ព្រឺសម្បុរ! ទិញផ្ទះចាស់អាយុ ២០ ឆ្នាំ មកកែថ្មីសម្រាប់នៅ តែនៅៗឃើញស្នាមម្រាមដៃជាប់ជញ្ជាំងយ៉ាងចម្លែក លុបហើយក៏មិនបាត់
ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ទៅលើរឿងផ្ទះរបស់បុរសម្នាក់ ដែលតែងតែឃើញស្នាមម្រាមដៃយ៉ាងចម្លែកជាប់នៅជញ្ជាំងយ៉ាងអាថ៌កំបាំង ឃើញហើយគួរឱ្យព្រឺសម្បុរ។
បុរសជាម្ចាស់ផ្ទះនោះបានឱ្យដឹងថា ខ្លួនទើបតែទិញផ្ទះចាស់មួយខ្នង អាយុ ២០ ឆ្នាំ រួចមកកែថ្មីដើម្បីរស់នៅ។ ក្នុងនោះក៏បានលាបពណ៌លើជញ្ជាំងថ្មី តែចេះតែឃើញស្នាមម្រាមដៃយ៉ាងចម្លែកជាប់លើនោះ ខំលុបមួយដងទៅហើយ តែពីរបីអាទិត្យក្រោយមកក៏ឃើញស្នាមដដែលទៀត មិនដឹងថាគួរតែកែខៃយ៉ាងណានោះទេ។
ដោយឡែកឡែក បើមើលតាមស្នាមម្រាមដៃនៅលើជញ្ជាំងនោះទៀត ពិតជាគួរឱ្យខ្លាចមិនតិចនោះទេ ស្នាមខ្លះក៏ឃើញទាំងបាតដៃ ស្នាមខ្លះទៀតក៏ឃើញតែម្រាមដៃប៉ុណ្ណោះ។ យ៉ាងណាមិញ មហាជនជាច្រើនឃើញហើយក៏ព្រឺសម្បុរមិនចាស់គ្នានោះដែរ ក្នុងនោះមហាជនមួយចំនួនក៏បានឱ្យម្ចាស់ផ្ទះទៅធ្វើបុណ្យ ព្រោះគេគិតថាអាចទាក់ទងទៅនឹងជំនឿណាមួយជាមិនខាន ឯអ្នកខ្លះទៀតក៏ណែនាំគ្នាឱ្យម្ចាស់ផ្ទះបិទស្កុតពណ៌លើជញ្ជាំងជាថ្មីផងដែរ៕