ទម្លាយជំនាញដ៏ភ្ញាក់ផ្អើលមួយទៀតរបស់តារាស្រី Bow ក្រៅពីអាជីពសម្ដែង
ចំពោះប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ឬស្រឡាញ់គាំទ្រតារាថៃ ច្បាស់ជាស្គាល់តារាសម្ដែង Bow Maylada មិនខាន ព្រោះថានាងមិនត្រឹមតែមានទេពកោសល្យផ្នែកសម្ដែងដ៏ប៉ុនប្រសប់ អាចក្ដោបបានតំណែងតួឯកច្រើនលើកមកហើយទេ តែតារាស្រីរូបនេះក៏មានសម្រស់ស្អាតទាក់ទាញថែមទៀតផង។
យ៉ាងណាមិញ ក្រៅពីមុខមាត់គួរឱ្យស្រឡាញ់ ក្លាយជាតួឯកស្រីស្រករក្រោយដ៏ល្បីនៅប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ថៃប៉ុណ្ណោះទេ Bow Maylada ក៏មានជំនាញផ្ទាល់ខ្លួនមួយទៀត ដែលអ្នកគាំទ្រនាងភាគច្រើនប្រហែលជាមិនទាន់ដឹងនៅឡើយទេ ។
ជាការពិតថ្មីៗនេះ ម្ដាយរបស់តារាស្រី Bow Maylada បានបង្ហោះរូបផ្ទាំងគំនូរគូរដោយខ្មៅដៃមួយសន្លឹក ដែលជារូបរបស់អ្នកដឹកនាំរឿង និង តារាចម្រៀងដ៏ល្បីល្បាញ Aof Pongpat បង្ហោះលើគណនីអ៊ីនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់គាត់ ក្នុងនោះម្ដាយតារាស្រីរូបនេះថែមទាំងបានបញ្ជាក់ទៀតថា ជាស្នាដៃកូនស្រីរបស់គាត់ Bow គូរផ្ទាល់ដៃ ។ អ្នកគាំទ្រជាច្រើនមានការស្រឡាំងកាំងបន្តិច ក្រោយឃើញរូបគំនូរនោះគូរបានស្អាតខ្លាំងបែបនេះ ម្យ៉ាងវិញទៀត កន្លងមកអ្នកគាំទ្រក៏មិនធ្លាប់ដឹងថា នាងមានជំនាញមួយនេះដែរសោះ ៕