ធ្មេចបើកៗ លោកជំទាវ យឹម ឆៃលីន ឈានដល់ខួបកំណើតចម្រើនវ័យមួយឆ្នាំទៀត។ ឈានដល់វ័យជាង ៤០ ឆ្នាំ តែសម្រស់របស់លោកជំទាវ ហាក់នៅតែក្មេង និង កាន់តែស្រស់ស្អាត ឬអាចថាមិនចាញ់តារាម៉ូឌែលឡើយ។
ជាមួយក្តីស្រលាញ់ពីអ្នកជុំវិញខ្លួន ថ្មីៗនេះ មុនកៀកដល់ថ្ងៃខួបកំណើត លោកជំទាវ ក៏ត្រូវបានអ្នកសិ្នទ្ធស្នាលសុទ្ធតែនារីៗរៀបចំកម្មវិធីខួបកំណើត ឱ្យលោកជំទាវជាលក្ខណៈឯកជនផងដែរ។ ជាក់ស្តែង តាមការបង្ហោះរូបភាពរបស់លោកជំទាវនៅលើគណនី Instagram ឃើញថាកម្មវិធីមានការជួបជុំនារីប្រមាណ ៥ ទៅ ៦ នាក់ ស្ថិតក្នុងទីតាំងដ៏ប្រណីតមួយ។
ការបង្ហោះនេះ លោកជំទាវក៏បានសរសេរភ្ជាប់មកផងដែរថា៖ Kicking off birthday month! Thanks you to all my ladies for an early celebration, ឬ ចាប់ផ្តើមខែខួបកំណើត! អ្នកគុណដល់មិត្តនារីទាំងអស់របស់ខ្ញុំ សម្រាប់ការរៀបចំអបអរមុនថ្ងៃកំណើត៕