កូនភ្លាត់មាត់ប្រាប់ឪពុកថា ម្តាយទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងរាល់ថ្ងៃ ដល់ប្ដីលួចតាមដានស្រាប់តែធ្លាក់ថ្លើមក្ដុក ព្រោះប្រពន្ធទៅលួចហូបចុករបស់ក្រៅផ្ទះសោះ

Share This

មានរឿងរ៉ាវមួយនៅប្រទេសចិន បានធ្វើឱ្យមហាជនរំជួលចិត្ត ដោយជាករណីផិតក្បត់រវាងប្តីប្រពន្ធ ដែលបែកធ្លាយដោយសារតែកូនទម្លាយថា ម្តាយទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាងរាល់ថ្ងៃ។

តាមព័ត៌មានបានឱ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានរៀបការជាមួយគ្នាជាង ១០ មកហើយ ដោយមានកូនប្រុសស្រី ២ នាក់ជាចំណងដៃ។ ដោយសារតែជីវភាពខ្សត់ខ្សោយពេក បុរសជាប្តីក៏បានចេញទៅធ្វើការជាអ្នកបើកឡានទំនិញផ្លូវឆ្ងាយ ហើយត្រឡប់មកផ្ទះតែ ១ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ បុរសរូបនេះ នៅទាក់ទងជាមួយប្រពន្ធតាមទូរស័ព្ទជាប្រចាំ តែក្រោយមកនាងក៏មានចរិតប្លែកៗ ទើបបុរសនេះសម្រេចចិត្តមករកការងារនៅក្បែរផ្ទះធ្វើវិញ។

យ៉ាងណាមិញ ខណៈរកការងារមិនទាន់បានផង ថ្ងៃមួយស្រាប់តែបងស្រីរបស់បុរសនេះ បានខលមកប្រាប់ថា ប្រពន្ធទុកកូនចោលក្នុងផ្ទះ ២ ថ្ងៃហើយ មិនដឹងជាទៅណានោះទេ ទើបបុរសរូបនេះប្រញាប់ត្រឡប់មកផ្ទះ។ ពេលមកដល់ កូនៗក៏ប្រាប់ឪពុកថា ម្តាយទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង ទាល់តែមកវិញបានធ្វើម្ហូប ហើយម្តាយមិនឱ្យប្រាប់រឿងនេះទៅអ្នកណាទេ។

ដោយឡែក បុរសរូបនេះក៏ចាប់ផ្តើមយល់រឿង ទើបទៅឈរចាប់ប្រពន្ធនៅមុខផ្ទះ ហើយក៏ឃើញថានាងចេញពីផ្ទះអ្នកជិតខាងប្រុសនោះពិតមែន រួចនាងក៏សារភាពថាពិតជាបានលួចផិត រហូតដល់អ្នកទាំងពីរឈ្លោះគ្នា ហើយបុរសជាប្តីក៏បានទាញដុំអិដ្ឋ ទៅវាយបុរសជាសហាយស្លាប់បាត់ទៅ។ ចុងក្រោយ ខ្លួនឯងក៏ជាប់ពន្ធនាគារអស់ ១០ ឆ្នាំ ក្នុងករណីសម្លាប់មនុស្សដោយចេតនា៕

ប្រភព៖ Soha

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ទាន់ហេតុការណ៍! រសៀលនេះ អ្នកលក់ឡេល្បីឈ្មោះ Love Riya ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីសួរនាំ និង ចាត់ការបន្ត

មន្ទីរវប្បធម៌ សន្និដ្ឋានជាដំបូងថា បដិមាស្ពាន់ដែលបានរកឃើញនៅកំពង់ធំនោះ ទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនា អាចមានព្រះនាមយ៉ាងពីរោះនេះ

ចាស់តែចិត្តឆៅ! លោកតាអាយុ ៨១ ឆ្នាំម្នាក់ ដុតមណ្ឌលថែទាំមនុស្សចាស់ចោល ព្រោះខឹងមិនឱ្យគាត់ទៅក្រៅជាមួយសង្សារ

បាតុភូតដ៏កម្រ! ចន្ទគ្រាសពណ៌ឈា/ម Blood Moon នឹងលេចវត្តមាននៅដើមខែកញ្ញា ហើយមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលអាចមើលឃើញ

ប្រផ្នូលល្អ! នៅកំពង់ធំ ពលរដ្ឋជីកប្រឡាយសុខៗ ប្រទះឃើញបដិមាមួយអង្គ ទំងន់ប្រមាណ ២០ គីឡូក្រាម មានពណ៌ខៀវស្រងាត់ 

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! រសៀលនេះ អ្នកលក់ឡេល្បីឈ្មោះ Love Riya ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីសួរនាំ និង ចាត់ការបន្ត

មន្ទីរវប្បធម៌ សន្និដ្ឋានជាដំបូងថា បដិមាស្ពាន់ដែលបានរកឃើញនៅកំពង់ធំនោះ ទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនា អាចមានព្រះនាមយ៉ាងពីរោះនេះ

ប្រផ្នូលល្អ! នៅកំពង់ធំ ពលរដ្ឋជីកប្រឡាយសុខៗ ប្រទះឃើញបដិមាមួយអង្គ ទំងន់ប្រមាណ ២០ គីឡូក្រាម មានពណ៌ខៀវស្រងាត់ 

បែកដំណឹងពីរាជវាំង! បុត្រីច្បងរបស់ស្តេចថៃ ព្រះនាង Bajrakitiyabha ធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ ជាមួយជំងឺមេរោគក្នុងឈាម

(វីដេអូ) គំនូរតុក្តតាស្ដែងពីរឿងរ៉ាវប្រទេសជាតិ ផុសព្រោងព្រាតពេញបណ្តាញសង្គម តាមពិតជាស្នាដៃយុវតីនិស្សិតពេទ្យដ៏ឆ្នើមរូបនេះ

ទឹកចិត្តថ្លៃថ្លា! អ្នកលក់អនឡាញល្បីម្នាក់ ប្រកាសជួយដល់បងៗទាហាន អ្នកខូចម៉ូតូ អាចមកប្ដូរម៉ូតូថ្មីភ្លាមៗ និង ផ្ដល់ម៉ូតូ ១០ គ្រឿងថែមទៀតទុកដឹកសម្ភារ

ទាហានថៃ ដែលរត់ចោលជួរ ពេលនេះត្រូវគេប្រទះឃើញក្នុងសភាពអាណោចអាធ័មស្មានមិនដល់

ហួសចិត្ត! ខ្ចីម៉ូតូគេ ជិះទៅផឹកកាហ្វេមួយភ្លែត ស្រាប់តែទៅបាត់សូន្យឈឹងអស់ ៦ ថ្ងៃ ពេលនេះត្រូវប៉ូលិសចាប់ខ្លួនបានសម្រេច

ស្វែងរកព័ត៌មាន​ ឬវីដេអូ