ឃើញ Peypey Dy បង្ហាញអារម្មណ៍មានអម្រែកលើស្មាធ្ងន់ ជី ដេវីត ចេញមកលើកទឹកចិត្តភ្លាម

Share This

មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ជាបានឃើញមកហើយនូវការប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់លោក Peypey Dy ដែលបានផ្តួចផ្ដើមមូលនិធិ ដើម្បីចូលរួមជួយជាជំនួយដល់បងប្អូនកងទ័ពជួរមុខ និង គ្រួសារភៀសសឹកតាមព្រំដែន ព្រមទាំងជួយគ្រួសារវីរកងទ័ពពលីផងដែរ។ ​ក្នុងនោះ មូលនិធិរបស់លោក Peypey Dy ក៏មានការចូលរួមបរិច្ចាគពីសប្បុរសជនជាច្រើន ដោយមូលនិធិរបស់លោកដែលទទួលបានដល់ខ្ទង់លានដុល្លារឯណោះ។

ជាការពិត ស្របពេលទទួលបានការសរសើរ និង អរគុណនូវទឹកចិត្ត ព្រមទាំងការលះបង់ កម្លាំងកាយចិត្តរបស់លោក Peypey Dy ចំពោះការផ្តួចផ្តើមមូលនិធិខាងលើនេះ ព្រមទាំងការរៀបចំស្បៀងអាហារ ថវិកា និង យកទៅចែកជូនបងប្អូននៅតាមតំបន់ផង លោក Peypey Dy ក៏ទទួលបានមតិវែកញែកពីសំណាក់បុគ្គលមួយចំនួនតូចពាក់ព័ន្ធនឹងការចាត់ចែងថវិកាពីមូលនិធិ រហូតមានអ្នកចោទថាកិបកេងលុយជាដើម។

ក្រោយចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និង ប្រាក់ផ្ទាល់ខ្លួន តែបែរជារងនូវការចោទប្រកាន់បែបនេះ លោក Peypey Dy ក៏បានបង្ហាញអារម្មណ៍ហាក់ចង់អស់ទឹកចិត្តនឹងបន្តដំណើរជួយជំនួយ ដែលលោកបានពោលថាចេញមុខរកជំនួយលើកទី ១ មិនស្មានក្លាយជាអម្រែកដ៏ធ្ងន់រហូតធ្វើឱ្យលោកចង់រាងចាល។

ក្នុងនោះ ក្រោយឃើញដូច្នោះក៏មានមហាជនអ្នកគាំទ្រជាច្រើន បានចូលមកលើកទឹកចិត្តដល់លោក Peypey Dy បន្តទៀត ក៏ព្រោះតែលោកធ្វើបានល្អហើយ កុំចាំបាច់ទៅស្តាប់ពាក្យអ្នកដទៃនិយាយ ដែលមិនបានធ្វើនោះទេ។

ជាក់ស្តែង សូម្បីតែតារាចម្រៀងរ៉េប ជី ដេវីត ក៏បានចូលមកបញ្ចេញមតិលើកទឹកចិត្ត Peypey Dy ថា៖ «បង! សុខភាពផ្លូវចិត្តជារឿងសំខាន់ បងដើរមកឆ្ងាយហើយ វែកវាជាពីរទៅ កុំឱ្យវាចូលគ្នា ព្រោះវាអាចឱ្យទ្រូងយើងតឹងដកដង្ហើមពិបាក។ ១០ នាក់ ស្អប់ ១០ លាននាក់ ស្រលាញ់ និង យល់ពីចិត្តយើង ទោះជាចុងក្រោយមានតែម្នាក់ ដែលនៅតែយល់ពីយើងច្បាស់ក៏ជាតម្លៃមហាសាលដែរ។ បងធ្វើត្រូវហើយ តែសារជាតិជាមនុស្ស និង ធម្មជាតិ គឺត្រូវតែមានពីរផ្លូវ ស្អប់ & ស្រលាញ់, រីករាយ និង ទុក្ខសោក, ទោះថ្នាំព្យាបាលជំងឺមហារីកជា ក៏គង់នឹងត្រូវប៉ះពាល់ដល់សេរីរាង្គយើងផ្សេងទៀតដែរ។ សូមថែរក្សាសុខភាព ដើរទៅមុខទៀតបង»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា ឆក់បានតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

មុនឡើងយន្តហោះយប់នេះ ជ័យ សូវ៉ាត សុំឱ្យឪពុកម្ដាយធម៌ប្រោះព្រំ មុនចាកចេញទៅរៀននៅកូរ៉េ ២ ឆ្នាំ

ទាន់ហេតុការណ៍! ទាហានថៃ បន្តបំពានអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន ដោយរាយបន្លាលួសនៅភូមិព្រៃចាន់ និងប្រើឧស្ម័នបង្ហូរទឹកភ្នែក មកលើពលរដ្ឋខ្មែរ

បុគ្គលិកកាច់កុងគ្នានៅកន្លែងធ្វើការ មេខ្លះត្រចៀកស លម្អៀង ទាន់នៅស្រោចស្រង់បាន គួររៀនតាមដំណោះស្រាយទាំងនេះ!

នៅឥណ្ឌូនេស៊ី! បុរសម្នាក់ដើរចាប់សត្វឆ្មាមកពន្លះយកសាច់ រួចយកទៅលក់បោ-កគេថាជាសាច់ចៀម

ព័ត៌មានបន្ថែម

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា ឆក់បានតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

មុនឡើងយន្តហោះយប់នេះ ជ័យ សូវ៉ាត សុំឱ្យឪពុកម្ដាយធម៌ប្រោះព្រំ មុនចាកចេញទៅរៀននៅកូរ៉េ ២ ឆ្នាំ

(វីដេអូ) យូរៗបង្ហាញជីវិតគូម្តង! ស្វាមី ឌុច លីដា មើលថែនាងបានឌិតដល់ខ្លាំង សូម្បីរឿងនេះក៏ធ្វើចំពោះមុខគេឯងដោយមិនប្រកាន់

(វីដេអូ) មិនទុកឱ្យសៅហ្មងយូរទេ! ប៊ី សុធារី ចេញបកស្រាយ ក្រោយមានមតិវែកញែកលើវីដេអូនាងស្រែកហ៊ោអបអរចំពោះតែ ហ្វីយ៉ាតា ពេលឈ្នះមកុដ

ផ្ទុះពាក្យចចាមអារ៉ាមផ្ដេសផ្ដាសមិនឈប់ឈរ ពេលនេះម្ដាយរបស់ Yu Menglong ចេញមកបញ្ជាក់មូលហេតុពីក្រោយការស្លា./ប់របស់កូនប្រុស

ចូលរួមសោកស្ដាយ! តួអង្គសម្ដែងក្នុងរឿង «Avengers: Endgame» ម្នាក់ ទទួលមរណ./ភាពក្នុងវ័យ ៨៩ ឆ្នាំ

ធ្លាប់បរាជ័យម្ដង! កុយ អេនណា មិនគិតបន្តក្ដីស្រមៃក្នុងវិស័យបវរកញ្ញា តែងាកទៅបង្ហាញសកម្មភាពទាំងនេះដើម្បីប្រទេសជាតិវិញ

គ្រងមកុដបាន ៣ ថ្ងៃ! ហ្វីយ៉ាតា ផុសសារក្ដៅគគុកមួយ កាន់តែមោះមុតនឹងតំណែងជាម្ចាស់មកុដ MUC 2025

ស្វែងរកព័ត៌មាន​ ឬវីដេអូ