ទៅឱ្យគេខ្វារអាចម៍ត្រចៀក កំពុងឆ្កឹះៗស្រួល ស្រាប់តែឃើញពេជ្រមួយគ្រាប់ ពិតជាហេងអស់ទាស់
រឿងរ៉ាវរបស់នារីម្នាក់ ដែលទៅសម្អាតត្រចៀក ស្រាប់តែឃើញគ្រាប់ពេជ្រមួយគ្រាប់នៅក្នុងនោះ កំពុងតែធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចឡើយ។
រឿងរ៉ាវមួយនេះ កើតឡើងនៅនៅខេត្តសៀនស៊ី ប្រទេសចិន ដែលមាននារីម្នាក់បានទៅរកអ្នកជំនាញដើម្បីធ្វើការសម្អាតត្រចៀករបស់ខ្លួន។ ខណៈសម្អាតនោះ ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះបានប្រទះឃើញមានរបស់អ្វីម្យ៉ាងនៅក្នុងត្រចៀក ដល់មើលយូរទៅទើបថាជាគ្រាប់ពេជ្រ ហើយគេក៏បានជួយយកចេញមកវិញបានសម្រេចផងដែរ។
យ៉ាងណាមិញ ក្នុងនោះស្រ្តីរូបនេះបានឱ្យដឹងថា ពេជ្រមួយគ្រាប់នេះប្រហែលជាចូលទៅក្នុងត្រចៀកនាងតាំងពីមួយខែមុនមកម្ល៉េះ តែនាងមិនបានចាប់អារម្មណ៍ឡើយ មិនបានមានការឈឺចាប់ ឬ ទើសទាល់អ្វីនោះទេ។ ជាសំណាងល្អដែលអ្នកជំនាញបានជួយចេញមកវិញយ៉ាងសុវត្ថិភាព បើទុកយូរទៅមិនដឹងថាអាចនឹងមានគ្រោះថ្នាក់អ្វីខ្លះនោះទេ៕