ឧបករណ៍ផលិតពីក្រាភីនសង្រ្គោះជីវិត និង តាមដានសុខភាពទារក
ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតឧបករណ៍ចាប់សញ្ញាថ្មីមួយប្រភេទដែលជាគំនិតច្នៃប្រឌិតថ្មីអាចតាមដានសុខភាពបេះដូងនិង ចលនាដង្ហើមខុសប្រក្រតីរបស់ទារកបាន ដែលនេះវាអាចជួយសង្គ្រោះជីវិតកុមារដែលច្រើនមានបញ្ហាស្ទះខ្យល់ដង្កើមដោយប្រការណាមួយបានទាន់ពេល ។
សេនស័របំពាក់នៅក្នុងឧបករណ៏នេះត្រូវបានបង្កើតឡើងដោយអ្នករូបវិទ្យានៅសាកលវិទ្យាល័យ Sussex មានរាងដូចបំពង់កៅស៊ូអាចបត់បែនបាន ផលិតពីសារធាតុក្រាភីន (graphene) ដែលអាចដាក់ទឹក ប្រេង សារធាតុផ្សេងៗទៅក្នុងនោះដើម្បីធ្វើការតាមដាន ។
ឧបករណ៍នេះអាចជួយឪពុកម្តាយតាមដានសុខភាពកូនបានគ្រប់ពេលវេលា និង ទីកន្លែងដោយវាអាចធ្វើដំណភ្ជាប់ដោយស្វ័យប្រវត្តិទៅកាន់ទូរស័ព្ទដៃប្រើបច្ចេកវិជ្ជា tracker fitness tracker បំពាក់នៅជាមួយនឹងកន្លែងដែលទារកគេងផ្ទាល់ ៕ សុផល (ប្រភព៖ zeenews.com)