ជាមនុស្សជិតដិតទាំងក្នុងរឿង និង ជីវិតពិត! Yangmi និង Dilraba បង្ហោះសាររំជួលចិត្ត ចូលរួមរំលែកទុក្ខចំពោះការចាកចេញរបស់ Yu Menglong

Share This

នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅនេះ ដំណឹងមរណភាពរបស់តារាសម្ដែងប្រុសចិនដ៏ល្បី លោក Yu Menglong បានធ្វើឱ្យមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមទូទាំងប្រទេស បង្ហាញការតក់ស្លុត និង សោកស្ដាយជាខ្លាំង ដោយនៅតែពុំទាន់ទទួលយកបានចំពោះការបាត់បង់សិល្បករដ៏មានសមត្ថភាពរូបនេះ។

បើតាមការបញ្ជាក់ផ្លូវការពីអ្នកនាំពាក្យ studio របស់លោក បានឱ្យដឹងថា តារាប្រុស Yu Menglong បានបាត់បង់ជីវិតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥ ដោយសារការធ្លាក់ពីលើអគារ ហើយក្រោយការស៊ើបអង្កេត ប៉ូលិសមិនរកឃើញថាករណីស្លាប់របស់តារាសម្ដែងប្រុសរូបនេះជាករណីឃាតកម្មនោះឡើយ។ ជាមួយគ្នានោះដែរ ខាងអ្នកកាសែតមកពី YZWB បានចុះទៅកាន់ទីតាំងដែលរាងកាយរបស់ Yu Menglong ត្រូវគេប្រទះឃើញ នាអគារអាផាតមិន Yangguangshangdong នៅសង្កាត់ Chaoyang ក្រុងប៉េកាំង ប្រទេសចិន ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណីនេះ។

យ៉ាងណាមិញ ចំពោះដំណឹងមរណភាពរបស់តារាសម្ដែងប្រុសល្បីឈ្មោះរូបនេះ ក្រៅពីមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបង្ហាញការតក់ស្លុតសោកស្ដាយ ក្រឡេកមើលអ្នកសិល្បៈរបស់ចិនជាច្រើនរូប ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបន្តបន្ទាប់។

ក្នុងចំណោមសិល្បករជាច្រើននោះ ក៏បានឃើញតារាសម្ដែងស្រីល្បីៗ ២ រូប គឺ Yang Mi និង Dilraba ក៏បានបង្ហោះចូលរួមរំលែកទុក្ខ និង បង្ហាញអារម្មណ៍យ៉ាងរំជួលចិត្តចំពោះការបាត់បង់តារាប្រុស Yu Menglong ផងដែរ។

ចំពោះតារាស្រី Yangmi ក្នុងនាមជាមិត្តរាប់អានស្និទ្ធស្នាល និង ជាដៃគូធ្លាប់សម្ដែងក្នុងរឿង «និស្ស័យស្នេហ៍ទេវតា ៣ ជាតិ» ដែលនាងជាតួអង្គ ប៉ាវ ឈាន ត្រូវជាប្អូនស្រីរបស់តារាសម្ដែងប្រុស Yu Menglong ក្នុងសាច់រឿងនេះ បានបង្ហោះរៀបរាប់យ៉ាងរំជួលចិត្តថា ៖ «បងប្រុសទី ៤ សូមបួងសួងឱ្យបងទៅកាន់ពិភពលោកផ្សេងទៀតឱ្យបានស្ងប់សុខ»។

រីឯតារាសម្ដែងស្រី Dilraba ក៏បានបង្ហោះសារចូលរួមរំលែកទុកក្នុងនាមជាមិត្ត និង ដៃគូសម្ដែងដ៏ស្និទ្ធស្នាលក្នុងរឿង «និស្ស័យស្នេហ៍ទេវតា ៣ ជាតិ» នេះដែរ ដោយនាងជាតួអង្គ ហ្វុង ជីវ ត្រូវជាក្មួយស្រីរបស់តារាប្រុស Yu Menglong បានរៀបរាប់យ៉ាងរំជួលចិត្តថា ៖ «ក្នុងការចងចាំរបស់ខ្ញុំ បងតែងតែជា Bai Zhen ដ៏ទន់ភ្លន់ និង ស្មោះត្រង់។ ក្រោយមក ពេលយើងជួបគ្នាម្ដងទៀតក្នុងកម្មវិធី បងក៏នៅតែជា Yu Menglong ដ៏ទន់ភ្លន់ និង ចិត្តល្អដដែល។ សូមបងទៅកាន់សុគតិភព និង នឹករឭកដល់បងជានិច្ច»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ខៀវ សានសាណា ទម្លាយក្ដីស្រមៃចង់ក្លាយជាម្ដាយបវរកញ្ញា រង់ចាំកូនស្រីគ្រប់អាយុជំរុញឱ្យចូលប្រកួត

សមាធិមិនមែនអត់ប្រយោជន៍ទេ សមាធិអាចជួយឱ្យមនុស្សមានយ៉ាងហោច ៣ នេះ ហើយអាចធ្វើបានគ្រប់វ័យ

រកឃើញបាត់! តារាចម្រៀងរ៉េប និង R&B ៤ រូប ដាក់ឈ្មោះគណនីហ្វេសប៊ុកប្លែកៗ ម្នាក់ៗសុទ្ធតែកំពូលឈ្មោះ

ដឹងការពិតបាត់! សត្វអំពិលអំពែកបញ្ចេញពន្លឺបាន មិនមែនវាមានអគ្គិសនីក្នុងខ្លួនទេ គឺមកពីបែបនេះប៉ុណ្ណោះ

ទំនងរបស់គេ! លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

ខៀវ សានសាណា ទម្លាយក្ដីស្រមៃចង់ក្លាយជាម្ដាយបវរកញ្ញា រង់ចាំកូនស្រីគ្រប់អាយុជំរុញឱ្យចូលប្រកួត

រកឃើញបាត់! តារាចម្រៀងរ៉េប និង R&B ៤ រូប ដាក់ឈ្មោះគណនីហ្វេសប៊ុកប្លែកៗ ម្នាក់ៗសុទ្ធតែកំពូលឈ្មោះ

ទំនងរបស់គេ! លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

(វីដេអូ) កូនមាសកូនពេជ្រ! Sky កូនប្រុស ខាត់ សុឃីម សង្ហាហើយ មានជំនាញពិសេសជួយម្ដាយបានឡើងអ៊េម

មិនចុះចាញ់វាសនា! សំ ប៉ូលីដា ក្រោកឈរយ៉ាងរឹងមាំរហូតមានទីផ្សារក្នុងសិល្បៈឡើងវិញ ជួយឱ្យជីវិតមានពន្លឺ

នៅក្រៅមាត់រអិលពូកែលេងសម្ដី តែក្នុងគ្រួសារ Kingchi ជាស្វាមីល្អ រកលុយបានឱ្យប្រពន្ធទុកអស់ៗ

បវរកញ្ញាដំបូងគេ! កុយ អេនណា រៀបចំកម្មវិធីសប្បុរសធម៌មួយ ដើរចម្ងាយជាង ៣០០ គីឡូម៉ែត្រទៅសៀមរាប

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

ស្វែងរកព័ត៌មាន​ ឬវីដេអូ