ចូលឆ្នាំខ្មែរថ្ងៃទី ២ ប៉ះចំ «ថ្ងៃអង្គារ» ទំនាយទាយថា ស្លាម្លូរ ស្រូវ អង្ករ ត្រីសាច់ក្នុងឆ្នាំថ្មីនេះនឹងថ្លៃ

Share This

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នឹងឈានចូលមកដល់នៅវេលាទៀបភ្លឺ ថ្ងៃច័ន្ទ ២ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ០៤ និង ៤៨ នាទីទៀបភ្លឺ។

តាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយតាមថ្ងៃសង្ក្រាន្តនៃឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ដូចខាងក្រោម ៖

១. ទំនាយថ្ងៃមហាសង្ក្រាន្ត ៖ ចូលឆ្នាំត្រូវនឹងថ្ងៃចន្ទ ទំនាយថាឆ្នាំនេះនឹងចាញ់សេនាបតី អ្នកធំ ឧកញ៉ា លោកជំទាវទាំងឡាយ (ចាញ់មានន័យថា ខូចបុណ្យស័ក្តិ អន់រាសី មានវិបត្តិ)។ ភ្លៀងនឹងមានដើមឆ្នាំស្រូវអង្ករល្អណាស់ តែមនុស្សនៅជួបផលលំបាកឱ្យក្រែងប្រយ័ត្នក្សត្រ និង មន្ត្រី ជំទាវខុណ្ណាងធ្វើអាក្រក់ធ្វើបាប នឹងកើតមានការតស៊ូរើបំរះ មនុស្សនឹងកើតជម្ងឺតម្កាត់ច្រើន។

២. ទំនាយថ្ងៃវ័នបត ៖ ត្រូវនឹងថ្ងៃអង្គារ ទំនាយថាឆ្នាំនេះស្លាម្លូរស្រូវ អង្ករ ត្រី សាច់នឹងថ្លៃ អាមាត្យ មន្ត្រី នឹងខូចបុណ្យស័ក្តិ ឬ ត្រូវក្តៅក្រហាយចិត្តយ៉ាងច្រើន។

៣. ទំនាយថ្ងៃឡើងស័ក ៖ ត្រូវនឹងថ្ងៃពុធ ទំនាយថាឆ្នាំនេះរាជបណ្ឌិត បរោហិត អាចារ្យហោរា នឹងមានសេចក្តីសុខសម្រាន្តជាអនេក ប៉ុន្តែមានដង្កូវ ក្រាស៊ីស្រូវ។

គួរឱ្យដឹងដែរថា សម្រាប់ឆ្នាំថ្មីនេះ ទេវធីតា ដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

(វីដេអូ) មិនសូវរ៉េបមែន តែ មុត ភារិន ជាចំណែកធំមួយបំបុកឱ្យ La Cima Cartel និង សិល្បករជាច្រើនទៀតល្បីល្បាញនៅកម្ពុជា

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ព័ត៌មានបន្ថែម

គេចលាភសំណាងអត់ផុតទេ! ចូលខែថ្មី «ខែធ្នូ» ឆ្នាំទាំង ៣ នេះ ជើងលេខរាសីឡើងជាងគេ លាភនឹងសម្រុកហូរចូលគឹកៗ

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ស្វែងរកព័ត៌មាន​ ឬវីដេអូ