(វីដេអូ) ហ្វេនហ៊ោចង់បែកឆាក! វណ្ណដា អង្គុយមុខអ្នកគាំទ្រជិតៗ ញញឹមយ៉ាងស្រស់ច្រៀងបទ «នារីជឿនលឿន»
ព្រឹត្តិការណ៍ដ៏រំភើបនៅក្នុងកម្មវិធី «ខួប ៣ ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ បានធ្វើឱ្យបណ្ដាទស្សនិកជនជាច្រើនមានក្ដីរំភើបចិត្តជាពន់ពេក ដោយសារវត្តមានកំពូលតារាចម្រៀងល្បីៗលំដាប់ប្រទេស បង្ហាញខ្លួនច្រៀង និង សម្ដែងលើឆាកប្រគំតន្រ្តី។
ជាការពិត វត្តមានរបស់កំពូលតារាចម្រៀងល្បីៗ បានទាញសំឡេងហ៊ោកញ្រ្ជៀវពីទស្សនិកជនឱ្យកងរំពងស្វាគមន៍ Idol ក្នុងដួងចិត្តរបស់ពួកគេប្រកបដោយក្ដីរំភើបសប្បាយរីករាយបំផុត។
ក្នុងនោះពេលតារាចម្រៀងរ៉េប វណ្ណដា ឡើងច្រៀង កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបជ្រួលច្របល់ ក្រោយលោកបានបង្ហាញអាកប្បកិរិយាគួរឱ្យស្រឡាញ់ ដោយអង្គុយមុខឆាកជិតៗអ្នកគាំទ្រ បង្ហាញភាពស្និទ្ធស្នាល ជាមួយទឹកមុខញញឹមញញែមផ្ដល់ភាពកក់ក្ដៅស្និទ្ធស្នាលជាមួយទស្សនិកជន មុនបកស្រាយបទ «នារីជឿនលឿន» យ៉ាងពីរោះ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖