឹកថា បងប្អូននាំមរតក​វប្បធម៌ និងភាពជាខ្មែរ ទៅជាមួយបងប្អូនជានិច្ច”។

អ្នកនាង Lisa Sargent នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ក្នុងឱកាសនោះថា “ក្រុមហ៊ុន Visa មានសេចក្ដីរីករាយយ៉ាងក្រៃលែងដែលបានចាប់ដៃគូជាមួយធនាគារ ABA សម្រាប់កិច្ចសហការដ៏មានអត្ថន័យនេះ។ កាត ABA VannDa Visa នេះ ផ្ដល់អានុភាពដល់ប្រជាពលរដ្ឋខ្មែរ ទទួលយក និងកោតស្ញប់ស្ញែងអត្តសញ្ញាណវប្បធម៌របស់ពួកគេ ខណៈភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ពិភពលោក។ កិច្ចសហការនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ​ក្នុងការសាទរវប្បធម៌ខ្មែរ ស្នាដៃច្នៃប្រឌិត និងសហគមន៍រស់រវើក តាមរយៈដំណោះស្រាយទូទាត់ដ៏សុវត្ថិភាព ងាយស្រួល ពេញដោយអត្ថន័យ។

កញ្ញា Laura Mam នាយិកាប្រតិបត្តិផលិតកម្មបារមី មានប្រសាសន៍ថា “តំណាងឲ្យក្រុមការងារបារមីទាំងមូល យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ក្នុងឱកាសដាក់ដំណើរការកាតរចនា ABA VannDa Visa រចនាពិសេសនេះ។ នៅលើពិភពលោក តាមបណ្ដាប្រទេសជាច្រើនបានលើកតម្កើងរូបតំណាងរបស់ពួកគេ ដោយដាក់បង្ហាញនៅលើកាតទូទាត់ ហើយនេះគឺជានិមិត្តរូបដ៏មានអានុភាពមួយ ដែលសិល្បករខ្មែរយើងអាចតំណាងតាមមធ្យោបាយបែបនេះដែរ ហើយនេះគឺជាវឌ្ឍនភាពដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មតន្ដ្រីរបស់ប្រទេសយើង”

ហ្វែន VannDa អាចស្នើកាត Visa ពិសេសនេះបាន ដោយចុចតែពីរបីប៉ក់ប៉ុណ្ណោះនៅលើ ABA Mobile៖
▪ បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង កាត
▪ ចុច បើកកាតថ្មី នៅផ្នែកខាងក្រោមនៃអេក្រង់នោះ រួចជ្រើសរើស VannDa
▪ ជ្រើសរើសគណនីភ្ជាប់កាត រួចចុច ស្នើឥឡូវ ជាការស្រេច។
ក្លាយជាម្ចាស់កាតដ៏ពិសេសនេះ ដើម្បីបង្ហាញភាពលេចធ្លោ ទេពកោសល្យខ្មែរយើង ពេលប្រើប្រាស់សម្រាប់ទូទាត់គ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស ជាមួយបទពិសោធរលូនស្រួល និងសុវត្ថិភាពខ្ពស់!
ដោនឡូតកម្មវិធី ABA Mobile ឥឡូវ៖ https://aba.onelink.me/oRF8/ABAmobile

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

(វីដេអូ) មិនសូវរ៉េបមែន តែ មុត ភារិន ជាចំណែកធំមួយបំបុកឱ្យ La Cima Cartel និង សិល្បករជាច្រើនទៀតល្បីល្បាញនៅកម្ពុជា

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ព័ត៌មានបន្ថែម

ASUS Zenbook សម្របខ្លួនបានគ្រប់ជ្រុងជ្រោយទៅនឹងទម្លាប់ការងារឆ្នាំ 2025 របស់អ្នកប្រើប្រាស់កម្ពុជា ដើម្បីបោះជំហានទៅឆ្នាំ 2026

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហការជំរុញការប្រើប្រាស់ មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក

Infinix HOT 60PRO Series: ស្មាតហ្វូនស្តើងបំផុត 5.95mm កម្លាំងខ្លាំង Helio G200 តម្លៃចាប់ពី 169 ដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

ហេតុអ្វី GAC GN8 គឺជាជម្រើសរថយន្ត MPV ដ៏ល្អបំផុតនៅកម្ពុជា

ធ្លាក់ប៉ះធ្លាក់! ទីបំផុត រកឃើញបេក្ខជនជើងខ្លាំង ២ នាក់ មានសិទ្ធិប្រកួតបន្តក្នុងកម្មវិធី «កម្លាំងគោជល់ – R​ed Bull Power»​

អបអរខួប ៣០ ឆ្នាំ នៃវត្តមាន Dumex Dugro ទឹកដោះគោម្សៅលេខ ១ ដែលអ្នកម្តាយរាប់លាននាក់ជឿទុកចិត្តនៅកម្ពុជា!

Danone កម្ពុជា បង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពានរង្វាន់ចំនួនបួន បញ្ជាក់ពីឧត្តមភាពនៃនិយោជកឆ្នើម

ស្វែងរកព័ត៌មាន​ ឬវីដេអូ