ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

Share This

បច្ចុប្បន្ន វិស័យចម្រៀង K-pop មានឥទ្ធិពលគ្របដណ្តប់ជាសកល ខណៈនៅកម្ពុជាយើងក៏មានការពេញនិយមខ្លាំងពីសំណាក់យុវវ័យផងដែរ។ ពួកគេបានបង្កើតក្រុមរាំជាបន្តបន្ទាប់ និង បង្ហាញទេពកោសល្យតាមរយៈការរាំ Dance Cover បទចម្រៀង K-pop ផ្សេងៗ ដែលមើលមកដូចអ្នកអាជីពពិតៗ។

ជាមួយការបង្កើតក្រុមនេះ ក៏បានធ្វើឱ្យពួកគេមានទីផ្សារនៅក្នុងពិភពសិល្បៈរាប់តាំងពី វិស័យម៉ូដ សម្តែង ចម្រៀង  និង ពាណិជ្ជកម្មជាដើម។ ចំណោមក្រុមរាំលេចធ្លោនៅកម្ពុជា យើងសូមលើកពីក្រុមរាំនារីចំនួនពីរក្រុម ដែលពួកគេមានសមាជិកសុទ្ធតែអ្នកមានទេពកោសល្យ ពហុជំនាញ បើសម្រស់វិញ គឺមិនចាញ់តារាលំដាប់កំពូលឡើយ។

១. ក្រុម Arrow Plas

ក្រុមរាំ Arrow Plas ទទួលបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ ខណៈក្រុមនេះមានទាំងសមាជិកស្រី និង ប្រុសសរុបគ្នាប្រមាណ ២០ នាក់។​ បើនិយាយពីក្រុមនារី ដែលមានគ្នា ១០ នាក់ ឃើញថាមហាជនពិតជាចាប់អារម្មណ៍ខ្លាំងទៅលើក្បាច់រាំដ៏សិចស៊ី ស្ទីលរៀបចំខ្លួនឡូយប្លែក ​និង បញ្ចេញក្បាច់រាំប្រកបដោយថាមពល។​ តាមការបង្ហាញខ្លួន រហូតមានភាពល្បីល្បាញដល់សព្វថ្ងៃ ក្រុមរាំ Arrow Plas បានប្រមូលផ្តុំគ្នាបង្កើតជាក្រុមរាំ មានប្រុស មានស្រី នៅក្នុងឆ្នាំ ២០១៩។ តែបើសរុបបទពិសោធតាំងពីមុនបង្កើតក្រុម ពួកគេបានរាំប្រមាណជា ១០ ឆ្នាំមកហើយ។​ រាល់ថ្ងៃ Arrow Plas មិនត្រឹមតែជាក្រុមរាំឯករាជ្យ និង បើកថា្នក់បង្រៀនរាំប៉ុណ្ណោះទេ តែថែមទាំងបង្កើតក្បាច់រាំឱ្យតារាល្បីៗជួរមុខនៅកម្ពុជាផងដែរ។

២. ក្រុម OMG

OMG គឺជាក្រុមរាំនារីដ៏មានទេពកោសល្យ មានមេក្រុមដ៏ពូកែ បង្កើតឡើងតំាងពីឆ្នាំ ២០១១។ ពីមួយឆ្នាំទៅមួយឆ្នាំពួកគេមានការអភិវឌ្ឍន៍ខ្លាំង មិនថាសមត្ថភាពសម្តែង ស្ទីលរៀបចំខ្លួន និង​ រូបសម្រស់។ កន្លងមក OMG តែងចេញសម្តែងក្នុងកម្មវិធីតូចធំ ជាពិសេស កម្មវិធីនៅក្រៅប្រទេស រួមទាំងបានប្រកួតរាំឈ្នះពានរង្វាន់លំដាប់អន្តរជាតិ ធ្វើឱ្យកម្ពុជាមានភាពល្បីល្បាញផងដែរ។​ បច្ចុប្បន្ន ក្រុមនេះមានទីផ្សារខ្លាំងនៅក្នុងវិស័យសិល្បៈ មិនថាបង្ហាញម៉ូដ ថតកម្មវិធី សម្តែង និង ពាណិជ្ជកម្មផ្សេងៗ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ