គួរឱ្យគោរព! អ្នកឧកញ៉ា ផែ ហុកឈួន អ្នកជំនួញដ៏ល្បីក្នុងវិស័យកសិកម្ម និង បដិសណ្ឋារកិច្ច រមែងសកម្មក្នុងកិច្ចការសង្គម និង សកម្មភាពមនុស្សធម៌

Share This

តាមរយៈព្រះរាជក្រឹ​ត្យ អ្នកឧកញ៉ា ផែ ហុកឈួន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២។

បើតាមគេហទំព័រ សមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា ផែ ហុកឈួន កើតក្នុងឆ្នាំ ១៩៥៣ នៅក្រុងភ្នំពេញ និង ជាអ្នកជំនួញមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ បច្ចុប្បន្ន អ្នកឧកញ៉ា ក៏មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាផងដែរ។

អ្នកឧកញ៉ា ផែ ហុកឈួន គឺជាស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន យី តាក់ គ្រុប (Ye Tak Group LTD) ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយជីរកសិកម្មដ៏ធំមួយនៅកម្ពុជាតាំងពីឆ្នាំ ២០០២ ដោយបានសហការជាមួយក្រុមហ៊ុនក្នុងផ្សារភាគហ៊ុនដ៏ធំមួយរបស់ប្រទេសវៀតណាម។

អ្នកឧកញ៉ា ក៏ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឡុងមេត អេហ្គ្រីខាល់ឈឺ ឯ.ក (Longmate Agriculture Co., LTD) ដែលបានបោះទុនវិនិយោគលើវិស័យកសិកម្ម ជាពិសេសការដាំចេកអំបូងលឿងក្នុងទឹកដីខេត្តកំពត សម្រាប់នាំចេញទៅទីផ្សារបរទេស។

បន្ថែមពីលើនេះ អ្នកឧកញ៉ា ក៏បានវិនិយោគលើវិស័យបដិសណ្ឋារកិច្ច និង ម្ហូបអាហារដូចជា សណ្ឋាគារអាស៊ី (Asia Hotel), សណ្ឋាគារ និង ភោជនីយដ្ឋានប្រេស៊ីដង់ (Le President Hotel and Restaurant), ភោជនីយដ្ឋានកូបេ (Kobe Restaurant) នៅក្នុងទីក្រុងភ្នំពេញ និង អាជីវកម្មដទៃទៀតនៅក្នុងខេត្តសៀមរាបផងដែរ។

ក្រៅពីកិច្ចការជំនួញ និង វិនិយោគ អ្នកឧកញ៉ា ក៏បានលះបង់ជាច្រើនទាំងពេលវេលា និង ថវិកាផ្ទាល់ខ្លួនចូលរួមចំណែកក្នុងការបរិច្ចាគ ទាំងកិច្ចការសង្គម និង សកម្មភាពមនុស្សធម៌ជាច្រើន។ អ្នកឧកញ៉ាត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្តល់ជូននូវគ្រឿងឥស្សរិយយសជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕​

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កំពុងពេញនិយម!​ នៅបរទេស​ តារាប្រុសល្បីៗនិយមប្រើនាឡិកាដៃមុខតូចៗដូចនាឡិកានារី មើលមកសាមញ្ញ តែលំដាប់ខ្ពស់

បង្ហាញមុខអ្នករចនាអត្តសញ្ញាណម៉ាកយីហោល្បីៗ អាយុទើប ២៧ ឆ្នាំ ស្នាដៃផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា

ផ្អើលហ្វេន! ស្អែកឡើងយន្តហោះហើយ តែក្រុមហ៊ុនគ្រប់គ្រង MUC 2025 ប្រកាសមិ​នទទួលខុសត្រូវលើដំណើរទៅប្រកួតរបស់ ហ្វីយ៉ាតា នៅថៃ

មិត្តភក្ដិក៏ដោយ ស្នេហាក៏ដោយ បើស្អប់អ្វីមួយដូចគ្នា នឹងកាន់តែយល់ចិត្តគ្នា រស់នៅចុះសម្រុងបានយូរអង្វែង

ឆ្នាំ ២០២៥ មាស ហក់ឡើងខ្លាំង តែអ្នកនាង កន្និដ្ឋា ថាឆ្នាំក្រោយមាសនឹងឡើងដល់តម្លៃប៉ុននេះក្នុងមួយជី

ព័ត៌មានបន្ថែម

បង្ហាញមុខអ្នករចនាអត្តសញ្ញាណម៉ាកយីហោល្បីៗ អាយុទើប ២៧ ឆ្នាំ ស្នាដៃផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា

មិត្តភក្ដិក៏ដោយ ស្នេហាក៏ដោយ បើស្អប់អ្វីមួយដូចគ្នា នឹងកាន់តែយល់ចិត្តគ្នា រស់នៅចុះសម្រុងបានយូរអង្វែង

ឆ្នាំ ២០២៥ មាស ហក់ឡើងខ្លាំង តែអ្នកនាង កន្និដ្ឋា ថាឆ្នាំក្រោយមាសនឹងឡើងដល់តម្លៃប៉ុននេះក្នុងមួយជី

អ្នកកំពង់ធំឆ្នាំនេះត្រៀមសប្បាយ ! អុំទូក ៣ ថ្ងៃ មានរៀបចំពិធីបណ្ដែតប្រទីប បង្ហោះគោម នៅបរិវេណសួនស្ទឹងសែន

ពុ.ទ្ធោអើយ! កំពុងជួបទុក្ខធ្វើបុណ្យស-ព ស្រាប់តែមេឃភ្លៀងបាក់រលំជញ្ជាំងរោងបុណ្យ សង្កត់មនុស្សស្លា-/ ប់អស់ ៦ នាក់

ប្រុសៗគួរគិតឡើងវិញ! អ្នកជំនាញថា ប្រុសៗគួរតែអង្គុយនោម ប្រសើរជាងឈរនោម ព្រោះជួយសម្រួលបញ្ហាសុខភាពច្រើន

មកស្គាល់បុរសសង្ហាកម្ពុជា ៥ រូប នៅវ័យក្មេង តែសមត្ថភាពខ្លាំង កំពុងដឹកនាំក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព្រឹកមិញ! សកម្មជននយោបាយថៃ មិនសុខចិត្ត នាំពលរដ្ឋទៅអុកឡុកនៅភូមិព្រៃចាន់ តែត្រូវអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ចេញមុខព្រមាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ