ក្រសួងជូនដំណឹង! កម្ពុជា រងឥទ្ធិពលតិចតួចពីព្យុះទី៥ ឈ្មោះ «ណារី» អាចមានភ្លៀងផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងប្រទេស

Share This

នៅថ្ងៃទី ១៤ ខែកក្កដា​ ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជាឱ្យបានដឹងថា សម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី ៥ ឈ្មោះ «ណារី Nari» T2505 ក្នុងឆ្នាំ ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និង ព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះ ណាវី នេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ៖

១. តំបន់វាលទំនាប

សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និង បស្ចិមមានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២០%។

២. តំបន់ខ្ពង់រាប

សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតី និង ពាយ័ព្យមានល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសនិរតី និង បស្ចិម មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។

– រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

យកជីវិតមកលេងសើច! លេង challenge ជាមួយមិត្តភក្តិ លោ-តចូលទឹកកំពុងហូរខ្លាំងដើម្បីឈ្នះលុយ ៥ ដុល្លារ ស្រាប់តែទឹកកួចទៅបាត់

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃដោយងាយទេ ទោះបីខកខានអស់ ៦ ឆ្នាំ

ស្អែកបើកដំណើរការ! តារាប្រុសច្រើនរូប ថតបង្ហាញពីសម្រស់ព្រលានយន្តហោះថ្មី ក្នុងឈុតអាវធំវែនតាខ្មៅយ៉ាងហំហាន ជះរាងសង្ហាៗខ្លាំង

ដំណឹងល្អ! រដូវបុណ្យភ្ជុំ ២១ ថ្ងៃ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន សម្រាប់អ្នកដំណើរ ៤ ប្រភេទនេះ

ព័ត៌មានបន្ថែម

យកជីវិតមកលេងសើច! លេង challenge ជាមួយមិត្តភក្តិ លោ-តចូលទឹកកំពុងហូរខ្លាំងដើម្បីឈ្នះលុយ ៥ ដុល្លារ ស្រាប់តែទឹកកួចទៅបាត់

ដំណឹងល្អ! រដូវបុណ្យភ្ជុំ ២១ ថ្ងៃ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន សម្រាប់អ្នកដំណើរ ៤ ប្រភេទនេះ

ឥណ្ឌា រងការបំពុលសំឡេងដោយស៊ីផ្លេខ្លាំងៗ ប៉ូលិសចរាចរណ៍ទប់ទល់លែងជាប់ ខ្លះប៉ះពាល់ធ្ងន់ធ្ងរដល់ស្ដាប់លែងឮ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើង ឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងប្ដឹងនាងលែង ទារលុយបានជាង ១៦ ម៉ឺនដុល្លារ

នៅពោធិ៍សាត់! ប្ដីប្រពន្ធឈ្លោះគ្នា ក្រោយមកបាត់ខ្លួនប្រពន្ធជិត១ខែ ចុងក្រោយ ត្រូវអ្នកជីកទំពាំងប្រទះឃើញគ្រោងឆ្អឹងក្នុងព្រៃ

ព្រឹកថ្ងៃបិណ្ឌ១! ក្រសួងជូនដំណឹង កម្ពុជាទទួលឥទ្ធិពលពីព្យុះទី ១៦ ឈ្មោះ «តាប៉ាស» អាចមានភ្លៀងធ្លាក់ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងខេត្តក្រុង

ACU ចេញលិខិតបញ្ជាក់ ជុំវិញការសង្ស័យថា វិញ្ញាសាគណិតវិទ្យា បានបែកធ្លាយមុនម៉ោងប្រឡងសញ្ញាបត្រមធ្យមសិក្សា ២០២៥

អ្នកអាយុ ៣០+ នៅតែ Single មិនទាន់ការ មិនមែនគេរកដៃគូមិនបានទេ មកពីគេចង់ធ្វើរឿងនេះសិន

ស្វែងរកព័ត៌មាន​ ឬវីដេអូ