តស៊ូរស់រងទុក្ខដោយសារជំងឺពងបែករាប់ឆ្នាំ ពេលនេះ Winai តួប្តីនាងណាត បានផុតទុក្ខលាចាកលោកហើយ
នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នេះ ពិតជាព័ត៌មានដែលធ្វើឱ្យរង្វង់សិល្បៈថៃ ក៏ដូចជាអ្នកគាំទ្រជច្រើនកើតការសោកស្តាយរំជួលចិត្តជាខ្លាំង ដោយលោក winai kraibutr ដែលជាតារាសម្តែងជើងចាស់ និង ត្រូវបានគេស្គាល់ជាតួអង្គប្តីក្នុងរឿង «នាងណាត» បានបាត់បង់ជីវិតទៅហើយ បន្ទាប់វេទនាតស៊ូជាមួយនឹងជំងឺមកជាច្រើនឆ្នាំ។
តាមភរិយារបស់លោកបានឱ្យដឹងថា លោកបានលាចាកលោកនៅប្រមាណជាម៉ោង ១១ និង ៤៩ នាទី យប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយសារតែការឆ្លងជំងឺក្នុងសរសៃឈាមធ្ងន់ធ្ងរ រហូតដល់បេះដូងឈប់ដើរ។
យ៉ាងណាមិញ បានតស៊ូជាមួយនឹងជំងឺជាច្រើនមុខមកច្រើនឆ្នាំមកហើយ ជាពិសេសក្នុងនោះគឺសើរស្បែកដែលលោកបានកើតពងបែក កើតខ្ទុះដំបៅហូរឈាមពេញខ្លួន ធ្វើឱ្យមិនអាចជួយខ្លួនឯងបាន និង ការរ៉ាប់រងនេះត្រូវធ្លាក់ទៅភរិយារបស់លោក ជាមួយនឹងបន្ទុកលើកូនប្រុសស្រីចំនួនពីរនាក់ទៀត។ ដោយឡែក មហាជនអ្នកគាំទ្រ ពិតជាមានការសោកស្តាយទៅលើការបាត់បង់តារាជើងចាស់រូបនេះណាស់ ហើយគេក៏បានបួងសួងសុំឱ្យវិញ្ញាណរបស់លោកបានទៅដល់ទីឋានដែលស្ងប់សុខផងដែរ៕