ភ្លឺភ្នែកចែស! ផោមឮ និង ផោមខ្សឹប តាមពិតគឺមានមូលហេតុរបស់វា តែបើផោមញឹកហើយស្អុយទៀតឆាប់រកពេទ្យ

Share This

ការផោម គឺជារឿងធម្មតារបស់មនុស្ស និង សត្វ ហើយមនុស្សជាមធ្យមបានផោម ប្រមាណជា ១៤ ដងក្នុងមួយថ្ងៃ បើគិតជាឧស្ម័នវិញប្រហែលជាកន្លះលីត្រឧស្ម័នក្នុងមួយថ្ងៃ នេះបើយោងតាមវេជ្ជបណ្ឌិត Michael Rice, MD ដែលជាគ្រូពេទ្យឯកទេសខាងក្រពះ ពោះវៀននៃសាកលវិទ្យាល័យ Michigan Medicine Gastroenterology Clinic បានលើកឡើង។

ជាមួយគ្នានេះដែរ លោកបានឱ្យដឹងទៀតថា ការផោមរបស់មនុស្សម្នាក់មានភាពខុសគ្នា ខ្លះមានខ្យល់ច្រើន និង ខ្លះមានខ្យល់តិច ហើយខ្លះមានសំឡេងខ្សោយ ខ្លះសំឡេងខ្លាំង និង ខ្លះទៀតគ្មានសំឡេងតែម្ដង ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួន ដែលនាំឱ្យផោមមានលក្ខណៈខុសគ្នា ត្រង់ថាផោមខ្លះមានសំឡេង និង ផោមខ្លះទៀតគ្មានសំឡេង។

យោងតាមវេជ្ជបណ្ឌិត Michael Rice, MD បានឱ្យដឹងថា កត្តាពាក់ព័ន្ធនឹងការបញ្ចេញឧស្ម័ន ឬ ផោមនេះគឺបណ្ដាលមកពីអ្វីដែលអ្នកញ៉ាំ ផឹក និង របៀបដែលរាងកាយរបស់អ្នកផ្លាស់ទី ហើយផោមកើតពីអាហារដែលត្រូវបានរំលាយ បង្កើតបានជាឧស្ម័ន រួមមានកាបូនឌីអុកស៊ីត មេតាន និង អ៊ីដ្រូសែន ដែលកកកុញនៅក្នុងពោះវៀន និង ត្រូវរកច្រកចេញ រហូតធ្វើឱ្យពោះវៀន កន្ត្រាក់ផ្លាស់ទីកាកសំណល់តាមប្រព័ន្ធរំលាយអាហារទៅកាន់រន្ធគូថ រួចក៏បញ្ចេញឧស្ម័នទាំងនោះចេញមកក្រៅ។

ជាក់ស្ដែង កត្តាដែលនាំឱ្យផោមមានសំឡេងមានដូចជា ៖

• ទំហំនៃឧស្ម័នក្នុងពោះវៀន ៖ មានលក្ខណៈច្រើនប្រមូលផ្ដុំគ្នា

• ល្បឿនដែលឧស្ម័នផ្លាស់ទី ៖ ឧស្ម័នដែលមានចលនាលឿនធ្វើឱ្យមានសំឡេងខ្លាំងជាងឧស្ម័នដែលផ្លាស់ទីយឺត

• សំណើមឧស្ម័ន៖ ឧស្ម័នសំណើមបង្កើតសំឡេងខ្លាំងជាងឧស្ម័នស្ងួត

 

ដោយឡែក ប្រសិនបើអ្នកចង់កាត់បន្ថយកុំឱ្យផោមមានសំឡេងខ្លាំង អ្នកត្រូវ ៖

• ជៀសវាងការទទួលទានអាហារ ឬភេសជ្ជៈ ដែលបង្កជាឧស្ម័ន ឬមានជាតិហ្គាស ដូចជា សណ្តែក ស្ពៃក្តោប និង ភេសជ្ជៈដែលមានជាតិកាបូន។

• ញ៉ាំអាហារយឺតៗ ហើយទំពារឱ្យបានហ្មត់ល្អ

• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

• ផឹកទឹកឱ្យបានគ្រប់គ្រាន់

គួរឱ្យដឹងដែរថា ការកត់សម្គាល់ដំណើរការផោមគឺជារឿងសំខាន់មួយ ព្រោះវាអាចឱ្យយើងដឹងពីស្ថានភាពសុខភាពផ្នែកក្រពះពោះវៀត ដូចនេះមនុស្សគ្រប់រូបមិនគួរមានអារម្មណ៍ថា ខ្មាសអៀន ឬ ព្រួយបារម្ភពីសំឡេងនៃការផោមឡើយ ហើយក៏ពុំគួរព្យាយាមទប់វាដែរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

(វីដេអូ) មិនសូវរ៉េបមែន តែ មុត ភារិន ជាចំណែកធំមួយបំបុកឱ្យ La Cima Cartel និង សិល្បករជាច្រើនទៀតល្បីល្បាញនៅកម្ពុជា

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ព័ត៌មានបន្ថែម

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ