ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការចែករំលែក និង បញ្ចេញមតិជាបន្តបន្ទាប់ ក្រោយបានឃើញលោក ម៉ៃ សុគន្ធ ចេញមករិះគន់ នាយពាក់មី។ ក្នុងនោះ មូលហេតុដែលលោក ម៉ៃ សុគន្ធ បានចេញមករិះគន់ នាយពាក់មី ក៏ព្រោះតែ នាយពាក់មី បានតែងជាស្រីស្រដៀងទៅនឹង ចែហុង ដែលល្បីនៅប្រទេសចិន។
ម៉ៃ សុគន្ធ បានចែករំលែករូប នាយពាក់មី និង អមសារថា ៖ «អត់ខួរមែន? តែងខ្លួនជាបុគ្គលដែលគេស្អប់ និង បុគ្គលដែលពាក់ព័ទ្ធ KoK ប្រព្រឹត្តិអំពើអាណាចា លក់វីដេអូនៅទីផ្សារងងឹតនៅស្រុកចិន ហើយស្រែកក្តៅៗស្រឡាញ់ជាតិ អត់សមភ្នែកទេសម្លាញ់»។
ភ្លាមនោះដែរ ក្រោយឃើញ លោក ម៉ៃ សុគន្ធ បានបញ្ចេញមតិរិះគន់ នាយពាក់មី ស្រាប់តែគេសង្កេតឃើញមហាជនចូលមកបញ្ចេញជាបន្តបន្ទាប់ស្រដៀងៗគ្នា ដោយទរលោក ម៉ៃ សុគន្ធ វិញ និង លើកឡើងនូវចំណុចជាច្រើនថា នាយពាក់មី ធ្វើល្អ ជួយសង្គម ច្រើនជាង លោក ម៉ៃ សុគន្ធ ច្រើនណាស់៕