(វីដេអូ) យក់ ថិតរដ្ឋា ច្រាលទឹកភ្នែកទប់មិនជាប់ និយាយទាំងអួលពីជីវិតជួបព្យុះភ្លៀងអស់ពីមួយចូលមួយ
កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ យក់ ថិតរដ្ឋា ទើបតែឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិតផ្ទួនៗ អស់ពីមួយចូលមួយ ដែលធ្វើឱ្យតារាស្រីរូបនេះ សឹងតែបាក់ស្បាតលែងមានចិត្តចង់ធ្វើអ្វីទាំងអស់។
ជាការពិត កាលពីអំឡុងខែឧសភា ឆ្នាំ ២០២២ កន្លងទៅ យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ជាស្វាមី បានជួបរឿងរ៉ាវតឹងទ្រូងប៊ិះនឹងឈានដល់ការប្ដឹងផ្ដល់ ប៉ុន្ដែក្រោយមានការអន្តរាគមន៍ពីបុគ្គលសំខាន់ៗ និង ភាគីទំនាស់ ក៏អាចរកដំណោះស្រាយ ជ្រើសយកច្រកចេញដ៏ល្អប្រសើរមួយ ធ្វើឱ្យប្ដីប្រពន្ធអ្នកទាំងពីរធូរទ្រូងមិនស្ទើរនោះទេ។
អស់ពីរឿងរ៉ាវទំនាស់ប្ដឹងផ្ដល់បានបញ្ចប់ យក់ ថិតរដ្ឋា និង ស្វាមី ក៏ចាប់ផ្ដើមរកស៊ីមុខរបរលក់គ្រឿងអលង្ការ ស្រាប់តែជំនួញនេះកំពុងដំណើរការទៅមុខ ក៏មានគេមកចោទប្រកាន់ថា អ្នកនាងរកស៊ីបោកប្រាស់ មិនទៀងត្រង់ជាដើម។ ចប់ពីព្យុះភ្លៀងរឿងជំនួញ ក៏មានមហាជនមួយចំនួនបានបញ្ចេញយោបល់រិះគន់ទៅលើរូបរាងរបស់នាង ថាមិនស័ក្ដិសមជាតារាចម្រៀងជាដើម។
រឿងរ៉ាវទាំងអស់នេះ ធ្វើឱ្យអ្នកនាង យក់ ថិតរដ្ឋា ក្ដុកក្ដួលអួលដើម-ក ទប់ទឹកភ្នែកមិនជាប់ លើកមកនិយាយក្នុងកម្មវិធី «អ្នកជិតខាង» ទាំងខ្សឹបខ្សួលនៅចំពោះមុខទស្សនិកជន។ សូមទស្សនាវីដេអូ ៖