ជាប្រវត្តិសាស្ត្រ! តុក្កតា Labubu ពិសេស ដាក់ដេញថ្លៃបានមួយជាង ៣ ម៉ឺនដុល្លារ មានតែ ១៤ ប៉ុណ្ណោះ លក់ខ្ទេចគ្មានសល់

Share This

ថ្មីៗនេះ  តុក្កតា Labubu បានបង្កើតប្រវត្តិសាស្ត្រដេញថ្លៃថ្មីមួយទៀត ដោយបញ្ចេញតុក្កតាចំនួនមានកំណត់ limited-edition Sacai x Seventeen Labubu ដែលជាការចាប់ដៃគ្នារវាង ប្រ៊េនហ្វេហ្សិនប្រណីតរបស់ជប៉ុន Sacai និង ក្រុមចម្រៀងប្រុសកូរ៉េដ៏ល្បី Seventeen។

តុក្កតានេះ ផលិតមកត្រឹមតែ ១៤ ប៉ុណ្ណោះ ហើយមួយមានតម្លៃដល់ទៅ ៣១ ២៥០ ដុល្លារ ដែលបានបង្កើតជាកំណត់ត្រាថ្មី ជាមួយតម្លៃលក់ខ្ពស់បំផុត មិនធ្លាប់មានសម្រាប់តុក្កតា LABUBU។ តុក្កតានេះបានដាក់ដេញថ្លៃជាងមួយសប្តាហ៍នៅលើគេហទំព័រ Joopiter ដែលជាវេទិកាដេញថ្លៃតាមអនឡាញឈ្មោះថា Pharrell Williams។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន robbreport  តុក្កតាត្រូវបានដាក់លក់ជាប្រអប់អាថ៌កំបាំង ឬ blind box មានន័យថា អ្នកដេញថ្លៃបានមិនអាចដឹងពីតុក្កតាខាងក្នុងជាពណ៌អ្វីឡើយ។ ជាក់ស្តែង តុក្កតាចំនួន ១៣ មានពាក់អាវពណ៌ beige របស់ប្រ៊េន Sacai  តំណាងឱ្យសមាជិកក្រុមចម្រៀង Seventeen ទាំង ១៣ នាក់។ ចំណែកមួយទៀត ជាពណ៌ពិសេសជាងគេ។

ជាការពិត ការដេញថ្លៃចុងក្រោយ ទទួលបានតម្លៃចាប់ពី ១៨ ៧៥០​ ដុល្លារ រហូតដល់ ៣១ ២៥០ ដុល្លារ។ សរុបមក ការដាក់ដេញថ្លៃតុក្កតាទាំងអស់បានទឹកប្រាក់ចំនួន ៣៣៧ ០០០ ដុល្លារ។ ហើយលុយទាំងអស់នេះ នឹងប្រគល់ជូនទៅអង្គការ UNESCO ដើម្បីគាំទ្រជាសកលនូវ ការអប់រំ វិទ្យាសាស្ត្រ និង វប្បធម៌៕

ប្រភព៖ WWD 

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

សូមសរសើរ! PeyPey Dy ប្រកាសដាច់ខាត មិនយកភាពយន្តរបស់លោកទៅបញ្ចាំងតាមរោងកុនផ្ទះលេខ ២ ឡើយ

ជាន់មីនទៀតហើយ! ទាហានថៃម្នាក់ត្រូវបានកាសែតថៃចុះផ្សាយថាបានដើរជាន់មីន នៅតំបន់ភ្នំ ៣៥០ ជិតប្រាសាទតាក្របី បណ្តាលឱ្យដាច់ជើង

បម្រាម! ក្រសួងហាមឃាត់បេក្ខជន អនុរក្ស គណៈមេប្រយោគ និងគណៈកម្មការនានា បង្ហោះប្រធានវិញ្ញាសាបាក់ឌុប លើបណ្ដាញសង្គមនានា

អ្នករត់តាក់ស៊ីអាយុ ៦៤ ឆ្នាំម្នាក់ រត់ទៅទប់ឡានកំពុងរអិលថយក្រោយ បែរអកុសលជួបរឿងអាក្រក់រហូតត្រូវអ-ស់បុណ្យ

ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ២០ ឆ្នាំ! ទឹកជំនន់ខ្លាំងក្លាហូរចេញពីព្រៃភ្នំបំបុកពន្លិចភូមិស្រុកមួយនៅថៃ ដាច់ផ្លូវ ដាច់ស្ពាន ឡានគួចតាមទឹកគួរឱ្យខ្លាច

ព័ត៌មានបន្ថែម

មុនចាប់អាជីពចម្រៀងល្បីល្បាញដូចសព្វថ្ងៃ ស្រីស្អាត ទាង រតនៈ ហៅ ​SK ធ្លាប់រៀនចប់ច្នៃម៉ូដហ្វេហ្សិនពីសាលាល្បីមួយ

ចូលរួមកម្មវិធីម្តងៗលេចធ្លោខ្លាំង! ៤ ឈុតពីលោក ណុប ដាណេ ច្នៃបែបសហសម័យ ទឹកដៃកូនខ្មែរពិតៗ មហាជនពេញចិត្តសរសើរខ្លាំង

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

គាំទ្រហ្វេហ្សិនក្នុងស្រុក! នេះជាអ្នកច្នៃម៉ូដកូនខ្មែរ បង្កើតប្រ៊េនសម្លៀកបំពាក់ គុណភាព និង ស្តង់ដា មិនចាញ់បរទេស

បេះដូងស្រឡាញ់កម្ពុជា! អ្នកច្នៃម៉ូដបរទេសទាំងនេះ នាំគ្នាបណ្ដាក់ទុនបង្កើត​ប្រ៊េនសម្លៀកបំពាក់លំដាប់ខ្ពស់ ជាផ្នែកដ៏សំខាន់ជំរុញវិស័យហ្វេហ្សិនក្នុងស្រុក

មកស្គាល់ CEO វ័យក្មេង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការម៉ូដផ្កាឈូកដ៏ប្រណីត​ រសនិយមលាយបញ្ចូលវប្បធម៌ ទាំងនៅក្មេង ទាំងសង្ហា មានមហិច្ឆតាឆ្ពោះទៅកាន់ឆាកសកល

មកលេងកម្ពុជាលើកទីមួយ ស្ត្រីជប៉ុនម្នាក់ជាប់ចិត្តនឹងវប្បធម៌ខ្មែរខ្លាំង រហូតផ្លាស់ទីមកបើកជំនួញ ប្រមូលផ្តុំសុទ្ធតែផលិតផលសិប្បកម្មខ្មែរ  

កូនខ្មែរបញ្ចេញឈុតសម្លៀកបំពាក់ Don’t ថៃ To Me ជាសារទៅកាន់ពិភពលោក ដើម្បីរកយុត្តិធម៌ជូនកម្ពុជាពីការឈ្លានពានរបស់ថៃ