ព្រឺសម្បុរ! ប្រពន្ធ Winai ទម្លាយរឿងប្ដីលាចាកលោកបាន ៧ ថ្ងៃ ស្រាប់តែមកប្រាប់នាងស្រស់ៗរឿងមួយ
ជិត ១០ ថ្ងៃទៅហើយ ដែល Winai kraibutr បានលាចាកលោកចោលប្រពន្ធកូន និង គ្រួសារជាទីស្រឡាញ់ បន្ទាប់ពីប្រឆាំងតស៊ូជាមួយជំងឺសើរស្បែកដ៏សាហាវអស់រយៈពេលជាង ៥ ឆ្នាំកន្លងមក។ ការបាត់បង់នេះដែរ វាពិតជាបន្សល់នូវភាពសោកសៅចំពោះភរិយា និង កូនៗរបស់លោកណាស់ ដែលត្រូវបាត់បង់មនុស្សជាទីស្រឡាញ់។
បន្ទាប់ពី Winai kraibutr បាត់បង់ជីវិតទៅ សល់តែភរិយាតែប៉ុណ្ណោះ ដែលត្រូវរ៉ាប់រង់បំណុល តែគួរឱ្យសរសើរខណៈពេលជួបទុក្ខត្រូវសងបំណុលគេម្នាក់ឯង ឃើញថា មានមិត្តភក្តិរបស់ Winai kraibutr មិនតិចនោះទេ បានចេញមុខនាំគ្នាធ្វើខនសឺតដើម្បីប្រមូលលុយជួយដោះបំណុលគ្រួសារឱ្យ Winai kraibutr។
ដោយឡែក បើងាកមកមើលភរិយារបស់ Winai kraibutr ឯណេះវិញ បើទោះបីជាស្វាមីបានលាចាកលោកទៅជិត ១០ ថ្ងៃក៏ដោយ តែអារម្មណ៍សោកសៅហាក់មិនទាន់រសាយបាត់ទាំងស្រុងឡើយ នៅតែនឹករឭកស្វាមី ពិសេស នាងថែមទាំងបង្ហើបថា បន្ទាប់ពីស្វាមីរបស់នាងស្លាប់បាន ៧ ថ្ងៃ ស្វាមីរបស់នាងបានមករកទៀតផង ពោលគឺ នាងបាននិយាយថា យប់ថ្ងៃនោះនាងបានឮសំឡេងស្វាមីស្រែកប្រាប់ថា ល្មមនាំកូនចូលគេងហើយ មកទាំងក្លិន ទាំងសំឡេងតែម្តងតែថ្ងៃបន្ទាប់សូម្បីតែសុបិន ក៏មិនដែលឃើញដែរ គេងលក់ជាមួយកូនធម្មតា៕