តាមពិតឃ្លា «ហូបស្ពឺអត់?» ដែលកំពុងល្បី និងពេញនិយមស៊ែរតៗគ្នា ដកស្រង់ចេញពីសៀវភៅមួយក្បាលនេះ

Share This

នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ចែករំលែកបន្តគ្នា នូវឃ្លាថា ៖ «ហូបស្ពឺអត់?» ដែលជាឃ្លាកំពុងពេញនិយម ពិសេសត្រូវបានយុវវ័យប្រើប្រាស់ក្នុងន័យកម្សាន្ត និង ផ្ដោះផ្ដងក្នុងន័យរម្យទមគួរឱ្យចាប់អារម្មណ៍។

យ៉ាងណាមិញ ឃ្លា «ហូបស្ពឺអត់?» នេះផងដែរ គឺជាឃ្លាដែលបានដកស្រង់ចេញពីសៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីទី​៣៧ នៃកម្ពុជា» នៅទំព័រទី ៧៣ ដែលបង្ហាញពីគ្រាផ្ដើមស្នេហ៍មួយ នៃនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់កម្ពុជា គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែលមានអត្ថន័យពេញលេញដូចតទៅ ៖

«នៅថ្ងៃមួយ ខ្លួន និង មិត្តភក្តិបានទៅផ្ទះលោកគ្រូ ចេង យា ជាគ្រូគណិតវិទ្យា ដែលផ្ទះគាត់មានទីតាំងនៅក្នុងសាលាដែរ ហើយនៅទីនោះមានដើមស្ដឺមួយដើម។ លោកគ្រូ ចេង យា បង្រៀនគណិតវិទ្យា បន្ថែមទាំងថ្នាក់សិស្សច្បង និង ថ្នាក់សិស្សប្អូន គឺបង្រៀនម៉ោងខុសគ្នា គឺ ម៉ោងមុន និង ម៉ោងក្រោយ ប៉ុន្តែថ្ងៃមួយនោះ គាត់មិនបានបង្រៀនទេ ដែលធ្វើឱ្យសិស្សទាំងថ្នាក់ម៉ោងមុនក៏ចាំ ម៉ោងក្រោយក៏ចាំ។ ខណៈ ចន្ទ មុន្នី កំពុងអង្គុយលើបង់ (កៅអីថ្ម) នៅក្រោមដើមស្ដឺនោះ ក៏ស្រាប់តែ មានស្បែកជើងម្ខាងធ្លាក់ពីលើដើមស្តឺចំលើខ្លួន។ នៅពេលងើយមើលលើទើប ចន្ទមុន្នី បានឃើញ ម៉ាណែត កំពុងបេះផ្លែស្ពឺ ហើយខឹង និង នឹកក្នុងចិត្តថា «ពូនេះទៀតហើយ! រឿងចាប់ព្រីយ៉ុងមិនទាន់ភ្លេចផង ឥឡូវ ពូនេះទៀត!»។ ដើម្បីជាការសូមទោសផង ម៉ាណែត ចុះមក ហើយហុចផ្លែស្តីមួយឱ្យ ចន្ទមុន្នី ហើយនិយាយថា «ហូបស្ពឺអត់»។

ជាបន្តបន្ទាប់ តាមរយៈការប្រជុំពិភាក្សា និង ចែករំលែកចំណេះដឹង រួមទាំងបទពិសោធផង នៅក្នុងក្លឹបសិស្សពូកែគណិតវិទ្យាផង និង នៅក្នុងការងារសម្ព័ន្ធយុវជនសាលាផង អ្នកទាំងពីរក៏បានក្លាយជាមិត្តផង និង ក្នុងនាមជាសិស្សច្បងសិស្សប្អូនផង ដោយ ចន្ទមុន្នី បានរម្លឹកប្រាប់ខ្ញុំ (អ្នកចងក្រងសៀវភៅ) និងសហការីថា ខ្លួនមិនមានស្នេហាទេ ហើយក៏មិនបានដឹងថា ម៉ាណែត លួចស្រឡាញ់ខ្លួននៅពេលណាដែរ ព្រោះខ្លួននៅក្មេង គ្រាន់តែដឹងថាជាមិត្តធម្មតាប៉ុណ្ណោះ។ ដោយសារតែ ចន្ទមុន្នី ដែលពេលនោះមានអាយុទើប ១៤ ឆ្នាំ មានចរិយាទន់ភ្លន់ សុភាព រាបសា សាមញ្ញ និង មិនសូវនិយាយច្រើន ម៉ាណែត ក៏ចាប់ផ្តើមចាប់ចិត្ត ប្រតិព័ទ្ធ»

សូមបញ្ជាក់ផងដែរថា ឃ្លាខាងលើនេះ គឺត្រូវបានដកស្រង់ចេញពីសៀវភៅ «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្ត្រីទី​៣៧ នៃកម្ពុជា» ចងក្រងដោយឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអ្នកនិពន្ធសៀវភៅ និង ជាគ្រូឧទ្ទេសផ្នែកសារព័ត៌មាន និង ទំនាក់ទំនងសាធារណៈ ដែលបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតបានចងក្រងស្នាដៃសៀវភៅសរុបជាង ២០ ក្បាល បូករួមស្នាដៃជួយសរសេរ និង កែសម្រួលជាច្រើនទៀតផងដែរ៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

រសជាតិប្លែក! Dylux បញ្ចេញ Album ចម្រៀងថ្មី ដាក់ចំណងខ្លីត្រឹមតួអក្សរមួយ ធ្វើឱ្យអ្នកគាំទ្រឆ្ងល់ព្រាត

(វីដេអូ) ធ្លាប់តែប្រើសំឡេងទាក់ចិត្តអ្នកគាំទ្រ! ឥលូវ ស៊ូ ស៊ីរីកា មកសម្តែងបែបកំប្លែងចាប់ដៃនឹងស្រីស្អាត បូនីកា ផ្ទុះសំណើចព្រាត

បុរសវ័យ ៦០ ឆ្នាំ ប្រថុយធ្វើរឿងខុសច្បាប់ តាំងចិត្តឱ្យប៉ូលិសចាប់ខ្លួន ព្រោះអាណិតចៅប្រុសសម្លាញ់ ចង់ទៅនៅក្នុងគុកជាមួយគ្នា

នៅសល់ដល់ឥលូវទៀត! ស្រោ..មអនាម័យបុរាណអាយុជិត ២០០ ឆ្នាំ ត្រូវបានដាក់បង្ហាញនៅសារមន្ទីរជាតិប្រទេសហូឡង់

(វីដេអូ) បានមកដល់ប្រទេសកំណើត! ឡុង ម៉ូនីកា នាំស្វាមីអាល្លឺម៉ង់ដើរលេងកន្លែងល្បីៗលើទឹកដីអង្គរ ឆ្លៀតផ្សព្វផ្សាយសម្បត្តិវប្បធម៌ខ្មែរដល់មិត្តបរទេសបានស្គាល់

ព័ត៌មានបន្ថែម

នៅសល់ដល់ឥលូវទៀត! ស្រោ..មអនាម័យបុរាណអាយុជិត ២០០ ឆ្នាំ ត្រូវបានដាក់បង្ហាញនៅសារមន្ទីរជាតិប្រទេសហូឡង់

មេបញ្ជាការកងទ័ពជើងអាកាសថៃ ប្រកាសថាត្រៀមខ្លួនប្រយុទ្ធរួចរាល់ បើសិនជាមានការប៉ះទង្គិចគ្នានឹងកម្ពុជា លើកទីពីរ

ទាន់ហេតុការណ៍! ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតស៊ីរ៉ូក្អកម៉ាក Coldrif នៅឥណ្ឌាបានហើយ បន្ទាប់ពីមានក្មេងៗបាត់.បង់ជី.វិត ២១ នាក់

ឈឺភ្នែកកុំទុកយូរ! ១០ ថ្ងៃទៀត មានក្រុមគ្រូពេទ្យមកពីអូស្ត្រាលី ផ្តល់ជូនការពិនិត្យ និង ព្យាបាលភ្នែកប៉ុន្មានមុខនេះ នៅពេទ្យមិត្តភាពខ្មែរ-សូវៀត

ទិដ្ឋភាពថ្ងៃនេះ! កងកម្លាំងចម្រុះថៃ បានធ្វើសកម្មភាពទន្ទ្រានដីកម្ពុជា ទាំងខុសច្បាប់ នៅភូមិព្រៃចាន់

នារីចិត្តឆៅ ពួយកា.ត់អាអូនតូចសង្សារចោលមិនស្ដាយ ព្រោះខឹងខាងប្រុសមិនព្រមលែងប្រពន្ធមកយកខ្លួន

មិនទាន់អស់គ្រោះទេ! ឆេះខុនដូកម្ពស់ ៣៨ ជាន់កណ្ដាលក្រុងបាងកក មនុស្សម្នារត់គេចផាសក្រញាំ ដូចរត់គេចពីរញ្ជួយដី

ក្នុងខែតុលា! អ្នកកើតក្នុងឆ្នាំ ២ នេះ មិនថាប្រុស ឬស្រី សូមប្រយ័ត្នបញ្ហាពាក់ព័ន្ធផ្នែកក្បាល និង ការគេងជាពិសេស

ស្វែងរកព័ត៌មាន​ ឬវីដេអូ