ត្រឡប់មកបែបគុណភាព! អ្នកម៉ាក់កូន ២ សូរ្យ អេនណា ដណ្តើមបានលំដាប់រងទី ១ Mrs Celebrity International 2023
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញា កំពុងតែផ្ទុះចាប់អារម្មណ៍នឹងការវិលត្រឡប់មកកាន់ឆាកប្រកួតវិញរបស់ អ្នកនាង សូរ្យ អេនណា ដែលបានក្លាយទៅជា Mrs Celebrity Cambodia 2023 តំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Mrs Celebrity International 2023 នៅប្រទេសម៉ាឡេស៊ី។
ការវិលត្រឡប់មកកាន់ឆាកប្រកួតបវរកញ្ញា របស់ អ្នកនាង សូរ្យ អេនណា លើកនេះ ពិតជាមិនធ្វើឱ្យមហាជនអ្នកគាំទ្រខកបំណងនោះឡើយ ដោយ Mrs Celebrity Cambodia 2023 រូបនេះ បានដណ្តើមយកលំដាប់រងទី ១ Mrs Category នៃការប្រកួត Mrs Celebrity International 2023 កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ។
គួររំឭកថា អ្នកនាង សូរ្យ អេនណា គឺជាបវរកញ្ញាកម្ពុជា ដែលបានចូលរួមប្រកួតតំណាងឱ្យកម្ពុជាជាច្រើន ដោយកន្លងមក អ្នកនាង គឺមានតំណែងជា Miss Global Cambodia 2016 និង ជា Top 20 Miss Global 2016 នៅប្រទេសហ្វីលីពីន។ ក្នុងនោះ ក្រោយពីរៀបការសាងគ្រួសារ និង ទទួលបានចំណងដៃកូនស្រី ២ រូប ហើយនោះ អ្នកនាង បានវិលត្រឡប់មកវិស័យបវរកញ្ញាវិញយ៉ាងមានគុណភាព ដោយអ្នកនាងដណ្តើមបានតំណែងលំដាប់រងទី ១ Mrs Category នៃការប្រកួត Mrs Celebrity International 2023៕