ការពលីរបស់ឧត្តមសេនីយ៍ទោ ដួង សំនៀង លើសមរភូមិតតាំងនឹងចោរថៃឈ្លានពាន ត្រូវបានកូនខ្មែរកត់ទុកក្នុងបេះដូងគ្មានថ្ងៃភ្លេច

Share This

ជាទុក្ខដ៏ក្រៀមក្រំ ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ៧ បានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយចោរសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ហើយយើងជាកូនខ្មែរគ្រប់រូបនឹងដឹងគុណ និង ចងចាំជានិច្ចនូវមហាវីរភាពរបស់លោក។

តាមរយៈទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK កាលពីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំកងទ័ពជាច្រើរូប ក៏បានអញ្ជើញបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈ និង បំពាក់គ្រឿងឥស្សរិយយសមេដៃការពារជាតិថ្នាក់មាសជូនសព ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ ៧ កងពលធំ អន្តរាគមន៍លេខ ៣ កងទ័ពជើងគោក បានពលីជីវិតកាលពីថ្ងៃសៅរ៍ ១ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥  វេលាម៉ោង ១៣:១០ នាទីរសៀល ក្នុងជន្មាយុ ៦៧ ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយចោរសៀមឈ្លានពាន ដើម្បីការពារបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា ។

ការអញ្ជើញបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈ និង បំពាក់គ្រឿងឥស្សរិយយសមេដៃការពារជាតិថ្នាក់មាស បានធ្វើឡើងនៅទីតាំងតម្កល់សពធ្វើបុណ្យ ទក្ខិណានុប្បទាននៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មិនត្រឹមតែជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និង ប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង បានការពារបូរណភាពទឹកដីជារៀងរហូតមក។

គួរឱ្យដឹងដែរថា សពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង តម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទាននៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី ៣០ ខែកក្កដា៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ពិតអត់អ្នកកើតខែវិច្ឆិកា? ទាំងមិត្តភាព និង ស្នេហា បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់សូម្បីមុខក៏មិនចង់ឃើញ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

២០ ឆ្នាំហើយ! បង្ហាញបច្ចុប្បន្នភាពតួសំខាន់ ៦ រូបក្នុងរឿង «រសជាតិជីវិត» បានដើរដល់ចំណុចនេះនៅឆ្នាំ ២០២៥

(វីដេអូ) បើកាត់បន្ថយ ៣​ យ៉ាងនេះបាន អ្នកនឹងសុវត្ថិភាពពីរោគបេះដូង និង លើសសម្ពាធឈា.មហើយ

(វីដេអូ) ឭហើយគាំង! តារាចម្រៀងសម្រែកតោ Eno ទម្លាយមូលហេតុមិនប្រើឈ្មោះកំណើតលើវិថីសិល្បៈ ទោះពីរោះក្ដី

ព័ត៌មានបន្ថែម

(វីដេអូ) បើកាត់បន្ថយ ៣​ យ៉ាងនេះបាន អ្នកនឹងសុវត្ថិភាពពីរោគបេះដូង និង លើសសម្ពាធឈា.មហើយ

ភ្នំភ្លើងមាស! ភ្នំភ្លើងមួយនៅអង់តាកទិច ផ្ទុះចេញកម្ទេចមាស ៨០ ក្រាមរៀងរាល់ថ្ងៃ គិតជាលុយខ្ទង់ ៦ ពាន់ដុល្លារ

អស្ចារ្យ! អ្នកវិទ្យាសាស្ត្របង្កើតវិធីសាស្ត្រថ្មីមួយបំប្លែងសំណល់ប្លាស្ទិកទៅជាប្រេងសាំង ប្រសិទ្ធភាពទទួលបានជាង ៩៥%

មើលៗខ្លួនឯងផង! បើផុងចូល ៤ យ៉ាងនេះ អ្នកអាចកំពុងប្រឈមបញ្ហាផ្លូវចិត្ត បើកែមិនទាន់ត្រៀមបើកថ្នាំវិកលចរិតទៅ

កុំប្រមាថអី! របស់ ៧ យ៉ាងនេះបើមានក្នុងផ្ទះគួរយកចេញបន្ទាន់ អាចនាំចង្រៃក្ដៅក្រហាយ អាប់រាសីម្ចាស់ផ្ទះ

ទៅណាមកណា កាត ៤ នេះគួរដាក់តាមកាបូប ព្រោះវាកក់ក្ដៅអាចជួយដោះស្រាយបញ្ហាពេលចៃដន្យ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ