ចែកគ្នាដឹង! រកឃើញបាក់តេរីស៊ីសាច់ថ្មី ឆ្លងតាមរយៈការងូតទឹកសមុទ្រ និង ការហូបគ្រឿងសមុទ្រឆៅៗ
ថ្មីៗនេះ មជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺឆ្លងរបស់អាមេរិក បានដាស់តឿនពីប្រភេទបាក់តេរីស៊ីសាច់ម្យ៉ាង ឈ្មោះ Vibrio vulnificus ដែលវាអាចឆ្លងតាមរយៈការងូតទឹកសមុទ្រ និង ការហូបគ្រឿងសមុទ្រឆៅៗ ឬ មិនបានឆ្អិនល្អ។
ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងទៀតថា អាការការឆ្លងរបស់ Vibrio vulnificus ភាគច្រើនកើតឡើងបន្ទាប់ពី ២៤ ម៉ោង ឬ ៣ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយបាក់តេរីរួច ដោយអាការទាំងនោះមានដូចជា ក្តៅខ្លួនស្រាវរងា ឈឺសាច់ដុំ ឈឺ-ក ឈឺពោះ ក្អួត និង មានស្នាមក្រហម ឬ ហើមចំកន្លែងដែលប៉ះជាមួយនឹងបាក់តេរីដោយផ្ទាល់។
បើសិនជាអាការធ្ងន់ធ្ងរខ្លាំង នឹងធ្វើឱ្យស្បែកទៅជាហើមរលួយ ឆ្លងមេរោគនៅក្នុងឈាម និង អាចបង្កឱ្យបាត់បង់ជីវិតទៀតផង។ យ៉ាងណាមិញ ក្នុងនោះបើសិនជាអ្នកមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម ក្រលៀន ថ្លើម អាចមានភាគរយឆ្លងច្រើន និង អាចមានអាការធ្ងន់ធ្ងរទៀតផង៕