លេងឈុតធំ! ខួបកំណើត វណ្ណដា ឆ្នាំ ២០២៤ អ្នកគាំទ្រពួយបញ្ចាំងផ្ទាំង LED ៤ ថ្ងៃជាប់គ្នា នៅកណ្តាលក្រុងភ្នំពេញ
មហាជនអ្នកគាំទ្រកំពូលតារាចម្រៀងរ៉េប វណ្ណដា ច្បាស់ជាបានជ្រាបហើយថា នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ គឺជាថ្ងៃខួបកំណើតរបស់លោក។
ជាការពិត ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃខួបកំណើតរបស់តារាចម្រៀងរ៉េប វណ្ណដា គេសង្កេតឃើញមានអ្នកគាំទ្ររមែងរៀបចំកម្មវិធីអបអរថ្ងៃកំណើតដល់រូបលោក ដូចជាការបង្ហោះសារជូនពរ និង ការចាក់ផ្ទាំង LED នៅផ្លូវសាធារណៈទៀតផង។
ជាក់ស្តែង ឆ្នាំ ២០២៤ នេះ មិនខុសពីឆ្នាំមុនៗឡើយ បើតាមការបង្ហោះពី THE VANNDA ផេកអ្នកគាំទ្រតារាចម្រៀងរ៉េបខាងលើ បានឱ្យដឹងថា ក្រុមអ្នកគាំទ្រនឹងរៀបចំការបញ្ចាំងផ្ទាំង LED រយៈពេល ៤ ថ្ងៃ និង ប្រមូលគ្នាជួបជុំ ដើម្បីអបអរថ្ងៃកំណើតលោកនៅទីតាំងបញ្ចាំង LED ទៀតផង។
ក្នុងនោះ ផេក THE VANNDA បានរៀបរាប់ថា ៖ «ទែនៗៗ មកលើកនេះគេដូរទីតាំងហើយ! គេដូរមកនៅលើ The Bridge វិញ LED SCREEN ដែលនឹងចាក់បញ្ចាំងដើម្បីធ្វើការអបអរខួបបងដា និង ចាប់ផ្តើមចាក់នៅម៉ោង ៤:៣១pm ដល់ម៉ោង ៧:៣០ pm ពីថ្ងៃទី ២០, ២១, ២២, ២៣ ខែមករា ឆ្នាំ ២០២៤។ ចំពោះអ្នកបានថតសូមធ្វើការ Add Story និង Mention ឱ្យ បងដា បានឃើញផង ក្រែងគាត់ជិះមកមើលដែរអីទៅ។ យើងនឹងមានការជួបជុំគ្នា រវាងអ្នកគាំទ្រ បងដា ដែលចង់ទៅមើល LED Screen ជុំគ្នា។ យើងនឹងទៅជុំគ្នានៅថ្ងៃទី ២០ ម៉ោង ៦ ល្ងាចទៅមើលជុំគ្នាណាគេទៅខ្លះចាំណាត់គ្នាក្នុង Group ខាងក្រោម…»៕